ខេត្តព្រះសីហនុ ៖ នាយកផែនការស្ដីពីលទ្ធកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុលោក សូរ សៀង ត្រូវបានមាត់ចាប មាត់ព្រាប ទំលាយមកថាបានបំប៉ោងគម្រោងចំណាយ ទិញសម្ភារៈគ្រឿងចក្រ និងឧបករណ៍ផ្សេងៗ សម្រាប់ចំណាយនៅក្នុងកំពង់ផែនេះកើនតម្លៃ លើសទ្វេរគុណ រហូតដល់ ១០ ទៅ ២០ ដង ឯណោះ ?
ប្រភពដដែលបានបញ្ជាក់ថា ការបំប៉ោងខ្ទង់ចំណាយទាំងនោះមានដូចជា៖ គ្រាន់តែចំណាយលើការទិញសម្រងប្រេងម៉ាស៊ីនគ្រឿងចក្រ ឬរថយន្ត គឺក្នុង១ឆ្នាំៗ បានចំណាយលុយប្រមាណ ៩០០លានរៀល។ ចំណាយទៅលើការទិញសំបកកង់រថយន្តក្នុង១ឆ្នាំម ក៏ត្រូវចំណាយជាង៩០០លានរៀល និងការចំណាយទៅលើការទិញប្រេងរំអិល ឬបេងម៉ាស៊ីន គឺក្នុង១ឆ្នាំៗ ត្រូវចំណាយជាង ១,៣០០លានរៀលឯណោះ។
នៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ ២០១៨ នេះក្រុមការងារយើងនៅមិនអាចរកការបំភ្លឺណា មួយ ចេញពី លោក សូរ សៀងនោះទេ ។
ប្រភពរស៊ើបនេះ បានស្នើដល់លោក លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងក្រុងព្រះសីហនុ សូមពិនិត្យ
ករណីបំប៉ោងខ្ទង់ចំណាយ មានភាពមិនប្រក្រតី របស់ លោក សូរ សៀង នាយកផែនការស្ដីពីលទ្ធកម្មនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីបង្ហាញការពិត និងបំបាត់មន្ទឹលសង្ស័យទាំងមន្រ្តី និង រាស្រ្តផង ។
ប្រភពដដែលបញ្ជាក់ថា កាលពីឆ្នាំ២០១៧កន្លងទៅ កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ រកចំណូលបានចំនួនសរុបប្រមាណ ២២៧ពាន់លានរៀល។ ហើយបើគិតជាលុយដុល្លារ គឺក្នុង ១ពាន់លានរៀល ស្មើ២៥ម៉ឺនដុល្លារអាមេរិក។ ហើយថា ថវិកាចំនួន ១ពាន់លានរៀល ឬស្មើ ២៥ម៉ឺនដុល្លារនោះគឺជាក់ស្តែងត្រូវចំណាយត្រឹមតែ២០ម៉ឺនដុល្លារតែប៉ុណ្ណោះ? ៕