ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តំណាងក្រុមហ៊ុន ផានអ៊ីមិច ថាបញ្ហាប្រជាពលរដ្ឋនៅភូមិពោធិ៍មៀវ ឃុំគគីរធំ ៤៩គ្រួសារនោះ គឺមានប្រជាជនខ្លះក្រុមហ៊ុនបានទិញរួចម្តងទៅហើយ ។

ខេត្តកណ្តាល ៖ លោកប្រាក់ សុផល តំណាងក្រុមហ៊ុន ផានអ៊ីមិច បាននិយាយកាលពីយប់ថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ ២០១៨ នេះថា បញ្ហា មានប្រជាពលរដ្ឋចំនួន ៤៩គ្រួសារ នៅភូមិពោធិ៍មៀវ ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល បានសសេរលិខិតប្តឹងទៅឯកឧត្តម ង៉ោ សុវណ្ណ រដ្ឋមន្រ្តីអមនាយករដ្ឋមន្រ្តី និង ជាប្រធានគណៈពង្រឹងមូលដ្ឋាន ឃុំគគីរធំ ស្រុកគៀនស្វាយ ខេត្តកណ្តាល កាលពីថ្ងៃទី ៣០ ខែមេសា ឆ្នាំ ២០១៨ មានតំណាងដោយលោក ឃុត សន និង លោកស្រី អឿ សំអុន ថាក្រុមហ៊ុនបានហ៊ុមព័ទ្ធយកដី តាំងពីឆ្នាំ ១៩៩៦ ដោយមិនបានទូទាត់លុយ រហូតដល់ពេលនេះ គឺជារឿងពិបាកយល់ព្រោះថា តំណាងប្រជាពលរដ្ឋ ទាំង២នាក់មាន ឃុត សន និង លោកស្រី អឿ សំអុន ជាដើមនេះ បានលក់ដីទាំងនោះមកអោយក្រុមហ៊ុន តាំងពីឆ្នាំ ១៩៩៦ ដោយមានលោកមេឃុំ គគីរធំ បានទទួលដឹងលឺ (កិច្ចសន្យាទិញ-លក់ដី ទទួលស្គាល់ដោយមេឃុំ លោក ចាន់ ធូ ចុះថ្ងៃទី ២៥ ខែកុម្ភៈ ១៩៩៦ របស់លោក ឃុត សន ក្នុងផ្ទៃដី ចំនួន២៤០០០ម៉ែត្រការ៉េ និង ដីរបស់ លោក អឿ សំអុន ចុះថ្ងៃទី ៨ ខែកុម្ភៈ ឆ្នាំ ១៩៩៦ មានផ្ទៃដី ចំនួន ១៨៨០ម៉ែត្រការ៉េ) ។

លោកប្រាក់សុផល ថា ដូច្នេះប្រសិនបើក្រុមទិញ ពីអ្នកទាំង២ ខាងលើ បានន័យថា ក្រុមហ៊ុនជាអ្នកទិញម្តងទៀតលើដីដដែល ដូច្នេះលោកស្នើអោយអាជ្ញាធរជួយពិនិត្យរឿងនេះផងព្រោះកុំអោយមានជនឳកាសនិយម។មួយវិញទៀត ការដែលក្រុមហ៊ុន លើកផ្លូវ រឺ ធ្វើសកម្មភាពផ្សេងៗ នោះ គឺជាការធ្វើលើដីរបស់ក្រុមហ៊ុន ដែលមានកម្មសិទ្ធិត្រឹមត្រូវ ។

បញ្ហាស្មុគស្មាញនេះ ក្រុមការងារយើងនៅមិនទាន់រកការបំភ្លឺ យ៉ាងណានោះបានទេ ពីឯកឧត្តម ង៉ោ សុវណ្ណ ថាត្រូវដោះស្រាយរបៀបណានោះ ?
IMG_20180619_101354_655
IMG_20180619_101631_993

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com