ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ក្រុមបច្ចេកទេសជំនាញអគ្គិសនីចុះពិនិត្យប្រអប់កុងទ័រភ្លើងខុសពីប្រក្រតីជូនពលរដ្ឋប្រើប្រាស់ក្នុងខេត្តបាត់ដំបង

បាត់ដំបង:ក្រោយពីមានពលរដ្ឋប្រើប្រាស់អគ្គិសនីតែងនាំគ្នារអ៊ួររទាំលើបញ្ហាភ្លើងអគ្គិសនីរបស់ពួកគាត់ដើរខុសពីប្រក្រតីអាជ្ញាធរអគ្គិសនីនិងអង្គភាពអគ្គិសនីកម្ពុជាបានសហការជាមួយភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុុនJICAបានចុះពិនិត្យបណ្តាញនិងថ្លឹងគីឡូនាឡិកាកុងទ័រជូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ក្នុងខេត្តបាត់ដំបងអោយបានត្រឹមត្រូវដើម្បីកាត់បន្ថយការសង្ស័យរបស់ពួកគាត់ទៅលើកុងទ័រថាដើរខុសប្រក្រតី។លោកទូច.វុធ្ធីនាយកកិច្ចការអ្នកប្រើប្រាស់អគ្គិសនីបានប្រាប់អោយដឹងនៅថ្ងៃទី១៣ខែមិថុនាថ្មីៗនេះថាការចុះត្រួតពិនិត្យបណ្តាញភ្លើងនិងថ្លឹងប្រអប់គីឡូនាឡិកាកុងទ័រជូនប្រជាពលរដ្ឋនេះធ្វើឡើងមិនមែនតែខេត្តបាត់ដំបងនោះទេគឺវិលជុំទូទាំងប្រទេសដែលក្នុងនោះក៍មានការពិភាក្សាគ្នាជុំវិញវិស័យអគ្គិសនីជាមួយអាជ្ញាធរខេត្ត.ក្រុងរួមទាំងថ្នាក់មូលដ្ឋាននិងតំណាងអ្នកប្រើប្រាស់ទាំងអស់លោកបន្តថាពិសេសជាងនេះទៀតគឺការចុះពិនិត្យបណ្តាញភ្លើងនិងថ្លឹងគីឡូនាឡិកាកុងទរជូនដល់ប្រជាពលរដ្ឋជាអ្នកទទួលសេវាកម្មប្រើប្រាស់អគ្គិសនីផ្ទាល់ផងដែរ។លោកថាប្រតិបត្តការចុះថ្លឹងប្រអប់គីឡូនាឡិកាកុងទ័រភ្លើងនេះអនុវត្តឡើងក្នុងគោលបំណងរកភាពត្រឹមត្រូវជូនដល់អ្នកប្រើប្រាស់តាមរយះជញ្ជីងទំនើបចំនួន២គ្រឿងហើយមានក្រុមការងារនិងអាជ្ញាធរអគ្គិសនីកម្ពុជានិងភ្នាក់ងារសហប្រតិបត្តិករអន្តរជាតិជប៉ុុនJCAជាអ្នកបញ្ជាការត្រួតពិនិត្យយ៉ាងត្រឹមត្រូវ។នាយកកិច្ចការអ្នកប្រើប្រាស់អគ្គិសនីបានបន្ថែមថាប្រជាពលរដ្ឋជាអ្នកប្រើប្រាស់បានមកចូលរួមយកកុងទ័ររបស់ពួកគាត់មកពិនិត្យនេះភាគច្រើនជាអ្នកមានមន្ទិលសង្ស័យលើកុងទ័ររបស់ខ្លួនថាដើរលឿនខុសពីប្រក្រតីចំណាយលុយច្រើនក្នុង១ខែៗ។លោកបន្តថាការត្រួតពិនិត្យកុងទ័រនេះដែរបើប្រជាពលរដ្ឋមានសំណូមពរអោយក្រុមជំនាញជួយចុះពិនិត្យមើលបណ្តាញអគ្គិសនីនៅតាមផ្ទះរបស់ពួកគាត់ទៀតនោះក្រុមបច្ចេកទេសជំនាញនឹងចុះពិនិត្យដល់មូលដ្ឋានតាមសំណូមពររបស់ពួកគាត់ផងដែរ។ប្រជាពលរដ្ឋអ្នកប្រើប្រាស់ម្នាក់ឈ្មោះឆយ.ភឿតរស់នៅភូមិឈូងតាដក់ឃុំតាប៉ុនស្រុកសង្កែបានលើកឡើងថាចំនួនលេខគីឡូកុងទ័ររបស់គាត់មានការប្រែប្រួលខុសពីប្រក្រតីដែលពេលខ្លះបានកើនឡើងខ្ពស់ហើយពេលខ្លះក៏ធ្លាក់ទាបធម្មតាវិញទើបគាត់មានការសង្ស័យហើយអោយជំនាញជួយពិនិត្យ។ក្រោយពីក្រុមជំនាញធ្វើការផ្ទៀងផ្ទាត់នឹងស្ទង់រួចរាល់ក្រុមការងារអះអាងថាកុងទ័ររបស់គាត់ពិតជាខុសស្តង់ដានិងត្រូវបានក្រុមការងារប្តូរកុងទ័រថ្មីអោយដោយមិនគិតកម្រៃឡើយ៕ពាយ័ព្យ
IMG_20180614_120751_891
IMG_20180614_120737_203

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com