ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ដោះលែងជនជាតិវៀតណាមម្នាក់ពាក់ព័ន្ធនិងការទិញឈើខុសច្បាប់

ខេត្តរតនគិរី:តុលាការខេត្ដរតនគិរីកាលពីរសៀលថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨បានសម្រេចដោះលែងជនជាតិវៀតណាមម្នាក់ដែលប៉ូលិសចាប់ខ្លួនករណីចូលមកទិញឈើមិនស្របច្បាប់នៅស្រុកវ៉ឺនសៃ។ខាងអយ្យការថានឹងដាក់ពាក្យប្ដឹងករណីចៅក្រមដោះលែងជនជាតិវៀតណាមនោះទៅសាលាឧទ្ធរណ៏។
កាលពីរសៀលថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៨ប៉ូលិសប្រឆាំងបទល្មើសសេដ្ឋកិច្ចសហការជាមួយកម្លាំងការិយាល័យអន្ដោប្រវេសន៏ខេត្ដរតនគិរីបានចុះទៅឃាត់ខ្លួនបុរសជនជាតិវៀតណាមម្នាក់ឈ្មោះផាមថេគឿងភេទប្រុសអាយុ៤១ឆ្នាំជាមួយនិងឈើជិត១០០កំណាត់នៅភូមិកាចូនលើឃុំកាចូនស្រុកវ៉ឺនសៃដោយចោទថាបានដើរប្រមូលទិញឈើធ្វើអាជីវកម្មដោយគ្មានច្បាប់អនុញាតិ។
ក្រោយពីឃាត់មេឈ្មួញជនជាតិវៀតណាមរូបនោះរួចខាងប៉ូលិសក៏បានបញ្ជូនខ្លួនគេទៅកាន់ស្នងការខេត្ដរួចឃុំខ្លួនជាបណ្ដោះអាសន្នដើម្បីសាកសួរចំណែកឈើជិត១០០កំណាត់ប្រគល់ឱ្យប៉ូលិសសេដ្ឋកិច្ចចាត់ការ។លោកមឿងខេមនាយការិយាល័យអន្ដោប្រវេសន៏ខេត្ដរតនគិរីកាលណោះថាជនជាតិវៀតណាមនោះមានកាន់លិខិតឆ្លងដែនលេខC០០៣១១៦២មានស្រុកកំណើតខេត្ដហាយផុងប្រទេសវៀតណាម។
លោកមឿងខេមបានបញ្ជាក់ឱ្យដឹងទៀតថានៅរសៀលថ្ងៃទី១៥ខែមិថុនាឆ្នាំ២០១៨លោកបានបញ្ជូនខ្លូនមេឈ្មួញនោះទៅឱ្យខាងព្រៃខេត្ដដើម្បីមានវិធានការជាបន្ដ។នៅថ្ងៃទី១៦ខែមិថុនាដដែលខាងមេព្រៃក៏បានបញ្ជូនខ្លួននិងសំណុំរឿងមួយនោះទៅសាលាដំបូងខេត្ដរតនគិរីដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់។
ប្រភពពីអយ្យការបានឱ្យដឹងថាជនជាតិវៀតណាមឈ្មោះផាមថេគឿងត្រូវបានចោទពីបទចូលមករស់នៅក្នុងទឹកដីកម្ពុជាដោយខុសច្បាប់និងធ្វើសន្និធិផលអនុផលព្រៃឈើដោយគ្មានការអនុញាតិតាមមាត្រា៩៦និង៩៨នៃច្បាប់ស្ដីពីព្រៃឈើ។ក្រោយចោទប្រកាន់រួចខាងព្រះរាជអាជ្ញាបានរុញសំណុំរឿងនោះទៅខាងចៅក្រមស៊ើបសួរធ្វើការចោទបន្ថែមនិងឈានទៅឃុំខ្លួនជននោះជាបណ្ដោះអាសន្នដើម្បីបើកការស្រាវជ្រាវបន្ដ។
ប្រភពដដែលបានបញ្ជាក់ថាពេលនោះលោកសានប៊ុនធឿនចៅក្រមស៊ើបសួរដែលទទួលចាត់ការសំណុំរឿងជនជាតិវៀតណាមនោះលោកបែរជាមិនបានធ្វើការឃុំខ្លួនបុរសនោះតាមការចោទប្រកាន់របស់អយ្យការទេ។គឺជនត្រូវចោទត្រូវបានគេដោះលែងដោយស្ងាត់ៗកាលពីល្ងាចថ្ងៃទីអាទិត្យទី១៧ខែមិថុនាដោយសម្អាងថាមានតែម៉ូតូមួយគ្រឿនិងទូរស័ព្ទដៃមួយគ្រឿងតែប៉ុណ្ណោះចំណែកឈើជិត១០០កំណាត់ពុំមានឃ្លាំងស្តុបត្រឹមត្រូវនិងគ្មានសាក្សីចង្អុលបង្ហាញ។
លោកសានប៊ុនធឿនចៅក្រមស៊ើបសួរសាលាដំបូងខេត្ដរនគិរីកាលពីថ្ងៃទី១៨ខែមិថុនាឆ្នាំ២០១៨ជព្រះនរាយណ៌យើងមិនអាចសុំការពន្យល់ជុំវិញរឿងដោះលែងជនជាតិវៀតណាមឈ្មោះផាមថេគឿងនោះបានទេ។ប៉ុន្ដែអ្នកនាំពាក្យសាលាដំបូងបានបញ្ជាក់ឱ្យដឹងតាមទូរស័ព្ទថាចៅក្រមស៊ើបសួរមានសិទ្ធិពិនិត្យសំណុំរឿងតាមផ្លូវច្បាប់ហើយសម្រេចមិនឃុំខ្លួនដោយមានមូលហេតុដែលចែងនៅក្នុងច្បាប់ស្រាប់។
អ្នកនាំពាក្យរូបនោះបានឱ្យដឹងទៀតថាខាងព្រះរាជអាជ្ញាបើគាត់មិនសុខចិត្ដនិងការសម្រេចសេចក្ដីរបស់ចៅក្រមក្នុងការដោះលែងជនជាតិវៀតណាមឱ្យនៅក្រៅឃុំនោះទេគាត់មានសិទ្ធិប្ដឹងទៅឧទ្ទរណ៏ដើម្បីឱ្យសភាស៊ើបពិនិត្យសំណុំរឿងនោះតាមផ្លូវច្បាប់ឡើងវិញ។
លោកជាពេជ្យព្រះរាជអាជ្ញាអមសាលាដំបូងខេត្ដរតនគិរីកាលពីថ្ងៃទី១៧ខែមិថុនាឆ្នាំ២០១៨បានប្រាប់អ្នកយកព័ត៌មានប្រចាំខេត្ដថាការដែលចៅក្រមសម្រេចដោះលែងជនត្រូវចោទឈ្មោះផាមថេគឿងឱ្យនៅក្រៅឃុំគឺជាឆន្ទានុសិទ្ធិរបស់ចៅក្រម។
លោកព្រះរាជអាជ្ញាបានបញ្ជាក់ថាពាក់ព័ន្ធក្នុងរឿងនេះដែរលោកក៏មានសិទ្ធិកសាងសំណុំរឿងនិងវត្ថុតាងមួយចំនួនដាក់ទៅសាលាឧទ្ធរណ៏ដើម្បីប្ដឹងជំទាស់ក្នុងការសម្រេរបស់ចៅក្រមដែលបានដោះលែងជនជាតិវៀតណាមនោះ។
គួររំលឹកថាជារើយៗឱ្យពាក់ព័ន្ធករណីជនជាតិវៀតណាមកន្លងមកខាងតុលាការហាក់បីដូចមិនសូវហ៊ានអនុវត្ដច្បាប់ឱ្យបានតឹងរ៉ឹងនោះទេជាក់ស្ដែងកាលពីថ្ងៃទី១២ខែធ្នូឆ្នាំ២០១៧មានជនជាតិវៀតណាមចំនួន៧នាក់បានឆ្លងដែនចូលទឹកដីកម្ពុជាដោយខុសច្បាប់កាប់ឈើនៅក្នុងតំបន់ឧទ្យានជាតិវរ:ជ័យ(កន្ទុយនាគ)។កាលនោះកម្លាំងក្រសួងបេរិស្ថានមួយក្រុមបានចុះល្បាតនៅតាមខ្សែក្រវ៉ាត់ឧទ្យានជតិខណ:ពេលនោះបានជួបជនជាតិវៀតណាមចំនួន៧នាក់ហើយចាប់ខ្លួនពួកគេបញ្ជូនឱ្យតុលាការចាត់ការតាមផ្លូវច្បាប់ប៉ុន្ដែក្រោយមកឮថាគេបានដោះលែងដូចគ្នានេះដែរ៕ រាយការណ៌ពីក្រុងបានលុង ខ្ញុំបាទ លី វណ្ណះភ្នាក់ងារPNtv ទូរទស្សន៍ព្រះនរាយណ៍
IMG_20180618_163613_761

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com