បាត់ដំបង៖ការដកហូតទំនិញខូចគុណភាពជាង៤០គីឡូក្រាមនេះនៅខណះដែលមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងបានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដីបានចុះត្រួតពិនិត្យផលិតផលទំនិញដាក់តាំងលក់នៅលើទីផ្សារធំក្នុងស្រុកគាស់ក្រឡខេត្តបាត់ដំបង។លោកហាក់.សុខរិនប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានអោយដឹងថាក្នុងកិច្ចចុះប្រតិបត្តិការពិនិត្យស្វែងរកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២២ខែឧសភាឆ្នាំ២០១៨នៅចំណុចទីផ្សារធំក្នុងស្រុកគាស់ក្រឡខេត្តបាត់ដំបង។លោកបន្តថាក្នុងការចុះត្រួតពិនិត្យនោះដែរជាលទ្ធផលជាក់ស្តែងមន្ត្រីជំនាញបានរកឃើញនិងដកហូតបានទំនិញខូចគុណភាពចំរុះចំនួន៤២គីឡូក្រាមដែលបានកំពង់ដាក់លក់នៅលើទីនេះ។លោកថាក្រោយពីបានដកហូតបច្ចុប្បន្នលោកបានយកទំនិញទាំងនោះមករក្សាទុកនៅសាខាខេត្តដើម្បីរងចាំពេលវេលាណាមួយនិងធ្វើការដុតកំទេចចោលនៅពេលក្រោយ។លោកបន្តថាក្រោយពីដកហូតរាល់ទំនិញខូចគុណភាពរូបលោករួមនិងមន្ត្រីជំនាញផ្សេងទៀតក៏បានធ្វើការណែនាំអប់រំដល់ក្រុមអាជីវករក៏ដូចជាម្ចាស់គ្រប់គ្រងផ្សារ១នេះធ្វើយ៉ាងណាជួយណែនាំតៗគ្នាអោយបញ្ឈប់ការនាំយកទំនិញនិងចំណីអាហារណាដែលខូចគុណភាពនិងហួសកាលបរិច្ឆេតរួមនិងចំណីអាហារណាដែលមានលាយសារធាតុគីមីផ្សេងៗមកដាក់តាំងលក់បន្តទៀតដែលជាកត្តាគ្រោះថ្នាក់ដល់សុខភាពមនុស្សជាច្រើនបូករួមទាំងផលប៉ះពាល់លើសុខភាពកុមារតូចៗផងដែលពួកគេបានទិញយកទៅបរិភោគ៕សៅ សារិទ្ធ
0
ទំនិញខូចគុណភាពជាង៤០គីឡូក្រាមនៅលើទីផ្សារធំស្រុកគាស់ក្រឡត្រូវបានដកហូតបំផ្លាញចោល
Filed in: Uncategorized