ភ្នំពេញ ៖ នៅព្រឹ ថ្ងៃ២កើត ខែបឋមមាសាធ ឆ្នាំច សំរិទ្ធស័ក្ក ព ស ២៥៦២ ត្រូវថ្ងៃព្រហស្បត្តិ៍ ទី១៤ ខែ មិថុនា ឆ្នាំ៣០១៨នេះ ក្លឹបអ្នកកាសែតកម្ពុជា រួមនឹងស្ថាប័នពាក់ព័ន្ធរួមគ្នាបើកសិក្ខាសាលា ស្តីអំពី”ពង្រឹងការអនុវត្តក្រមប្រតិបត្តិប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍អំពើហឹង្សាលើស្ត្រី”។
សិក្ខាសាលានេះមានការចូលរួមពីលោកអ៊ុក គឹមសេង អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន លោកប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា លោកហុង រស្មី ប្រធានកម្មវិធីអង្គការActionAid Cambodia និងលោកស្រី ចាន់ សុធារី អគ្គនាយករងនៃអគ្គនាយកដ្ឋានសមភាពយេនឌ័រនិងអភិវឌ្ឍន៍សេដ្ឋកិច្ចនៃក្រសួងកិច្ចការនារី ព្រមទាំងអង្គការក្រៅរដ្ឋាភិបាលនានា។
សិក្ខាសាលានេះធ្វើឡើងដោយក្រសួងព័ត៌មាន និងក្រសួងកិច្ចការនារី បានបន្ដពង្រឹងការវត្ដន៍ប្រតិបត្ដិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍អំពើហឹង្សាលើស្រ្ដី ដើម្បីអោយអ្នកសារព័ត៌មានរួមចំណែកលុតបំបាត់អំពើហឹង្សាលើស្រ្ដី តាមរយៈការបង្កើនការយល់ដឹងរបស់សាធារណៈជន និងចៀសវាងផ្សព្វផ្សាយប៉ះពាល់ដល់ស្ដ្រី។
ប្រាប់អ្នកសារព័ត៌មានក្រោយបញ្ចប់សិក្ខាសាលាពង្រឹងការវត្ដប្រតិបត្ដិប្រព័ន្ធផ្សព្វផ្សាយសម្រាប់រាយការណ៍អំពើហឹង្សាលើស្រ្ដី លោក អ៊ុក គឹមសេង អនុរដ្ឋលេខាធិការនិងជា អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា ក្រសួងព័ត៌មាន និងក្រសួងកិច្ចការ
នារី បានធ្វើសេចក្ដីប្រកាសរួមកន្លងមករួចមកហើយ ក្នុងគោលបំណងដើម្បីអោយអ្នកសារព័ត៌មាន ទូរទស្សន៍ វិទ្យុ និងការសែត ត្រូវផ្សព្វផ្សាយ សរសេរ និងការរាយការណ៍ ទៅសាធារណៈជន គួរប្រើភាសារដែលបង្ហាញនូវការគោរពដល់ស្រ្ដី ដោយមិនប្រើភាសាលេបខាយ ករណីហិង្សា និងការរំលោភបំពានផ្លូវភេទលើស្រ្ដី ជាការលេងសើច ដែលធ្វើអោយភ័ណ្ឌច្រឡំដល់សាធារណៈនោះទេ។
ជាមួយគ្នានេះលោកបានស្នើអោយអ្នកសារព័ត៌មានគួរតែផ្សព្វផ្សាយធ្វើយ៉ាងណាពន្យល់ដល់សាធារណៈ អោយប្រជាពលរដ្ឋមានការដឹង និងចូលរួមលើកកម្ពស់សិទ្ធស្រ្ដី ដើម្បីកាត់បន្ថយការរំលោភបំពានផ្លូវភេទ និងអំពើហិង្សាលើស្រ្តី ។
លោកស្រី ចាន់ សុផាវី អគ្គនាយករងនៃនាយកដ្ឋានសមភាពយេនឌ័រ និងអភិវឌ្ឍន៍សេដ្ឋកិច្ច ក្រសួងកិច្ចការនារី បានលើកឡើងថា អ្នកសារព័ត៌មានជាកាំបិតមុខពីរ ក្នុងការផ្សព្វផ្សាយព័ត៌មានទាក់ទងទៅអំពើហិង្សាលើស្ដ្រី ដូចជាការផ្សព្វផ្សាយអោយសាធារណៈជនយល់ច្រឡំ និងការផ្សព្វផ្សាយលុបបំបាត់អំពើហិង្សាលើស្ដ្រីផងដែរ។ លោកស្រីក៏បានជំរុញអ្នកសារព័ត៌មានផ្សព្វផ្សាយព័ត៌មានរបស់ខ្លួនប្រកបដោយវិជ្ជាជីវៈ ដើម្បីធ្វើការរាយការណ៍ព័ត៌មានទៅដល់ប្រជាពលរដ្ឋអោយមានការប្ដូឥរិយាបទរបស់ពួកគាត់ និងការកែប្រែភាពអវិជ្ជមានរបស់សង្គម ។ជាពិសេសអ្នកសារព័ត៌មានគួរធ្វើការផ្សព្វផ្សាយអោយបានខ្លាំងខ្លាបន្ថែមទៀត ទាក់ទងសិទ្ធ សេរីភាពរបស់យេនឌ័រ ដើម្បីកាត់បន្ថយអំពើហិង្សាក្នុងគ្រួសារ និងក្មេងស្រី ជាពិសេសជួយលើកកម្ពស់សិទ្ធសិរីភាពរបស់ស្រ្ដី។
លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា បានគាំទ្រអោយអ្នកសារព័ត៌មានផ្សព្វផ្សាយ និងរាយការណ៍ប្របកដោយវិជ្ជាជីវៈ ដើម្បីលុបបំបាត់អំពើហិង្សាលើស្ដ្រីផងដែរ។
ការប្រកាសរួមស្តីពីក្រមប្រតិបតិ្តប្រព័ន្ធផ្សព្វផ្សាយសម្រាប់ការរាយការណ៍ព័ត៌មានអំពើហិង្សាលើស្រ្តីមាន ១៥ប្រការ។
ប្រការ២ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មិនត្រូវរាយការណ៍ព័ត៌មានដែលរៀបរាប់លម្អិត បង្ហាញខ្លឹមសារលម្អិតឬរូបភាពលម្អិត អំពីសកម្មភាពហិង្សាពាក់ព័ន្ធនឹងអំពើហិង្សាលើស្រ្តី ឬអំពើរំលោភសេពសន្ថវៈ ដែលបង្កឱ្យមានភាពតានតឹងក្នុងអារម្មណ៍ចំពោះអ្នកអាន អ្នកស្តាប់ អ្នកទស្សនា ឬអ្នកពាក់ព័ន្ធនោះទេ។
ប្រការ១១ ត្រូវចៀសវាងការធ្វើបុរវិនិច្ឆ័យលើការរាយការណ៍ព័ត៌មានពាក់ព័ន្ធនឹងអំពើហិង្សលើស្រ្តីដែលអាចនំាឱ្យសាធារណជនយល់ច្រទ្បំ និងទទួលព័ត៌មានខុស។ ប្រការ១៥ ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានទំាងអស់ រួមទាំង អ្នករាយការណ៍ព័ត៌មាន អ្នកអានព័ត៌មាន និពន្ធនាយក ត្រូវអនុវត្តប្រកាសរួមនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ជាដើម៕