ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឯកឧត្តម ហ៊ុយ ពិសិដ្ឋ បដិសេធព័ត៌មាន “ខេត្តកណ្តាល ពាក់ស្បែកខ្លា មកបំពានដីបឹងធម្មជាតិ “

ដោយ ៖ ព្រះនរាយណ៍

ខេត្តកណ្តាល ៖ បន្ទាប់ពីការផ្សាយរបស់អង្គភាព វេបសាយ ទូរទស្សន៍ព្រះនរាយណ៍ កាលពីថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ ផ្សាយអត្ថបទថា “ខេត្តកណ្តាល ពាក់ស្បែកខ្លា មកបំពានដីបឹងធម្មជាតិ (ល្បីរបស់ ឯកឧត្តម ហ៊ុយ ពិសិដ្ឋ) នោះមក ។

លោក គឹម រស្មី ជំនួយការឯកឧត្តម ហ៊ុយ ពិសិដ្ឋ នៅថ្ងៃទី ១៦ ខែមិថុនា នេះបានបំភ្លឺថា ដីទំហំ៧ហិកតា ស្ថិតនៅក្នុងភូមិព្រែកតាឯក ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាលគឺឯកឧត្តមបានទិញពីប្រជាពលរដ្ឋជាច្រើនគ្រួសារតាំងពីឆ្នាំ២០០៨ ដោយមានឯកសារផ្ទេរសិទ្ធិដល់ភូមិ-ឃុំត្រឹមត្រូវ។សូមបញ្ជាក់ថា រហូតមកទល់ពេលនេះ ដីខាងលើគឺកាន់កាប់គ្រប់គ្រង និងអាស្រ័យផល មិនមានសញ្ញាជំទាស់ណាមួយឡើយ។

លោក គឹម រស្មី បានបន្តថា ដោយមានការព្រួយបារម្មណ៏ខ្លាចមានការរំលោភបំពានកម្មសិទ្ធណាមួយពីសំណាក់ជនខិលខូច ទើបឯកឧត្តមហ៊ុយ ពិសិដ្ឋ បានជួលគេកាយព្រំហុំពទ្ធ័ដីខាងលើនេះ ដែលក្នុងខណ:នោះមានអ្នកជាប់ព្រំដីមកចូលរួមកំណត់ទីតាំងជាមួយគ្នាផងដែរ។ ដីខាងលើ គឺជាដីគោក ប្រភេទដីកសិកម្ម មិនមែនជាដីបឹងធម្មជាតិដូចការចោទប្រកាន់នោះឡើយ។

លោកថា ចំពោះរថយន្តខ.ម គឺគ្រាន់តែដឹកជញ្ជូនស្បៀងអាហារដល់បងប្អូនគ្រួសារយោធិននៅក្បែរទីនោះប៉ុណ្ណោះ មិនមានរូបភាពគំរាមគំហែងប៉ះពាល់ដល់ប្រជាពលរដ្ឋម្នាក់ណាមួយឡើយ។

ដូច្នេះ សង្ឃឹមថាការបកស្រាយបំភ្លឺខាងលើ នឹងធ្វើអោយសាធារណ:មតិ លែងមានការភន្ត័ច្រលំ។
IMG-20180616-WA0053

IMG-20180616-WA0054
IMG_20180616_120745_703

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com