ដោយ ! ព្រះនរាយណ៍
កណ្តាល ៖ បន្ទាប់ពីលេចធ្លាយព័ត៌មាន ថាសម្តេចតេជោ មិនសប្បាយចិត្តទៅនឹងការគ្រប់គ្រង ដែលបានបណ្តែតបណ្តោយ អោយក្រុមឈ្មួញធ្វើព្យុះ ធ្វើភ្លៀង ក្នុងចុះទិញដី និងទន្ទានដីបឹង ស្ទើរគ្រប់កន្លែង នៅក្នុងខេត្តកណ្តាល និងព្រមានដកថ្នាក់ខេត្ត ថ្នាក់ស្រុក មិនស្រណោះ បើនៅតែ ស្ករ ឈឺក្បាលដល់សម្តេចទៀតនោះ ។
មិនបង្អង់យូរប្រជុំចប់ ជាមួយសម្តេចតេជោ នៅ
ថ្ងៃព្រហស្បតិ៍ ។ស្រាប់នៅ
ព្រឹកថ្ងៃសុក្រ ទី២២ ខែមិថុនា ឆ្នាំ ២០១៨ នេះ ក្រុមការងារចំរុះ ជាច្រើនមន្ទីរ ដឹកនាំដោយ លោក ម៉ៅ តារ៉ា អភិបាលរងស្រុកស្អាង ខេត្តកណ្តាល បានដាក់សំភារៈវ៉ាស់ស្ទង់ នៅក្នុងចំណុចបឹងរៀន និង បឹង ខ្វែក ( ឃុំរកាខ្ពស់ និង ឃុំស្អាងភ្នំ ) អស់រយៈពេល ១ព្រឹក ។
ដំណឹងមិនច្បាស់ការនៃក្រុមជំនាញដែលបានចុះសិក្សានេះបានធ្វើអោយ ថៅកែ នានា បាននាំគ្នា ដាក់មនុស្ស មកតាមមើលក្រុមមន្រ្តីទាំងនោះតើធ្វើអី អោយពិតប្រាកដ ?
ប្រជាជនម្នាក់ ទំនងជាអ្នកមានស្តុកស្តម្ភ តំណាងអោយថៅកែរបស់ខ្លួន បាននិយាយនៅល្ងាចថ្ងៃសៅរិ៍ ថា លោកបានចុះផ្ទាល់ជាមួយ មន្រ្តីទាំងនោះ បានហាមឃាត់ មិនអោយវ៉ាស់វែង ព្រោះថា បានចូលដីរបស់លោក ( លោកមិនចេញប្រតិកម្មអ្វីទេ ព្រោះយល់ថា ជិតបោះឆ្នោតផង ។ លោកថា លោកមិនខ្លាចទេ លោកបានទិញប្រជាជន តាំងពីឆ្នាំ ២០០៣ មក ដោយមានភូមិ -ឃុំ ជាអ្នកដឹងលឺ ។
លោក ម៉ៅ តារ៉ា អភិបាលរងស្រុកស្អាង ដែលបានដឹកនាំក្រុមការងារ ទាំងកណ្តាលថ្ងៃ បាយសឹងមិនត្រង់មាត់ បាននិយាយថា រឿងរ៉ាវទាំងអស់ សូមសួរទៅមន្ទីរជំនាញ ព្រោះខាងជំនាញគេបានស្រង់ឈ្មោះអស់ហើយ ( បើជាន់គ្នា ត្រូវហៅភាគី ទាំងអស់មកជជែកគ្នា ) ។
តាមប្រភពពីក្រុមទិញបឹង ទុកលក់ បាននិយាយថា នៅចំណុចបឹងខ្វែក និង បឹង រៀននេះ មានឈ្មោះ អ្នកមានច្រើនណាស់ ពិសេសមេឈ្មួញល្បីឈ្មោះប្រចាំខេត្តកណ្តាល ក៏មានឈ្មោះទិញដីបឹង ពីប្រជាពលរដ្ឋ ដែរ ។
ប្រជាពលរដ្ឋ បានស្នើដល់ សម្តេចតេជោ ហ៊ុន សែន ដកយកដី បឹងទាំងនោះមកវិញ ព្រោះបើខ្វៀលអោយអ្នកទាំងនោះ គឹសុទ្ធអ្នកមាន និង មន្រ្តីធំៗ ។
ឈ្មោះក្រុមឈ្មួញទាំងនោះ អង្គភាព ព្រះនរាយណ៍
នឹងបង្ហាញនៅលេខបន្ទាប់ ប្រសិនមានជំលោះ កើតឡើង ។