បាត់ដំបង:ទំនិញខូចគុណភាពនិងលើសកាលបរិច្ឆេតនៅតែមានលក់លើទីផ្សារស្ទើរគ្រប់ទីផ្សារក្នុងខេត្តបាត់ដំបងបើទោះបីតិចឬច្រើនដោយសាតែអាជីវករខិលខូចមួយចំនួនលួចលក់មិនខ្វល់ខ្វាយពីការប៉ះពាល់សុខភាពដល់អ្នកដ៏ទៃគិតតែផលប្រយោជន៍ខ្លួនប៉ុណ្ណោះ។លើបញ្ហានេះដែរមន្ត្រីសាខាកាំកុងត្រូលខេត្តបាត់ដំបងក៏បានចុះដកហូតតាមបណ្តាទីផ្សារជាបន្តបន្ទាប់ហើយនៅថ្ងៃចុងក្រោយនេះមន្ត្រីកាំកុងត្រួលសាខាខេត្តក៏បានសហការជាមួយមន្ត្រីនៃមន្ទីរពាណិជ្ជកម្មនិងអាជ្ញាធរដែនដីបានចុះធ្វើការត្រួតពិនិត្យលើផលិតផលទំនិញដែលដាក់តាំងលក់នៅលើទីផ្សារស្រុកថ្មគោលដើម្បីស្វែងរកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់។លោកហាក់.សុខរិនប្រធានសាខាកាំកុងត្រូលខេត្តបាត់ដំបងបានអោយដឹងថានៅក្នុងកាចុះប្រតិបត្តិការពិនិត្យស្វែងរកទំនិញខូចគុណភាពនិងហួសកាលបរិច្ឆេតប្រើប្រាស់ខាងលើនេះបានធ្វើឡើងនៅកាលពីថ្ងៃទី០៨ខែមិថុនាឆ្នាំ២០១៨ថ្មីៗនេះនៅចំណុចក្នុងផ្សារថ្មគោលនិងផ្សារទំនើបTKស្ថិតក្នុងស្រុកថ្មគោលខេត្តបាត់ដំបង។លោកបន្តថាក្នុងការចុះត្រួតពិនិត្យនេះដែរជាលទ្ធផលជាក់ស្តែងមន្ត្រីជំនាញបានរកឃើញនិងដកហូតបានទំនិញខូចគុណភាពចំរុះចំនួន៦៧គីឡូក្រាមដែលបាននាំយកមករក្សាទុកនៅសាខាដើម្បីរងចាំធ្វើការដុតកំទេចចោលនៅពេលក្រោយ។បន្ថែមលើនេះមន្ត្រីជំនាញក៏បានធ្វើការនែរនាំនិងអប់រំទៅដល់ក្រុមអាជីវករនិងម្ចាស់គ្រប់គ្រងផ្សារធ្វើយ៉ាងណាជួយសហការគ្នាដើម្បីទប់ស្កាត់លើបញ្ហានេះត្រូវបញ្ឈប់ការនាំយកទំនិញនិងចំណីអាហារណាដែលខូចគុណភាពនិងហួសកាលបរិច្ឆេតឬមានសារធាតុគីមីផ្សេងៗមកដាក់តាំងលក់នៅលើទីផ្សារបន្តទៀតវានាំអោយមានការប៉ះពាល់ទៅដល់សុខភាពប្រជាពលរដ្ឋនិងពិសេសទៅទៀតសូមអោយបងប្អូនប្រជាពលរដ្ឋទាំងអស់ចូលរួមសហការរាយការជាមួយមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋាននៅពេលដែលបងប្អូនជួបប្រទះការនាំចូលឬដាក់តាំងលក់នូវទំនិញខូចគុណភាពហួសកាលបរិច្ឆេតប្រើប្រាស់ឬទំនិញជាម្ហូបអាហារណាដែលមានដាក់សារធាតុគីមីដែលច្បាប់ហាមឃាត់ផ្សេងៗដើម្បីអោយខាងមន្ត្រីជំនាញចុះធ្វើការទប់ស្កាត់និងបង្ក្រាបអោយបានទាន់ពេលវេលា៕ពាយ័ព្យ
0
នៅលើទីផ្សារនៅតែមានទំនិញខូចគុណភាពខណះមន្ត្រីជំនាញចុះពិនិត្យស្ទើរគ្រប់ទីផ្សារក្នុងខេត្ត
Filed in: Uncategorized