ខេត្តកណ្ដាល៖ប្រជាជនរាប់រយនាក់ នៅឃំុអំពៅ ព្រៃ ស្រុកកណ្ដាលស្ទឹង នៅព្រឹកថ្ងៃទី៥មិថុនា បាន នាំគ្នា មកសាលាខេត្តកណ្ដាល ក្នុងគោលបំណង ដាក់ពាក្យបណ្ដឹងឱ្យអាជ្ញា ខេត្តជួយអន្តាគមន៍ ដោះស្រាយ រឿងទំនាស់ដីធ្លី សហគមន៍ ៤០០ហិកតា ត្រូវបាន ក្រុមហ៊ុន ឈ្មួញ ដីបោះព្រំ លើកទំនប់ព័ទ្ធយក ដោយប្រជាជនមិនបានលក់ដូរ អោយបុគ្គលណាឡើយ។
យោងតាមក្នុងពាក្យ ប្រជាជន ដាក់ចូលទៅសាលាខេត្តកណ្ដាល កាលពីព្រឹកថ្ងៃទី៥មិថុនា សសេរថា យើងខ្ញំុ ទាំងអស់គ្នា ជាប្រជាពលរដ្ឋ នៅឃំុ អំពៅព្រៃ ស្រុកកណ្ដាលស្ទឹងមានប្រជាជន ជិត៩ ពាន់នាក់ ជាង២ពាន់គ្រួសា បានបាត់បង់ ដីបឹង ជាដីសម្បទានរបស់រដ្ឋ ទំហ៊ំុ ៤រយហិតា នៅចំណុច ទំនប់៩៤ និង៩៦ មានព្រំប្រទល់ ជាប់ ស្រុកស្អាង និង ឃំុព្រែកស្លែង ស្រុកណ្ដាលស្ទឹង ។ ដែលមានក្រុមហ៊ុន ទៅ បោះព្រំ លើកទំនប់ ពទ្ធ័ យក កាលពី ពេលថ្មីៗនេះ ។ហេតុនេះសូមអោយ លោកអភិបាលខេត្ត ជួយដោះស្រាយ អោយប្រជាជនផង។
លោកភោគ ផាន់នី តំណាងប្រជាជន បាប្រាប់ឱ្យដឹងថា នៅ ព្រឹកថ្ងៃ ទី៥មិថុនា ដដែលនោះ មន្ត្រី សាលាខេត្ត បាន ទទួល ពាក្យបណ្ដឹង ពីតំណាងងប្រជាជន និងបានសន្យាថា អោយតំណាងប្រជាជន មកសាលាខេត្តកណ្ដាល នៅរសឿលថ្ងៃទី៦មិថុនា លោកអភិបាលខេត្តនិង ធ្វើការ ដោះស្រាយ ជូនប្រជាពលរដ្ឋ ។នៅវេលសម៉ោង ៩ ព្រឹកដដែល ប្រជាជន ជិត១ ពាន់ បាននាំគ្នា ឡើងជិះ រថយន្ត រឺុម៉កម៉ូតូត្រឡប់ទៅ វិញ ក្នុងទឹកចិត្ត មានជំនឿ លើអាជ្ញា ធរខេត្តជួយដោះសាយ ជូនប្រជាជន។
ប្រជាជន មករកអន្តរាគមន៍បាននិយាយថា ពួកគាត៉ មិនស្គាល់ឈ្មោះ ក្រុមហ៊ុន ដែលមករំលោភយកដីគាតនោះទេទាល់តែអាជ្ញាធរទើបស្គាល៉ ព្រោះ អាជ្ញាធរ ជាអ្នក សីុញ៉េ អោយក្រុមហ៊ុន កំណត់ព្រំ កាយដីលើកទំនប់ ធ្វើព្រំ។
ដីមានទំនាស់នេះ ប្រជានជក្នុងឃំុអំពៅព្រៃ ធ្លាប់បាន ដាំដំណាំ ធ្វើស្រែប្រាំង តាំងពីអំឡុងទស្សវត្ស៨០ មក រហូតមកដ់ល់អំឡុងឆ្នាំ១៩៩៦ មានឈ្មួញគួកជេដី រៀបដីលក់ នៅជិត ៗ ដីប្រជាជននោះ តែចំពោះដី ដែលមានទំនាស់នេះ ប្រជាជននៅក្នុឃំុអំពៅព្រៃ មិនបានលក់ទេ គឺនៅតែបន្ត ទៅនេសាទដាំដំណាំ ធ្វើស្រែប្រាំង ប្រជាជនមួយចំនួនទៀត ក៏ ទុកចោល ។
លុះមកដល់ឆ្នាំ២០១៨ នេះ ស្រាប់តែមាន គេទៅបោះព្រំ និងលើកទំនប់ហ៊ុពទ្ធ័ដីមិនអោយប្រជាជនចូលទៅ នេសាទនិងដាំដំណាំ ទើបប្រជសជន នសំគ្នា ប្ដឹងតវ៉ា តាំងពី ឃំុនិងស្រុក តែគ្មានដំណោះស្រាយ ទើប នាំគ្នាធ្វើពាក្យបណ្ដឹងនិងនាំគ្នា រាប់រយនាក់ មកដាក់ពាក្យបណ្ដឹង និងរកអន្តរាគមន៍ ពី អាជ្ញាធរខេត្ត បន្តទៀត៕