ស្វាយរៀង ៖ ថ្ងៃទី០១ ខែ កក្កដា ឆ្នាំ២០១៨ តំណាងប្រជាពលរដ្ឋក្នុងឃុំដូង ស្រុករមាសហែក ជាមួយបក្រុមការងារចុះជួយស្រុក ពេលនោះប្រជាពលរដ្ឋបានសំដែងនិងការរីករាយរំភើបចិត្តខ្លាំង ចំពោះសមិទ្ធិផលនានា ដែលកើតមានឡើងនៅតំបន់ភូមិដូងនៅពេលនោះក្រោមការដឹកនាំ អភិវឌ្ឍន៏របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដោយប្រកាស់និងចូលរួមបោះឆ្នោតគាំទ្ររបស់គណៈបក្សប្រជាជនកម្ពុជា នៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ សំដៅផ្តល់ឱកាសជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តធ្វើជានាយករដ្ឋមន្ត្រី នៅអាណត្តិទី៦ និងអាណត្តិបន្តបន្ទាប់ ពីព្រោះគណៈបក្សប្រជាជនកម្ពុជាបានរកឃើញ សន្តិភាពពេញលេញនៅលើផ្ទៃប្រទេសពីរបបកម្ពុជា ប្រជាធិបតេយ្យ និងបន្តការអភិវឌ្ឍន៏ប្រទេសជាតិឲមានការរីកចំរើន លើគ្រប់វិស័យដោយមានប្រព័ន្ធគនាគមន៏ អគ្គីសនី សាលារៀន មន្ទីរពេទ្យពិសេសបង្កើតបានតំបន់សេដ្ឋកិច្ចពិសេសទាក់ទាញវិនិយោគចូលមកបើកជារោងចក្រ សហគ្រាស បង្កើតការងារជូនប្រជាពលរដ្ឋ បន្ថែមលើរបប កសិកម្មដែលខេត្តពុំធ្លាប់មានកន្ងងមក។
ថ្លែងក្នុងពិធីសម្ពោធទីលានបាល់ទាត់ថ្មីនោះ ឯកឧត្តម នាយឧត្តមសេនីយ៏ សៅ សុខា អគ្គមេបញ្ជាកេរស្តីទី កងយោធពលខេមរភូមិន្ទ៏ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានក្រុមការងារចុះជួយស្រុករមាសហែក បានសម្តែងនូវការកោតសរសើរចំពោះក្រុមការងារ នឹង សប្បុរសជនចុះជួយឃុំដូង បានឆ្លើយគ្រប់សេវាតម្រូវការ របស់ប្រជាពលរដ្ឋ សិស្សានុសិស្ស ព្រះសង្ឃ ដែលជាការចូលរួមចំណែក ក្នុងការអនុវត្តន៏ គោលនយោបាយឆ្ពោះទៅអភិវឌ្ឍន៏មូលដ្ឋានទាន់ពេលវេលារបស់ គណៈបក្ស និងរាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាមគ្គុទេស ។
0
ពិធីសម្ពោធដាក់ឲប្រើប្រាស់ទីលានបាលទាត់ថ្មី
Filed in: Uncategorized