ព្រៃវែង ៖នៅព្រឹក ថ្ងៃ ព្រហស្បតិ៍២រោច ខែ ជេស្ឋឆ្នាំច សំរិទ្ធិសក័ ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ខែឧសភាគ.ស២០១៨វេលាម៉ោង៨-៣០នាទី លោកយ៉ាវ សានិន អភិបាលស្រុកកំពង់ត្របែក លោកវរសេនីយ៍ឯក សួន សំអឿន អធិការនគរបាលស្រុកនិងលោកវរសេនីយ៍ត្រី ជា សំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុក លោកមេឃុំអន្សោង មេភូមិ បាននាំយកថវិការបស់ឯកឧត្តមឧកញ៉ា សំ ប៊ន អនុប្រធានក្រុមការងារបក្សស្រុកកំពង់ត្របែក ចំនួន100usd ទៅចែកជូនដល់ក្មេងគ្មានទីពឹង២នាក់បងប្អូនបង្កើត1/ឈ្មោះម៉ុន យូ ភេទប្រុស 2/ឈ្មោះម៉ុន ចំរើន ភេទប្រុស នៅភូមិតាពូង ឃុំអន្សោង។(ក្នុងនោះដែរលោកជាសំណាងមេPMស្រុក បានឧបត្ថម្ភអង្កចំនួន1Bតូច=25KG យកជូនពេលក្រោយ)។
អធិការកំពង់ត្របែក លោកសួន សំអឿន បានពាំនាំការបណ្តាំសាកសួរសុខទុក្ខ ពីឯកឧត្តម ឧកញ៉ា សំ ប៊ន ចំពោះក្មេងទាំងពីរ ដោយក្តីអាណិតអាសូរ ដែលក្មួយៗ បានរស់នៅកំព្រា ឪពុកម្តាយ តាំងពី៥ មុន ដែលក្មេងទូទៅ មិនអាចរស់នៅក្នុងផ្ទះតែ ២នាក់បងប្អូន ដោយមិនទៅរស់នៅតាមវត្ត ឬ ផ្ទះជិតខាង ។
ឯកឧត្តម សុំអោយប្រជាជនជិតខាង ក៏ដូចអាជ្ញាធរមូលដ្ឋាន សាច់ញាតិក្មេងជួយមើលនិងផ្គត់ផ្គង់ក្មេង
ទាំង២នាក់នេះផង ពិសេស ជំរុញលើកទឹកចិត្តអោយក្មេងរៀន អោយបានថ្នាក់ខ្ពស់ ព្រោះចំណេះវិជ្ជាអាចជួយពួកគេ អស់១ជីវិត ។