ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមមួយកន្លែងត្រូវកម្លាំងជំនាញចុះបង្ក្រាបនិងរឹបអូស.

ខេត្តរតនគិរី ៖ កម្លាំងចម្រុះ សហការនិងជំនាញផ្នែករដ្ធបាលព្រៃឈើបានចុះធ្វើការឡោមព័ទ្ធទីតាំងសិប្បកម្មកែច្នៃគ្រឿងសង្ហារឹមដោយខុសច្បាប់មួយកន្លែង ស្ថិតនៅត្រង់ចំណុចខាងកើតចុងព្រលានយន្តហោះ (ទល់មុខរីសោតតាំងនី)ស្ថិតក្នុងភូមិ ជ័យជំនះ សង្កាត់ឡាបានសៀក ក្រុងបានលុងខេត្តរតនគិរី។ ហើយចាប់បង្ក្រាបនិងរិបអូសភ្លាមៗនៅវត្ថុតាងកែច្នៃ (គ្រឿងចក្រ)ព្រមទាំងឈើប្រណិតជាងបីរឺម៉ក់ខ្នាតយក្ស។

ប្រតិបត្តិការណ៌ចុះចាប់បង្ក្រាបសិប្បកម្មដុះស្លែលួចលាក់ជាលក្ខណះទ្រង់ទ្រាយធំមួយកន្លែងពីក្រុមសមត្ថកិច្ចជំនាញខាងលើនេះ គឺ?ធ្វើឡើងកាលពីវេលាម៉ោង4,30នាទីល្ងាចថ្ងៃទី16ខែមិថុនាឆ្នាំ2018 (ទាំងមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង)។ និង
ដោយសម្របសម្រួលពីលោក ជាពេជ្រ ព្រះរាជអាជ្ញាអមសាលាតំបូងខេត្តរតមនគិរី។ ហើយដឹកនាំកម្លាំងដោយដោយលោក ហាក់ ហ័នព្រះរាជអាជ្ញារងអមសាលាតំបូងខេត្តផងនោះ ។

កម្លាំងបានធ្វើកំណត់ហេតុដកហូតវត្ថុតាងរួមមាន: ម៉ាសុិនត្រង់សុីន័រ១គ្រឿង ម៉ូទ័រខាត់ តាប រណាយន្ត
អ៎ាជ្រៀក ឈើប្រណិតជិតបីរឺម៉ក់ម៉ូតូខ្នាតយក្ស។
តាមប្រភពពីកម្លាំងសមត្ថកិច្ចដែលចុះបង្ក្រាបបានអោយដឹងថា: ម្ចាស់សិប្បកម្មកែច្នៃគ្រឿងសង្ហារឹមខាងលើ ឈ្មោះអ៎ា(កំប៉ោង) គេជាឈ្មួញលាក់មុខប្រមូលទិញឈើប្រណិតល្អៗពីក្រុមឈ្មួញផ្សេងៗក្នុងក្រុងបានលុងដឹកជញ្ជូនចូលស្តុកទុកសំរាប់ ក្រឡឹង កែច្នៃ​ ចេញជាគ្រឿងសង្ហារឹមដូចជា: សាឡុង គ្រែ
តុ ទូ​ ថូផ្កាកៅអី ជើងម៉ា។ល។ដោយជួលជាងជំនាញជាជនជាតិវៀតណាមសឹងតែនិយាយភាសាខ្មែរពុំច្បាស់ ។
ប្រភពដដែលបានបន្តថា÷ សិប្បកម្មមួយនេះគ្មានច្បាប់ឬលិខិតប័ណ្ណអនុញាតិពីស្ថាប័ន្តពាក់ព័ន្ធណានោះទេ។ កន្លងមកសមត្ថកិច្ចតែងបានសួរនាំ ភាគច្រើនគេតែងយកឈ្មោះព្រះរាជអាជ្ញាមកពាក់ព័ន្ធជានិច្ចគេថា(ត្រូវជាខ្សែព្រះរាជអាជ្ញាជាដើម)។
បច្ចុប្បន្នវត្ថុតាងដែលរិបអូសពីរោងសិប្បកម្មសមត្ថកិច្ចបានធ្វើកំណត់ហេតុប្រគល់ជូនខ័ណ្ឌរដ្ធបាលព្រៃឈើដើម្បីចាត់ការបន្តតាមនិតិវិធីច្បាប់៕ រាយការណ៌ពីក្រុងបានលុង ខ្ញុំបាទ លី វណ្ណះ ភ្នាក់ងារ PNtv ទូរទស្សន៍ព្រះនរាយណ៍
IMG_20180617_170306_462
IMG_20180617_170259_933
IMG_20180617_170254_953
​​​

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com