បាត់ដំបង:ដោយសាតែចង់បានផលប្រយោជន៍ផ្ទាល់ខ្លួនទើបឈ្មួញខិលខូចមួយចំនួននៅតែបន្តនាំទំនិញដែលខូចគុណភាពពីប្រទេសថៃមកខេត្តបាត់ដំបងទឹកដីកម្ពុជាភ្លេចពីបញ្ហាប៉ះពាល់ដល់សុខភាពអ្នកដទៃរួមនិងល្មើសពីច្បាប់ប្រទេសរបស់ខ្លួន។ជាក់ស្តែងពងមាន់ដែលខូចគុណភាពជិត១មឺុនគ្រាប់ត្រូវបានឈ្មួញនាំចូលតាមច្រកល្បៀងអន្តរ:ជាតិដូងក្នុងស្រុកកំរៀងខេត្តបាត់ដំបងនៅថ្ងៃទី២៤ខែឧសភានេះត្រូវបានមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងបានត្រួតពិនិត្យនិងចាប់ដកហូតបានដើម្បីបំផ្លាញចោល។លោកហាក់.សុខរិនប្រធានសាខាកាំកុងត្រួលខេត្តបានអោយដឹងថានៅព្រឹកថ្ងៃទី២៤ខែឧសភាឆ្នាំ២០១៨នេះលោកបាននាំកម្លាំងចុះត្រួតពិនិត្យនិងស្ទាក់ចាប់បានពងមាន់ខូចគុណភាពជិត១០,០០០គ្រាប់ខណៈដែលឈ្មួញនាំចូលពីប្រទេសថៃឆ្លងកាត់តាមច្រកប៉ុស្តិ៍អន្តរជាតិដូងស្ថិតក្នុងស្រុកកំរៀងខេត្តបាត់ដំបង។លោកបានបន្តអោយដឹងថាប្រតិបត្តិការខាងលើមន្ត្រីជំនាញបានចាប់ដកហូតពងមាន់ចំនួន២៧០កញ្ច្រែងស្មើរនឹងចំនួន៨,១០០គ្រាប់ដែលឈ្មួញដឹកតាមរទេះបំភ័ណ្ឌភ្នែកសមត្ថកិច្ចបើគ្មានធ្វើការពិនិត្យត្រឹមត្រូវនោះទេឈ្មួញនិងដាក់លក់លើទីផ្សារបំផ្លាញដល់សុខភាពរបស់ពលរដ្ឋជាក់ជាមិនខាន។លោកបន្តទៀតថាពងមាន់ដែលដកហូតបាននោះត្រូវបានមន្ត្រីជំនាញធ្វើការដុតកំទេចចោលភ្លាមៗនៅហ្នឹងមាត់ច្រកតែម្តងដោយមានការចូលរួមពីគ្រប់ស្ថាប័នពាក់ព័ន្ធរួមនិងអាជ្ញាធរផងដែរ។ក្រោយពីបានដកហូតមន្ត្រីជំនាញបានណែនាំនិងអប់រំដល់ឈ្មួញរូបនោះត្រូវតែបញ្ឍប់ការនាំចូលទំនិញខូចគុណភាពបន្តទៀតបើមិនដូច្នោះទេមន្ត្រីជំនាញនិងចាត់ការទៅតាមផ្លូវច្បាប់៕ពាយ័ព្យ
ពីនេះ ពីនោះ
អាគារធំស្កឹមស្កៃក្នុងស្រុកបាទី ខេត្តតាកែវ មហាជនសង្ស័យជាទីតាំងល្បែងស៊ីសងកាន់ឆ្នាំ
លោកស្រី អ៊ឹម ស្រីនឿន គោរពស្នើសុំសម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ពិនិត្យសំណុំរឿងប្តីគាត់ឈ្មោះហៃ ផាត
ប្រជាពលរដ្ឋ នៅតំបន់ភ្នំសំពៅ បានបង្កើនរបរលក់ដូរកាន់តែច្រើន ប្រសើជាងសំណាកស្រុកដោយប្រថុយប្រថាន
តំបន់សង្ក្រានបាត់ដំបងស្រូបទាញអ្នកមកលេងជាង១លាន១សែននាក់ ក្នុងចំណោមភ្ញៀវជិត២លាននាក់ក្នុងរយៈពេលបីថ្ងៃ
នៅថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំខ្មែរ សម្រាប់ខេត្តបាត់ដំបង បានទាញកំណើនភ្ញៀវទេសចររហូតដល់ជាង៦៦ម៉ឺននាក់ មានការ កើនឡើងជាង២៧ភាគរយ ធៀបឆ្នាំមុន
ទីតាំងល្បែងអនឡាញសុីសងធំៗចំនួន៥កន្លែងនៅស្រុកស្អាង
បាត់កូនស្រី៤ខែ ប្តឹងប៉ូលីស ប្តឹងបេអឹមផង ស្ងាត់ដូចចោរលួចសេះ សូម្បីចុះសួរនាំក៏គ្នាន
“សួនតេជោសន្តិភាព” ក្រុងបាត់ដំបង នឹងបានរួចរាល់នាពេលខ្លីខាងមុខ
ប្រជាពលរដ្ឋនៅតែទទួចសំណូមពរ ដល់អាជ្ញាធរសង្កាត់ និងសាលាក្រុង ជួយសម្រូវផ្លូវជាច្រើនកន្លែង នៅភូមិកូនសេក ក្នុង សង្កាត់អូរចា
លោក ខៃ សុដា អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បញ្ជាក់ពីសក្ដានុពលប្រព័ន្ធធារាសា ស្ត្រក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង
លោក ខៃ សុដា អនុប្រធានមន្ទីរក្ដាប់រួមនៃមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបង បញ្ជាក់ពីសក្ដានុពលប្រព័ន្ធធារាសា ស្ត្រក្នុងភូមិសាស្ត្រ ខេត្តបាត់ដំបង
ការបន់ស្រន់រកក្តីសុខ នឹងរកទទួលទានឲ្យសមប្រកបរបស់ប្រជាពលរដ្ឋប្រុសស្រីមួយចំនួន នៅតែមានជំនឿលើរូបសំណាក តាដំបងក្រញួងថា នៅតែស័ក្កសិទ្ធ
ផ្អើលពេញភូមិ facebook ក្លែងក្លាយប្រហារកិត្តិយសនារីម្នាក់នៅស្រុកគៀនស្វាយ
ល្បែងញុកនៅខណ្ឌពោធិ៍សែនជ័យគ្មានអ្នកបង្រ្កាប ។ ប្រជាពលរដ្ឋថាល្បែងដូចជាមាន់អនឡាញ ឡូតូ ឆ្នោតជាដើម បើមិនមានបើកភ្លើងខៀវពីមេប៉ុស្តិ៍គឺពួកក្រុមនេះក៏មិនអាចមានវត្តមានបាននោះទេ
លោក គួច ចំរើន អភិបាលខេត្តកណ្តាល មិនមានចំលើយពីការរុះរើស្ថានីយ៍ប្រេងនៅជិតសាលាស្អាង និងការបំបិទដានអោយថយ ២.១០ម៉ែត្រ នោះទេ