កណ្តាល ៖ ប្រជាពលរដ្ឋ រស់នៅភូមិស្ទឹងជ្រៃ ឃុំដើមមាន ក្រុងតាខ្មៅ ខេត្តកណ្តាល នៅតែទទូចរកការអន្តរាគន៍បន្តទៀត ខណៈមាន ( ស ជ ណ ) ពីរាជរដ្ឋាភិបាល និង ការអន្តរាគមន៍ពីស្ថាប័នរដ្ឋសភាហើយ ក៏នៅមិនទាន់មានពន្លឺក្នុងការដោះ ស្រាយរហូតបច្ចុប្បន្ន ។
ប្រជាពលរដ្ឋថា ដីទំនាស់ជាមួយ ឧកញ៉ា អឹុង ប៊ុនហូវ ក្រុមហ៊ុន ING នេះ មានជាង៧ហិកតា អស់ រយៈពេលជាង២ ឆ្នាំ មកនេះទោះបី ប្រជាជន ខិតខំស្វះស្វែង រកអន្តរាគន៍ ពីអាជ្ញាធរ ច្រើន លើកច្រើនសារនិង ស្ថាបន័ផ្សេងៗ ក៏នៅតែគ្មានដំណោះស្រាយ ដែរ។
លោកហូរ សុខហេង តំណាង ប្រជាពលរដ្ឋ សហគមន៍ ភូមិស្ទឹងជ្រៅ បានប្រាប់ឱ្យដឹងថា ក្រុមហ៊ុន ING របស់លោកឧកញ៉ា អឹុង ប៊ុនហូវ ថា រំលោភយកដីសហគមន៍ ភូមិស្ទឹងជ្រៅ ជាង៧ហិតានៅចំណុចបឹងជីភោ ដែលប្រជាជនមិនទាន់បានលក់អោយក្រុមហ៊ុនទេដែលមានទីតាំងបច្ចុប្បន្ន នៅខាងកើតជាប់មហាវិថី សម្ដេចហ៊ុនសែន ៦០ម៉ែត្រ ដែលមានប្រជាពលរដ្ឋ ៣៥០គ្រួសារ បានកាន់កាប់និងអាស្រ័យផល តាំងពីឆ្នាំ១៩៨០មក ដោយប្រជាពលរដ្ឋនៅសហគមន៍ភូមិស្ទឹងជ្រៅ បានទៅដាំដុះ ព្រលឹត ត្រកួន កញ្ឆែត និងនេសាទត្រី នៅទីនោះជាលក្ខណៈគ្រួសារ។
លោកបាន បញ្ជាក់ឱ្យដឹងបន្ថែមទៀតថា ក្រុមហ៊ុនING បាន ប្រមូលទិញដីប្រជាជនដែលកាន់កាប់ស្របច្បាប់នៅ ជិតដីមានទំនាស់នោះ បានមួយចំនួន ហើយបន្ទាប់មកទៀតក៏បានបោះព្រំព័ទ្ធរំលោភយក ដីបឹងជីភោរបស់សហគមន៍ភូមិស្ទឹងជ្រៅ ដែលនៅសល់មិនទាន់លក់ទំហ៊ំុ ៧៤ ១៥៣ម៉ែត្រការ៉េ ក្នុងអំឡុងឆ្នាំ ២០១៥ ។ ក្រុមហ៊ុន បានហាមមិនអោយប្រជាជនមិនអោយ ចូលទៅនេសាទ ដាំដំណាំនៅលើដីនោះ និង បានគម្រាមកំហែងប្រជាជន ថែមទៀតបើហ៊ានចូលទៅដីនោះ។បន្ទាប់ ពីមានការគម្រាមកំហែង និង រំលោភយកដីនេះ ប្រជាជនបាននាំគ្នាប្ដឹងតវ៉ាជាបន្តបន្ទាប់ចូលទៅ សង្កាត់ ក្រុង និងខេត្ត រហូតដល់ក្រសួងរៀបចំដែនដី នគររូបនីយ៍កម្មនិងសំណង់ អស់រយៈពេលបីឆ្នាំ មកហើយ តែ មិនទួលបានដំណោះស្រាយ ជូនប្រជាជនទេ បានត្រឹមតែអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ប្រាប់ថា នឹង ជួយរកដំណោះអោយប្រជាពលរដ្ឋ តែប៉ុណ្ណោះ។
គេនៅចាំបានថា កាលពីព្រឹកថ្ងៃទី២មេសាឆ្នាំ២០១៨កន្លងទៅនេះ ប្រជាពលរដ្ឋរាប់រយនាក់ មកពីភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ បាននាំគ្នាមក លើកបដានៅខាងមុខសាលាខេត្តកណ្ដាល ក្នុងគោលបំណងអោយអាជ្ញាធរជួយអន្តរាគមន៍ ដោះស្រាយ ដោយបានចោទប្រកាន់ក្រុុមហ៊ុន ING រំលោភយកដីសហគមន៍ ភូមិស្ទឹងជ្រៅ ជាង៧ហិតា។
ទោះជាយ៉ាងណា ភាគីក្រុមហ៊ុន ING និង មន្រ្តីអាជ្ញាធរ ក្រុមការងារយើងនៅមិនទាន់អាចរកបញ្ជាក់បញ្ហានេះបាននៅឡើយទេ ។
គេសង្កេតឃើញថាសម្តេចតេជោ ហ៊ុន សែន ជា
តំណាងរាស្រ្តខេត្តកណ្តាល និងជានាយករដ្ឋមន្រ្តីដឹក នាំប្រទេស ផងនោះ ឈឺក្បាលនឹងបញ្ហាដីធ្លី ដែលបង្កឡើងដោយក្រុមអ្នកមាន និងមន្រ្តីធំ ធំ ទៅវាទ និងរានយក ដីរបស់រដ្ឋ បឹងរបស់រដ្ឋ ព្រៃរបស់រដ្ឋ រាប់រយ រាប់ពាន់ហិកតា ដោយមិនបានអភិវឌ្ឍន៍ អ្វីទាំងអស់ ។
ប្រជាជន មន្រ្តីរាជការ រួមនឹងអ្នកសារព័ត៌មានខ្លះ បានយល់ពីចរន្ត អ្នករកស៊ីដី ដែលមានល្បិចខិលខូច តែងតែប្រើរូបភាព ទិញផង ប្លន់យកផង ( ទិញនេះ១ដុំ ទិញនោះ១ដុំ តាមទំរង់រង្វង់មូល ហើយព័ទ្ធស៊ីតែម្តង ) បន្ទាប់មកប្រកាសថា ជាដីរបស់ក្រុមហ៊ុន គឺប្រជាជនមកធ្វើនៅលើដីរបស់គេ ចឹងគេដោះស្រាយតែលុយគោលនយោបាយប៉ុណ្ណោះ បើចង់ខ្លាំងសូម្បី១ រៀលក៏មិនបានផង ( ប្តឹងដល់ណា ដល់ទៅ បើក្រុមហ៊ុន មានប្លង់រឹងហើយនោះ ) ។
ចុងក្រោយអាជ្ញាធរ ធុនអន់ៗ បានសសេរបាយការណ៍ ទៅថ្នាក់លើថា មេខ្យល់នឹង ជាបក្សប្រឆាំង វាបំផុសដើម្បីបានលុយ ចាប់វាដាក់គុកទៅស្ងប់ហើយទានប្រុស ។
ដូច្នេះរាល់ទំនាស់ដីធ្លី ដែលនាំឈឺក្បាលដល់សម្តេច ហ៊ុន សែន គឺ មកពីថ្នាក់ក្រោម ក្រោម មិនព្រមដោះ រឺ ដោះទៅក្រោមគំនាប ក៏មិនដឹង បានជាចេះតែរុញដាក់គ្នា ទៅវិញ ទៅមក យ៉ាងនេះ ? ។