ស្វាយរៀង ៖ លោកជំទាវឧបនាយករដ្ឋមន្ត្រី មែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធសភានិងអធិការកិច្ច បានស្នើព្រះសង្ឃគណះកម្មការអាចារ្យពិសេសប្រជាពលរដ្ឋនិងយុវជនត្រូវរួមគ្នាអភិរក្សវប្បធម៍ ប្រពៃណីសាសនាជាតិដែលជាកេរ្ត៍តំណែលរបស់ព្រះសាម្មាសាម្ពុទ្ធ បានចងក្រងទុកនៅក្នុងព្រះគម្ពីត្រៃបិដកសំរាប់ចៅអ្នកកាន់សាសនា ព្រះពុទ្ធបន្តប្រតិបត្តិសំដៅបន្តអោយសាសនារស់បានយូរអង្វែងគម្រប់៥០០០ព្រះវស្សា។
ការថ្លែងនិងមានប្រសាសន៍របស់លោកជំទាវឧបនាយករដ្ឋមន្ត្រីបែបនេះបានធ្វើឡើងក្នុងខណះលោកជំទាវ និងគណៈអភិបាលខេត្ត ក្រុមប្រឹក្សាខេត្តបានអញ្ជើញចូលរួមប្រជុំសន្និបាតផ្សព្វផ្សាយអនុសំវិច្ចរៈមន្ត្រីសង្ឃទូទាំងប្រទេសលើកទី២៦នៅសាលប្រជុំសាលាខេត្តស្វាយរៀងនារសៀលថ្ងៃទី២៧ មិថុនា ឆ្នាំ២០១៨ ម្សិលមិញនេះ។
លោកជំទាវបន្តថាការអភិរក្សវប្បធម៏ ប្រពៃណីសាសនាជាតិគឺផ្តើមចេញពីព្រះសង្ឃគណៈកម្មការអាចារ្យនិងពុទបរិស័ទជាអ្នកប្រតិបត្តិផ្ទាល់ ក្នុងជីវភាពរស់នៅរបស់សង្គមជាតិអ្នកកាន់សាសនាព្រះពុទ្ធតែបើអ្នកប្រព្រឹត្តល្អសាសនាប្រពៃណីនិងរស់នៅក្នុងដួងចិត្តមនុស្សគ្រប់ស្រទាប់។
ទន្ទឹមនិងនោះដែរលោកជំទាវបណ្ឌិត ម៉ែន សំអន ក៏បានសំដែងនូវការកោតសរសើរចំពោះព្រះសង្ឃគ្រប់ឋានានុក្រមដែលបានរួមថែរក្សាកេរ្ត៏តំណែលវប្បធម៏ជាតិ និងកសាងបានសមិទ្ធិផលធំៗជាច្រើនក្នុងវិស័យសាសនាដែលជាវិស័យមួយ រាជរដ្ឋាភិបាលចាត់ទុកជាសាសនារបស់រដ្ឋ នៅមូលដ្ឋានដើម្បីអោយពុទ្ធបរិស័ទ្ធកូនចៅពលរដ្ឋបានចូលសិក្សារៀនសូត្រលើវិស័យមួយនេះ។
0
ប្រជុំសន្និបាតផ្សព្វផ្សាយអនុសំវិច្ចរៈមន្ត្រីសង្ឃទូទាំងប្រទេស
Filed in: Uncategorized