ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ជនសង្ស័យចំនួនបីនាក់រួមទាំងថ្នាំញៀនទំម្ងន់887.02ក្រាមត្រូវបានការិយាល័យប្រឆាំងគ្រឿងញៀន ចុះចាប់បង្ក្រាប។

ខេត្តរតនគិរី :ថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨
នៅវេលាម៉ោង១៤និង៣០នាទីថ្ងៃទី២៥ខែឧសភាឆ្នាំ២០១៨នៅចំណុចក្នុងបរិវេណមូតែលកាឡាក់ស៉ីស្ថិតភូមិអភិវឌ្ឍន៍សង្កាត់ឡាបានសៀកក្រុងបានលុងខេត្តរតនគិរី កំលាំងមន្ទីរប្រឆាំងគ្រឿងញៀនបានចុះបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀនដោយប្រើវិធានញុះញង់តាមដិសម្រេចលេខ២៧១អ.យ/១៨ ចុះថ្ងៃទី២៤/៥២០១៨ របស់ លោក ជា ពេជ្រ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី។
លោក វរះសេនីយ៌ លាង អុីម ប្រធានការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន បានអោយទូរទស្សន៌ព្រះនរាយ៌ដឹងនាល្ងាចថ្ងៃទី26ខែឧសភាឆ្នាំ2018នេះថា:ប្រតិបត្តិការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀនខាងលើនេះគឺជា អង្គភាពនៃការិយាល័យ(ក5ជំនួសអគ្គ)សហការនិងកម្លាំងជំនាញនៃស្នងការនគរបាលខេត្ត។ លោកបន្តថា
ករណីចាប់បង្ក្រាបក្នុងគ្រានោះផងដែរគឺមានការផ្ទុះអាវុធជាច្រើនគ្រាប់ ដោយសារជនសង្ស័យ ទាំងបីនាក់ផ្លោះរបងរត់ចេញពុំព្រមអោយចាប់ខ្លួន។ តែលោកពុំបានបញ្ជាក់ថា:ចំនួនគ្រាប់កាំភ្លេឺងប៉ុន្មានគ្រាប់ដែលផ្ទុះឡើងនោះទេ។

ជនសង្ស័យ ចំនួន០៣នាក់ដែលចាប់ខ្លួនរួមមានដូចខាង ក្រោម÷
១ ឆៃ រ៉ាវី ភេទប្រុសអាយុ២៤ឆ្នាំជនជាតិខ្មែរមានទីលំនៅចប្ចុប្បន្នភូមិ៤(គ៦០)ឃុំត្រពាំងច្រេះស្រុកកូនមុំខេត្តរតនគិរី។
2 ឈ្មោះអ៉ឺម វុទ្ធីភេទប្រុសអាយុ២៨ឆ្នាំជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិអូរមៀត សង្កាត់ឡាបានសៀក ក្រុង
បានលុង ខេត្តរតនគិរី។
៣ ឈ្មោះ ស៊ុន សំអឿនភេទប្រុសជនជាតិខ្មែរមានទីលំនៅបច្ចុប្បន្នភូមិទេសអន្លង់ សង្កាត់បឹងកន្សែងក្រុងបានលុងខេត្តរនគិរី។
👉វត្ថុតាងចាប់យករួមមាន÷
💊ម្សៅក្រាមពណ៌សថ្លាចំនួន២០ថង់(១៥ថង់តូចនិង៥ថង់ធំ)សង្ស័យជាសារាធាតុញៀន ទម្ងន់៨៨៧.០២ក្រាម។
🛵ម៉តូ១គ្រឿងម៉ាកហុងដាពណ៌ខ្មៅពាក់ស្លាកលេខរតនគិរី១B ៣៨២៥
📲ទូរសព្ទដៃចំនួន១គ្រឿងsamsungចាស់
លិខិតលក់ទិញរត់យន្ត១
លិខិតសៀវភៅគ្រួសារ១
ទូរទស្សLCD១
ដាវសាំម៉ារៃ១ដើម។បច្ចុប្បន្នកំលាំងមន្ទីរប្រឆាំងគ្រឿងញៀនបានបញ្ជូនជនសង្ស័យរួមទាំងវត្ថុតាងជូនមកការិយាល័យប្រឆាំងគ្រឿងញៀនខេត្តដើម្បីកសាងសំណុំរឿងជូនអយ្យកាអមសាលាដំបូងខេត្តនៅរសៀលថ្ងៃទី26ខែឧសភាឆ្នាំ2018វេលាម៉ោង2,00ដើម្បីអនុវត្តតាមនិវិធី៕រាយការណ៌ពីក្រុងបានលុង លី វណ្ណះ ទូរទស្សន៌ព្រះនរាយណ៌

IMG-20180527-WA0008

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com