ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រពន្ធ ឯកឧត្តម ប៉ា សុជាតិវង្ស ជាម្ចាស់ខុនដូរ ត្រូវបានលោកស្រី កែវ ណាទី ចោទប្រកាន់សង់ខុនដូរ ធ្វើផ្ទះគាត់ស្រុត ដោយទាមទារសង់ផ្ទះថ្មី ។

ភ្នំពេញ ៖ អស់រយៈពេល ជិត៤ឆ្នាំ ទៅហើយ ដែល លោកស្រី កែវ ណាទីមានទីលំនៅវីឡាលេខ ២៥៣ និង២៥៥ ផ្លូវ១០៧ សង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ បានកើតទុក្ខមិនសុខចិត្ត ចំពោះសំណង់ខុនដូរ
១កន្លែង ដែលបានសាងសង់ ធ្វើអោយប្រេះស្រាំ ផ្ទះគាត់ ហើយម្ចាស់សំណង់ ដែលគេស្គាល់ឈ្មោះលោកជំទាវ អ៊ួន សុវណ្ណារិន្ទ ត្រូវជាភរិយាឯកឧត្តម ប៉ា សុជាតិវង្ស អតីតអភិបាលរាជធានីភ្នំពេញ មិនព្រមចេញមុចដោះស្រាយត ទល់ ចេះតែគេចវេស និង អោយខាងក្រុមហ៊ុនសំណង់ ចេញមុខដោះស្រាយ ដោយមិនសមហេតុផល ។

លោកស្រីបានរៀបរាប់ អោយក្រុមថា អស់រយៈពេល៤ឆ្នាំ មកនេះក្រុមគ្រួសារគាត់មានជាង ១០នាក់ បានរស់នៅទាំងភ័យខ្លាច ខ្លាចផ្ទញបាក់រំលំ សង្កត់ស្លាប់ ។ ការបារម្ភ អារម្មណ៍មិនស្ងប់នេះ បានធ្វើអោយគ្រួសារ លោកស្រី ជំលៀស កូនចៅ ទៅនៅទីតាំងថ្មី ដោយជួលគេ ជាបណ្តោះអាសន្ន ។

លោកស្រីថាកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៧ កន្លងទៅ លោកស្រី បានដាក់ពាក្យប្តឹងទៅលោកទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ ឲ្យជួយអន្តរាគមន៍ ។ បន្ទាប់មកក៏មានចំណាររបស់ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ បានចារនៅលើពាក្យបណ្តឹងរបស់គាត់ដោយឲ្យអគ្គនាយក នៃនាយកដ្ឋាន សំណង់ចុះត្រួតពិនិត្យអញ្ជើញខាងភាគីក្រុមហ៊ុនសាងសង់មកទទួលខុសត្រូវ និងផ្អាកការសាងសង់ធ្វើការសម្រុះសម្រួលជាមួយភាគីរងគ្រោះ ដោយមិនមានការចូលរួមពីម្ចាស់ខុនដូរនោះទេ ។នៅក្នុងកម្មវត្ថុនៃពាក្យបណ្តឹងអ្នកស្រីបានបញ្ជាក់ថាសុំប្តឹងអ្នកស្រី អ៊ួន សុវណ្ណារិន្ទ ភរិយាឯកឧត្តម ប៉ា សុជាតិវង្ស ជាម្ចាស់ដីឡូតិ៍លេខ៤៨ នៅជាប់ ផ្លូវលេខ ១១១ ទល់ខ្នងផ្ទះរបស់អ្នកស្រី កែវ ណាទី ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា រាជធានីភ្នំពេញ ដែលបានសាងសង់អាគារកម្ពស់ ២០ជាន់ លាតសន្ធឹង ទទឹងប្រវែង៥០ម៉ែត្រ ដែលមានទំហំធំខ្ពស់ស្គឹមស្គៃគ្មានគំលាតស្របតាមបទដ្ឋានសំណង់ និងគ្មានលិខិតអនុញ្ញាត្តិក្នុងការសាងសង់ បានបង្កឲ្យមានការបាក់ស្រុតពិដានផ្ទះ និងសសរ នីមួយៗ ប្រេះស្រាំជាច្រើន បណ្តាលឲ្យផ្ទះរបស់គាត់កាន់តែស្រុតខ្លាំងទៅៗហើយមិនអាចធ្វើការជួសជុលបាន ជាហេតុងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយចៃដន្យ ។

លោកស្រីថា រហូតមកដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៧ ខាងសាលាខណ្ឌ៧មករា ដោយមានលោក កៀង ល័ក្ស អភិបាលរង បានហៅអ្នកស្រី ទៅប្រជុំនៅសាលាខណ្ឌដើម្បីសម្រុះសម្រួលគ្នា ក៏ប៉ុន្តែមិនបានសមប្រកប ដោយសារខាងម្ចាស់ខុនដូរ មិនព្រមចេញមុខមកដោះស្រាយតទល់ ហើយខុនដូរ នៅតែសាងសង់ដដែល ។

លោកស្រីថា ប្រសិនបើ ម្ចាសើខុនដូរ នៅមិនព្រម ចេញមុខ ដោះស្រាយទៀតនោះ លោកស្រី នឹងកាន់ឯកសារ ទាំងនេះ ទៅអោយសម្តេចផ្ទាល់តែម្តង ព្រោះលោកស្រី និង ក្រុមគ្រួសារ មានបញ្ហាទុក្ខលំបាក ដោយសារ សំណង់ខុនដូរ ១ នេះ រាប់ឆ្នាំ មកហើយ មិនមានសំណង អោយបានសមរម្យ នោះទេ ។

លោកស្រីក៏បានបញ្ជាក់ថា កន្លងមក ខាងក្រុមហ៊ុនសាង សង់ខុនដូរនេះ បានចេញមក ថានឹងធ្វើជួសជុល ផ្ទះ លោកស្រីឡើងវិញ តែលោកស្រី មិនព្រម ដោយហេតុថា ផ្ទះគាត់បានបាក់ស្រុតខ្លះទៅហើយ ៕
IMG_20180713_142618_794
IMG_20180713_142615_702
IMG_20180713_142612_352
IMG_20180713_142602_339

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com