ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សម្តេចក្រឡាហោមស.ខេងសំណេះសំណាលជាមួយសាសនិកឥស្លាមក្នុងខេត្តបាត់ដំបង

បាត់ដំបង:កាលពីព្រឹកថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨នៅសាលមហោស្រពស្ទឹងសង្កែសម្តេចក្រឡាហោមស.ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារចុះជួយខេត្តបាត់ដំបងបានជួបនិងធ្វើការសំណេះសំណាលជាមួយនិងបងប្អូនសាសនិកឥស្លាមខេត្តបាត់ដំបងដោយមានភាពស្និតស្នាលបំផុត។លោកស៊ូ.អារ៉ាហ្វាត់អភិបាលរងខេត្តនិងជាប្រធានគណចលនាឥស្លាមខេត្តបាត់ដំបងបានលើកឡើងនៅក្នុងឱកាសសំណេះសំណាលនោះថានៅក្នុងពិធីសំណេះសំណាលនាពេលនេះគឺជាថ្ងៃនៃពិធីបុណ្យបញ្ចាប់នៃការស្រាយបួសរបស់សាសនាបងប្អូនឥស្លាមនៅថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨ផងដែរ។លោកបានឲ្យដឹងបន្តថាបន្ទាប់ពីបានបញ្ចប់ការស្រាយបួសរបស់បងប្អូនសាសនិកឥស្លាមចំនួន១៥០០នាក់ក៏បានមកជួបជុំគ្នាដើម្បីចូលរួមទទួលយកនូវការអប់រំផ្សព្វផ្សាយពីគោលនយោបាយដ៏ត្រឹមត្រូវរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចក្រហោមជាគណះអធិបតីនាពេលនេះ។ថ្លែងទៅកាន់សាសនិកឥស្លាមចំនួន១៥០០នាក់នោះដែរសម្តេចក្រឡាហោមស.ខេងបានបញ្ជាក់ថាកម្ពុជាបានដាក់ចេញនូវគោលនយោបាយអន្តរជាសាសនាស្ថិតក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាក្នុងឆ្នាំ១៩៩៣ដោយក្នុងនោះព្រះពុទ្ធិសាសនាជាសាសនារបស់រដ្ឋហើយកម្ពុជាទទួលបានសេរីភាពគ្រប់បែបយ៉ាងសម្រាប់ជំនឿសាសនានីមួយៗទៅតាមការជឿរបស់បងប្អូនម្នាក់ៗដើម្បីជាប្រយោជរបស់ប្រជាពលរដ្ឋដែលបានតាំងចិត្តគោរពប្រតិបត្តិបង្កើតបាននូវសុខដុមរម្យនាក្នុងជីវិតរស់នៅ។សម្តេចលើកឡើងបន្តថាក្នុងនោះដែរប្រទេសកម្ពុជាយើងដោយសាតែមានកិច្ចខិតខំប្រឹងប្រែងរបស់គណះបក្សប្រជាជនកម្ពុជាកន្លងទៅទើបទទួលបានសុខសន្តិភាពមានរយៈពេល២០ឆ្នាំមកហើយចាប់ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០១៨ចុងក្រោយនេះ។សម្តេចបន្តថាក្នុងរយៈពេលសន្តិភាព២០ឆ្នាំនោះដែរគណបក្សប្រជាជនកម្ពុជាបានធ្វើពលិកម្មគ្រប់បែបយ៉ាងដើម្បីបុព្វហេតុនៃការកសាងនិងអភិវឌ្ឍប្រទេសឥត់ឈប់ឈជាបន្តបន្ទាប់រហូតឈានដល់បច្ចុប្បន្នរួមនិងកសាងធន់ធានមនុស្សរក្សាសន្តិសុខសុវត្ថភាពជូនដល់ប្រជាពលរដ្ឋទូទាំងប្រទេសអោយរស់ក្រោមម្លប់សន្តិភាពយ៉ាងពិតប្រាកដ៕សៅ សារិទ្ធ
IMG_20180618_152246_986
IMG_20180618_152251_086

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com