បាត់ដំបង:មតិសាធារណះជននិងប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនដែលបានធ្វើដំណើរឆ្លងកាត់កំណាត់ផ្លូវត្រង់ចំណុចភូមិចិនសង្កាត់ព្រែកព្រះស្តេចបានសម្តែងក្តីព្រួយបារម្មណ៍ពីការគ្រោះថ្នាក់ដោយសារដេប៉ូលក់ឈើ១កន្លែងក្នុងក្រុងបាត់ដំបងស្តុកឈើលក់លើចិញ្ចើមផ្លូវគ្មានសណ្តាប់ធ្នាប់ខណះផ្លូវតូចចង្អៀត។ប្រជាពលរដ្ឋដែលរស់នៅក្នុងមូលដ្ឋានក្រុងបាត់ដំបងសុំមិនបញ្ចេញឈ្មោះបានបង្ហើបប្រាប់កម្ពុជាថ្មីអោយដឹងកាលពីថ្ងៃទី១២ខែមិថុនាថ្មីៗនេះថាដេប៉ូលក់ឈើមួយកន្លែងដែលឋិតនៅចំណុចផ្លូវភូមិចិនត្រើយខាងកើតស្ទឹងសង្កែក្នុងភូមិឡឥដ្ឋសង្កាត់ព្រែកព្រះស្តេចក្រុងបាត់ដំបងនោះម្ចាស់ដេប៉ូឈើមានឈ្មោះ(ម៉ាប់)បានស្តុកឈើជាច្រើនម៉ែត្រគូបនៅលើសងខាងចិញ្ចើមផ្លូវដ៏តូចចង្អៀតនេះពិសេសពេលរថយន្តយ៉ីឌុបទំលាក់ឈើម្តងៗមានកម្មករលីសែងឈើឆ្លងកាត់ផ្លូវចុះឡើងៗជាការរំខានដល់ពួកគាត់ធ្វើដំណើរខណះផ្លូវតូចចង្អៀតផងនោះបានបង្កអោយមានការកកស្ទះយ៉ាងខ្លាំងដោយពិបាកក្នុងការធ្វើដំណើរឆ្លងកាត់ទៅមកជាយួរឆ្នាំមកហើយ។ពីប្រភពមូយផ្សេងទៀតបានអោយដឹងដែរថាចំណុចដេប៉ូលក់ឈើខាងលើតែងបង្កការគ្រោះថ្នាក់ចរាចរណ៍ជាបន្តបន្ទាប់នាំអោយខូចខាតយានយន្តឬម៉ូតូនិងបង្ករបួសស្នាមដល់ក្មេងចាស់ជាច្រើននាក់ទៀតផងកន្លងមក។ឆ្លើយតបជាមួយក្តីកង្វល់របស់ប្រជាពលរដ្ឋខាងលើនេះលោកតោ.ហុនចៅសង្កាត់ព្រែកព្រះស្តេចបានលើកឡើងដោយទទួលស្គាល់ថាបញ្ហាដេប៉ូឈើខាងលើពិតជាបានបង្កការលំបាកដល់អ្នកធ្វើដំណើរទៅមកពិតប្រាកដមែនពិសេសពេលឡានដាក់ឈើម្តងៗ។លោកបន្តថាបញ្ហានេះលោកនឹងចុះទៅពិនិត្យហើយលោកនិងធ្វើការសម្រួលជាមួយម្ចាស់ដេប៉ូឈើ។ចំណែកលោកផេង.សិទ្ធីអភិបាលក្រុងបាត់ដំបងមិនមានការឆ្លើយតបថាយ៉ាងណានោះទេពាក់ព័ន្ធនិងដេប៉ូឈើខាងលើនេះខណះដែលកម្ពុជាថ្មីយើងបានទូរស័ព្ទសាកសួរនៅថ្ងៃទី១៣ខែមិថុនានេះដោយទើបតែផ្តើមសំណួរពាក់ព័ន្ធលោកបានបិទទូរស័ព្ទតែម្តងបើទោះបីព្យាយាមម្តងទៀតក៏លោកមិនលើកទូរស័ព្ទដែរ។បើទោះបីយ៉ាងណាប្រជាពលរដ្ឋក្នុងមូលដ្ឋានក៏ដូចជាមហាជនដែលបានធ្វើដំណើរឆ្លងកាត់តាមផ្លូវនេះបានសំណូមពរដល់អាជ្ញាធរខេត្តមេត្តាជួយចុះពិនិត្យដេប៉ូឈើខាងលើនេះផងចៀសវាងគ្រោះថ្នាក់ណាមួយបន្តដោយយថាហេតុនៅពេលខាងមុខទៀត៕ពាយព្យ
0
ពលរដ្ឋឆ្ងល់ថាម្ចាស់ដេប៉ូឈើឈ្មោះម៉ាប់អាងអំណាចអីបានដាក់ឈើលក់លើចិញ្ចើមផ្លូវទាំងសងខាងបានយូរឆ្នាំម្លេះបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរហើយគ្មានអាជ្ញាធរមកហាមសោះចឹង
Filed in: Uncategorized