ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

សាលាដំបូងខេត្តកណ្តាលចេញសេចក្តីថ្លែងការណ៍ ពីករណីដោះលែងជនសង្ស័យឈ្មោះបេង តាំងអេង ។

ខេត្តកណ្តាល ៖ សាលាដំបូងខេត្តកណ្តាល តាមរយៈអ្នកនាំពាក្យ នៅថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៨ បានចេញសេចក្តីថ្លែងការណ៍ មួយទៅកាន់សាធារណះជន និងបណ្តាញសារព័ត៌មាន ដោយបញ្ជាក់ថាចៅក្រមស៊ើបសួរដែលបានសម្រេចធ្វើការដោះលែងជនត្រូវចោទឈ្មោះបេង តាំងអេង ពាក់ពន្ធ័សំណុំរឿងព្រហ្មទណ្ឌលេខ៣៣០អ កចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៨ ហើយត្រូវបានចោទប្រកាន់ពីបទ សមគំនិតក្នុងអំពើឃាតកម្ម ប្រព្រឹតនៅភូមិព្រែកគង់ ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល កាលពីថ្ងៃទី ១៦ខែមិនា ឆ្នាំ២០១៨ ដោយសំអាងហេតុថា ពុំមានធាតុផ្សំនិងភស្តុតាងគ្រាប់គ្រាន់ដែលអាចដាក់បន្ទុកថាបានប្រព្រឹតបទល្មើស។

សេចក្តីថ្លែងការណ៍បញ្ជាក់ថាក្នុងនាមជាអ្នកនាំពាក្យសាលាដំបូងខេត្តកណ្តាល សូមជំរាបជូនសាធារណៈជននិងបណ្តាញអ្នកសារព័ត៌មានទាំងអស់មេត្តជ្រាបថាសំណុំរឿងព្រហ្មទណ្ឌខាងលើត្រូវបានតំណាងអយ្យការអមសាលាដំបូងខេត្តកណ្តាល បើកការស៊ើបសួរលើជនត្រូវចោទឈ្មោះគាត សំណាង ហៅឡេង ឈ្មោះឌី ឌឿន ឈ្មោះបេង តាំងអេង ឈ្មោះហោ សុភណ្ឌ័ ឈ្មោះយឹម ឌីណា ឈ្មោះវ៉ាន់ សំណាង ឈ្មោះមាន ម៉េងហ៊ី ឈ្មោះជ្រុយ វុទ្ធាឈ្មោះជី សិលា ពីបទឃាតកម្មនិងសមគនិតក្នុងអំពើឃាតកម្ម តាមមាត្រា២៩ មាត្រា១៩៩ នៃក្រមព្រហ្មទណ្ឌតាមរយះដីការសន្និដ្ឋានបញ្ជូនសំណុំរឿងអោយស៊ើបសួរលេខ២២៧ ដ ក ដ សចុះថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៨ និងបញ្ជូនសំណុំរឿងនេះមកសាលាដំបូងខេត្តកណ្តាលដើម្បីចាត់ការបន្តជាសមត្តកិច្ច។

លិខិតថ្លែងការនោះបានបញ្ជាក់ថាក្រោយពីបានស៊ើបសួរសព្វគ្រប់រួចមកចៅក្រមស៊ើបសួរបានបញ្ជូនសំណុំរឿងទៅតំណាងអយ្យការដើម្បីពិនិត្យនិងធ្វើសេចក្តីសន្និដ្ឋានស្ថាពរលេខ៦២៨ដកសព ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដោយតំណាងអយ្យការបានស្នើសុំអោយចៅក្រមស៊ើបសួរលើកលែងចោទប្រកាន់លើឈ្មោះបេង តាំងអេង និងស្នើសុំបញ្ជូនជនត្រូវចោទចំនួន៨នាក់ទៅចំពោះមុខតុលាការជំនុំជម្រះគឺឈ្មោះគាត សំណាង ហៅឡេង ភេទប្រុអាយុ១៨ឆ្នាំ ជាអ្នកកាប់ផ្ទាល់ដៃឈ្មោះឌី ឌឿន ឈ្មោះហោសុភណ្ឌ័ ឈ្មោះយឹម ឌីណា ឈ្មោះវ៉ាន់ សំណាង(៥នាក់នេះនៅក្នុងឃុំបណ្តោះអាសន្ន)និងឈ្មោះមាន ម៉េងហ៊ី ជាអ្នកឌុបឈ្មោះគាត សំណាង ឈ្មោះជ្រុយ វុទ្ធា ឈ្មោះជីសិលា(៣នាក់នេះរត់គេចខ្លួនមានដិការស្វែងរកចាប់ខ្លួន)ពីបទ ឃាតកម្មនិងសមគំនិតក្នុងអំពើឃាតកម្មតាមមាត្រ២៩មាត្រ១៩៩នៃក្រមព្រហ្មទណ្ឌ។

ចៅក្រមស៊ើបសួរបានយល់ស្របនិងចេញដិការដំណោះស្រាយលេខ៦២៨ដកដសចុះថ្ងៃទី២ ខែកក្កដាឆ្នាំ២០១៨ ដោយសំអាងហេតុថាពុំមានធាតុផ្សំ និងភស្តុតាងគ្រប់គ្រាន់ដែលអាចដាក់បន្ទុកលើជនត្រូវចោទឈ្មោះបេង តាំងអេង យោងលើចម្លើយរបស់ជនត្រូវចោទទាំងអស់ និងសាក្សីដែលពាក់ពន្ធ័ក្នុងសំណុំរឿងដែលបានឆ្លើយគឺគ្មានវត្តមានរបស់ឈ្មោះបេង តាំងអេង នៅកន្លែងកើតហេតុឬបានសមគំនិតក្នុងរឿងឃាតកម្មនេះទេ។

ដូច្នេះចៅក្រមស៊ើបសួរបានសំរេច ដូចមានក្នុងដីកាដំណោះស្រាយខាងលើ ដោយធ្វើការលើកលែងចោទប្រកាន់លើឈ្មោះ បេង តាំងអេង ចំណែកជនត្រូវចោទទាំង៨នាក់ ខាងលើ ព្រមទាំងវត្ថុតាងផ្សេងៗ ក្នុងសំណុំរឿង បញ្ជូនទៅជំនុំជម្រះតាមនីតិវិធីច្បាប់ ។

សូមបញ្ជាក់ថា ការចេញថ្លែងការណ៍របស់សាលាដំបូងខេត្តកណ្តាល នេះកើតឡើងបន្ទាប់ពីមានភាពរំជើបរំជួលពីក្រុមគ្រួសារជនរងគ្រោះ និងប្រព័ន្ធផ្សព្វផ្សាយ បានសសេរ និង សំណូមពរពីករណី ខាងលើនេះ ។

គួររំលឹកថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៨ វេលាម៉ោងប្រមាណជា១៨ និង០០នាទី ជនរងគ្រោះបានជិះម៉ូតូ០១គ្រឿង ម៉ាកSUZUKI NEX ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1DH-2039 តែម្នាក់ឯងចេញពីផ្ទះទៅលេងបុណ្យបញ្ចុះខណ្ឌសីមាវត្តកោះទៀវ ស្ថិតនៅភូមិកោះទៀវ(ខ) ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល ។ លុះនៅវេលាម៉ោងកើតហេតុខាងលើ ខណៈពេលដែលជនរងគ្រោះ ចេក ភាព ជិះម៉ូតូចេញពីវត្តត្រលប់មកផ្ទះវិញដល់ចំណុចខាងត្បូងស្ពានព្រែកគង់ ចម្ងាយប្រមាណ៥៥ម៉ែត្រ ស្ថិតនៅលើចិញ្ចើមផ្លូវជាតិ២១ចំហៀងខាងកើត ស្រាប់តែមានជនសង្ស័យពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះចំកខាងឆ្វេង បណ្ដាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្ដង ។

IMG_20180712_201609_308

IMG_20180712_201611_379

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com