ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមយុវជនខេត្តបាត់ដំបងគ្រោងបង្ហាញទិដ្ឋភាពថ្មីៗដែលបានអភិវឌ្ឍន៍លើទឹកដីខេត្តបាត់ដំបងតាមរយះផលិតបទចម្រៀងបង្ហាញដល់ពិភពលោក

បាត់ដំបង:ដោយសាតែមានការអភិវឌ្ឍន៍ជាបន្តបន្ទាប់លើទឹកដីខេត្តបាត់ដំបងបានប្រែក្លាយជាខេត្តដ៏គូចាប់អារម្ម្មពីសំណាក់ភ្ញៀវជាតិនិងអន្តរ:ជាតិជាពិសេសយុវជនកម្ពុជាសម័យថ្មីក្នុងខេត្តបាត់ដំបងដែលកំពង់ត្រូវបានជំរុញអោយពួកគេជាអ្នកជំនាន់ក្រោយរស់នៅក្នុងខេត្តបាត់ដំបងគ្រោងផលិតបទចម្រៀងនិងចម្រៀងកាយវិការផ្តិតយករូបភាពលើទឹកដីស្រុកកំណើតរបស់ខ្លួនពិសេសសមិទ្ធិផលថ្មីៗក្នុងខេត្តដើម្បីបង្ហាញដល់ពិភពលោកអោយស្គាល់កាន់តែច្បាស់។ក្នុងឱកាសចុះពិនិត្យមើលចម្ការសណ្តែកផ្កាយក្នុងស្រុកសំឡូតកាលពីថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៨ថ្មីៗនេះយុវជនឈ្មោះអ៉ី.រ៉េនបានអោយកម្ពុជាថ្មីដឹងថាតាមនិស្ស័យពីកំណើតរបស់លោកលោកស្រឡាញ់វិស័យសិល្បះតាំងពីក្មេងចំណង់ចំណូលចិត្តនេះជាហេតុនាំអោយលោកប្រឹងប្រែងរហូតក្លាយជាអ្នកចម្រៀងអាជីព។លោកបន្តថាដោយសារលោកស្រលាញ់ទឹកដីខេត្តបាត់ដំបងស្របពេលនិងមានការរីកចម្រើនអភិវឌ្ឍន៍លើគ្រប់វិស័យក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាគោលនយោបាយច្បាស់លាស់របស់គណ:បក្សប្រជាជនកម្ពុជាផងនោះដូចនេះលោកបានសម្រេចបំណងផលិតជាបទចម្រៀងរៀបរាប់ពីលក្ខណះភូមិសាស្ត្រលើទឹកដីដ៏ចំណាស់មួយនេះ។ជាងនេះទៀតតាមការគ្រោងទុកនៅពេលខាងមុខលោកនិងផលិតជាMVដើម្បីផ្តិតយកទិដ្ឋភាពតំបន់ទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្ររួមទាំងសមិទ្ធិផលថ្មីៗដែលមានសក្តានុពលជាច្រើនផងដែរ។ចំណែកយុវជនលួម.ផល្លីប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនប្រេងសណ្តែកផ្កាយសាន់នីKTMLMខេត្តបាត់ដំបងបានអោយដឹងដែរថាក្រៅពីការងារបច្ចុប្បន្នលោកបានបន្ថែមអាជីពថ្មីមួយទៀតលើវិស័យសិល្បះចម្រៀងផងដែរ។លោកថាតាមរយះស្នាដៃចេញជាបទចម្រៀង១បទដំបូងមានចំណងជើងថា(ប្តីខូចម្នាក់នេះដឹងខ្លួនខុសហើយ)ដោយស្នាដៃចាប់ផ្តើមនេះមានមិត្តភក្ត្រ័និងយុវវ័យជាច្រើនពិសេសនៅក្នងបណ្តាញសង្គមហ្វេសប៊ុកផេកទទួលបានការគាំទ្រយ៉ាងខ្លាំងគួរអោយគាត់សម្គាល់។លោកលួម.ផល្លីបានអោយដឹងបន្តថាការបង្កើតឡើងទាក់ទងជាមួយនិងវិស័យសិល្បះចម្រៀងនិងMVនេះដែរដើម្បីរំលឹកដល់វីរ:សិល្បះជាច្រើនដែលមានកំណើតចេញពីខេត្តបាត់ដំបងម៉្យាងទៀតបានចូលរួមថែរក្សាមរតកចម្រៀងរបស់ជាតិខ្មែរនិងចង់រំលេចនូវទិដ្ឋភាពនៃតំបន់ទេសចរណ៍ក្នុងខេត្តបាត់ដំបងដែលត្រូវបានអភិវឌ្ឍន៍ផងដែរដើម្បីបង្ហាញដល់ពិភពលោកអោយបានស្គាល់កាន់តែច្បាស់ពីខេត្តបាត់ដំបងជាខេត្តចំណាស់មានវប្បធម៌ដ៍ល្អផូរផង់រួមនិងស្នាដៃនៃការអភិវឌ្ឍន៍បន្ថែមក្នុងសម័យនេះផងដែរ ។
IMG_20180612_145612_930

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com