ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទិវាយោគ:អន្តរជាតិលើកទី៤ត្រូវបានប្រារព្វឡើងក្នុងខេត្តបាត់ដំបងជាលើកដំបូង

បាត់ដំបង:កម្មវិធីទិវាយោគ:អន្តរជាតិលើកទី៤ត្រូវបានប្រារព្វឡើងជាលើកដំបូងក្នុងខេត្តបាត់ដំបងនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨នេះត្រង់បរិវេណមុខសាលាខេត្តបាត់ដំបង។នៅក្នុងកម្មវិធីទិវាយោគ:អន្តរជាតិលើកទី៤នេះដែរត្រូវបានចូលរួមជាអធិបតីពីសំណាក់លោកហឿង.សុគន្ធអភិបាលរងខេត្តបាត់ដំបងព្រមទាំងសិស្សានុសិស្សសរ៉ុបចំនួនជាង៥០០នាក់។លោកគី.សេរីរច្ឆនាអនុប្រធានផ្នែកសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍ក្រៅប្រទេសបានអោយដឹងថាដោយទទួលបានការអនុញ្ញាតិពីរាជរដ្ឋាភិបាលកម្ពុជាក្រសួងទេសចរណ៍បានសហការជាមួយស្ថានទូតឥណ្ឌាប្រចាំកម្ពុជាបានផ្តើមរៀបចំទិវាយោគ:អន្តរជាតិនេះតាំងពីឆ្នាំ២០១៥ដោយទទួលបានជោគជ័យយ៉ាងធំធេង។
IMG_20180617_164850_080
លោកបន្តថានៅក្នុងឆ្នាំ២០១៨នេះចាប់ពីថ្ងៃទី១៦និង១៧ខែមិថុនានេះក្រុមការងារលោកបាននិងកំពង់រៀបចំព្រឹត្តិការណ៍នេះនៅតាមគោលដៅទេសចរណ៍សំខាន់ៗចំនួន៤កន្លែងរួមមានរាជធានីភ្នំពេញ.ខេត្តព្រះសីហនុ.ខេត្តសៀមរាបនិងខេត្តបាត់ដំបង។លោកបន្តថាកម្មវិធីទិវាយោ:អន្តរជាតិនេះមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពអប់រំផ្លូវចិត្តស្ងប់អារម្មណ៍ដែលជំរុញអោយមនុស្សស្រឡាញ់សុខសន្តិភាពប៉ុណ្ណោះទេប៉ុន្តែក៏បានផ្តល់ឱកាសអោយកម្ពុជាចូលរួមអបអរទិវានេះជាមួយបណ្តាប្រទេសប្រជាជាតិនានានៅក្នុងពិពភលោកផងដែរ។លោកបន្តថាហើយអ្វីដែលសំខាន់នោះគឺគោលដៅទេសចរណ៍ដ៏ល្អៗរបស់កម្ពុជាទាំង៤រាជធានីខេត្តខាងលើនិងត្រូវបានធ្វើការផ្សព្វផ្សាយដល់ភ្ញៀវទេសចរណ៍អន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់។លោកបន្តថាតាមរយះកម្មវិធីទិវាយោគ:អន្តរជាតិនេះដែរកម្ពុជានិងប្រែក្លាយជាគោលដៅទេសចរណ៍ស្អាតនិងបៃតងប្រកបដោយភាពទាក់ទាញនិងផ្តល់ភាពកក់ក្តៅដល់ភ្ញៀវទេសចរណ៍តាមរយះការជំរុញអភិវឌ្ឍន៍ផលិតផលទេសចរណ៍ថ្មីៗថែមទៀតតាមរយះការបង្កើតកន្លែងកំសាន្តទេសចរណ៍អោយបានច្រើន.អភិវឌ្ឍន៍ទេសចរណ៍កីឡា.ទេសចរណ៍សាសនាជាដើម។លោកបន្តថាក្រៅពីនេះក៏នៅមានគោលដៅដែលត្រូវបន្តរួមគ្នាផងដែររួមមាន:បន្តបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យទេសចរណ៍រួមទាំងជំនាញនិងទាំងភាសាដើម្បីជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជានៅលើទីផ្សារអន្តរជាតិធំៗនិងជំរុញការគ្រប់គ្រងនិងប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាពត៌មានវិទ្យារួមជាមួយការសម្រួលការធ្វើដំណើរនិងការដឹកជញ្ជូនភ្ញៀវទេសចរណ៍ប្រកបដោយគុណភាពនិងសុវត្ថិភាពហើយបន្តអនុវត្តច្បាប់ស្តីពីទេសចរណ៍ជាពិសេសផ្សព្វផ្សាយីទំនៀមទម្លាប់ខ្មែរយើងអោយបានទូលំទូលាយដល់ភ្ញៀវទេសចរណ៍ដែលជាកត្តាសំខាន់។ក្រៅពីនេះលោកថាត្រូវបន្តជំរុញទេសចរណ៍ក្នុងស្រុកនិងបន្តរៀបចំសណ្តាប់ធ្នាប់អនាម័យតាមទីក្រុងទីប្រជុំជនអោយកាន់តែល្អដូចជាបន្ទប់អនាម័យស្អាតនិងរក្សាបរិស្ថានល្អនៅតាមតំបន់ទេសចរណ៍នានាដែលជាគោលដៅសំខាន់ៗដើម្បីតម្រូវការដល់ភ្ញៀវទាំងជាតិនិងអន្តរជាតិ៕សៅ សារិទ្ធ
IMG_20180617_164848_212

IMG_20180617_164855_272
IMG_20180617_164852_695

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com