ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពីធីបុណ្យបញ្ខុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធិផលនានា ក្នុងវត្តសារាយអណ្តែត ហៅវត្តសារាយ

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃប១៥កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០១៨ សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបញ្ខុះខណ្ឌសីមា ពុទ្ធាភិសេក និងសម្ពោធឆ្លងសមិទ្ធិផលនានា វត្តសារាយអណ្តែត (ហៅវត្តសារាយ) ស្ថិតនៅភូមិត្រពាំងគា ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា មានប្រសាសន៍សំណេះសំ ណាលជាមួយប្រជាពលរដ្ឋចូលរួមថា កម្ពុជាបានដំណើរការបោះឆ្នោតជ្រើសតាំងសមា ជិកព្រឹទ្ធសភានីតិកាលទី៤ ប្រព្រឹត្តទៅយ៉ាងរលូន ក្នុងបរិយាកាសសន្តិភាព គ្មានអំពើ ហឹង្សា និងមានលក្ខណសេរី យុត្តិធម៌ត្រឹមត្រូវ ដែលអាចទទួលយកបានទាំងអស់គ្នា គណបក្សប្រជាជនកម្ពុជា បានទទួលជ័យជំនះយ៉ាងត្រចេះត្រចង់លើអសន្ន៥៨ លើ៥៨ នឹងទទួលបានសំឡេងគាំទ្រពីគណបក្សនយោបាយរបស់អង្គបោះឆ្នោតបានចំនួន ៧៦នាក់ ថែមទៀតផង ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការគោរពសេរីភាពខាងជំនឿ សាសនា លើកស្ទួយវិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ការប្រតិបត្តិសាសនាផ្សេងៗដែលមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា ជំរុញការកសាងវត្តអារាម និងវិហាផ្សេងៗក្លាយជាមជ្ឈមណ្ឌល នៃជីវភាពខាងស្មារតី និងសាស នា ដែលចូលរួមយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម ខាងផ្នែកវប្បធម៍ អប់រំ សុខាភិបាល សង្គមកិច្ច និងសីលធម៌សង្គម ។ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ដល់ការពង្រឹងសុខដុមនីយកម្ម រវាងគ្រប់សាសនា ក្នុងព្រះរាជាណាចក្រកម្ពុជា ទប់ស្កាត់ការធ្វើអាជីវកម្មលើសាសនា ប្រឆាំងការរើសអើង ការបែងចែកក្នុងចំណោមប្រជាជន ដែលបណ្ដាលមកពីភាពខុសគ្នាខាងជំនឿ និងសាសនា សំដៅប្រែក្លាយសក្តានុពលសាសនាទាំងអស់ឲ្យទៅជាកម្លាំងសាមគ្គីដ៏ខ្លាំងក្លារមួយក្នុងការការពារខឿនសន្តិភាព ឯករាជភាព និងជម្រុញការអភិវឌ្ឍវិស័យសេដ្ឋកិច្ច និងសង្គម មានការរីកចម្រើនថែមទៀត ។

សម្ដេចវិបុលសេនាភក្តី សាយ ឈុំ បន្តថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ក្នុងការពង្រឹង និងពង្រីកការអប់រំពុទ្ធិករសិក្សា ពីកម្រិតបឋមសិក្សា ដល់កម្រិតឧត្ដមសិក្សា ថែរក្សាមរតកទំនៀមទម្លាប់ប្រពៃណី ក្នុងវិស័យពុទ្ធិចក្រ បណ្ដុះបណ្ដាលធនធានមនុស្ស ធនធានព្រះសង្ឃ ប្រកបដោយចំណេះដឹង គុណធម៌ ប្រតិបត្តិធម៌វិន័យតាមពុទ្ធិបញ្ញាតិ្ត បន្តជំរុញការស្រាវជ្រាវគុម្ពី ភាសាបាលី តាមក្បួនច្បាប់ ។ រាជរដ្ឋាភិបាលបានបើកទូ លាយសម្រាប់ការបណ្តុះបណ្តាលធនធានមនុស្ស ក្នុងវិស័យព្រះពុទ្ធសាសនា នឹងកំពុងត្រូវបានរីកចម្រើន ដូចនេះយើងចូលរួមថែរក្សាសន្តិភាពឲ្យស្ថិតស្ថេរគង់វង្សយូអង្វែង ក្នុងការថែរក្សា អភិរក្សវិស័យសាសនាកាន់តែសម្បុររុងរឿងនិរន្តតរៀងទៅ ។

ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ មានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព កត្តាសន្តិភាព ធ្វើឲ្យប្រទេសជាតិមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យទាំងផ្នែកពុទ្ធចក្រ និងអាណាចក្រ លើកកម្ពស់វិស័យព្រះពុទ្ធសាសនា ជាសាសនារបស់រដ្ឋ ដោយការគាំទ្រ និងជំរុញការអភិវឌ្ឍន៍នៅតាមបណ្ដាវត្តអារាមនានា នៅទូទាំងប្រទេស ពិសេសនៅខេត្តព្រះសីហនុ ដែលមានវត្តចំនួន៤០ និងមានព្រះសង្ឃចំនួន ៦១១អង្គរ ព្រមទាំងបានសំណូមពរឲ្យប្រជាពលរដ្ឋ ពិសេសយុវជនចៀសឲ្យឆ្ងាយពីគ្រឿងញៀន គ្រឿង ស្រវឹង ល្បែងអបាយមុខគ្រប់ប្រភេទ ដែលជាប្រភពនៃអំពើហឹង្សាក្នុងគ្រួសារ និងសង្គម ដែលផ្ទុយពីពុទ្ធឱវាទ និងច្បាប់សង្គម៕ រាយការណ៍​ដោយ​៖(ទុយ​ ហ៊ួត)ប្រចាំ​ខេត្តព្រះសីហនុ

IMG_20180530_072313_979

IMG_20180530_072316_923

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com