ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់ត្របែកជួបសំណោះសំណាលសមាជិក។

ព្រៃវែង ៖ ថ្ងៃសៅរ៌២កើតខែទុតិយាសាឍសំរិទ្ឌិសក៌ ព ស ២៥៦២ ត្រូវនិងថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០១៨ ឯកឧត្តមហាស់ សារ៉េតប្រធានក្រុមការងារថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាចុះជួយស្រុកកំពង់ត្របែកនិងឯកឧត្តមឩកញ៉្ញា សំ ប៊ន អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែកខេត្តព្រៃវែងនិងជាអនុប្រធានក្រុមការងារពិសេសចលនាបណ្តាគណបក្សនយោបាយខេត្តបាត់ដំបងបានដឹកនាំក្រុមការងារចុះជួបនិងសំណោះសំណាលសាកសួរសុខទុកសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាប្រមាណ1500នាក់មកពីឃុំអន្សោងនៃស្រុកកំពង់ត្របែកទាំងមូល។

នៅក្នុងពិធីសំណោះសំណាលជាមួយសកម្មជននិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជានៅក្នុងស្រុកកំពង់ត្របែកឯកឧត្តមហាស់ សារ៉េតនិងឯកឧត្តមឧកញ្ញ៉ាសំ ប៊នបានធ្វើការសាកសួរសុខទុកពីសំណាក់សម្តេចក្រឡាហោមស ខេងអនុប្រធានគណបក្សប្រជាជនកម្ពុជានិងជាប្រធានគណះពង្រឹងចុះជួយខេត្តព្រៃវែងនិងខេត្តបាត់ដំបងនិងបានផ្តាំផ្ញើសូមអោយបងប្អូនមហាគ្រួសារគណបក្សប្រជាជនត្រូវទៅបោះឆ្នោតអោយបានគ្រប់ៗគ្នានៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨ហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កានិងមានលេខរៀងទី២០ដើម្បីបន្តគាំទ្រសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឌមន្ត្រីកម្ពុជាដើម្បីអភិវឌ្ឍន៌ប្រទេសជាតិអោយសុខសន្តិភាពនិងការកសាងប្រទេសជាតិយើងអោយមានការរីកចម្រើនស្ទើគ្រប់វិស៌យបន្តទៀត។

នៅក្នុងពិធីជួបជុំមហាគ្រួសារគណបក្សប្រជាជនកម្ពុជានៅស្រុកកំពង់ត្របែកនាឱកាសនោះឯកឧត្តមហាស់ សារ៉េតប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកកំពង់ត្របែកបានកោតសសើរដល់សកម្មជននិងសមាជិកសមាជិកាគណបក្សប្រជាជនកម្ពុជាទូទាំងស្រុកកំពង់ត្របែកដែលបានឆ្លៀតពេលវេលាដ៌មានតំលៃមកចូលរួមនៅក្នុងពិធីសំណោះសំណាលដ៌មានអត្តន៌យជាមួយក្រុមការងារ។ឯកឧត្តមបានបន្តថាសូមបងប្អូនទាំងអស់ត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នៅសល់តែ១៥ថ្ងៃប៉ុណ្ណោះហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានលេខរៀងទី២០ងាយចាំ ងាយគូសនិងងាយចំណាំ។

ឯកឧត្តមឧកញ្ញ៉ា សំ ប៊ន អនុប្រធានក្រុមការងារចុះជួយស្រុកកំពង់ត្របែកខេត្តព្រៃវែងនិងជាអនុប្រធានក្រុមការងារពិសេសចលនាបណ្តាគណបកហសនយោបាយបានធ្វើការវាយតំលៃនិងមានមោទនភាពក្រៃលែងដែលថ្នាក់ដឹកនាំបានផ្តល់សេចក្តីទុកចិត្តអោយរូបលោកបានបំរើប្រជាពលរដ្ឌកម្ពុជា។នៅក្នុងពិធីសំណោះសំណាលនាឱកាសឯកឧត្តមឧកញ្ញ៉ាសំ ប៊នអនុប្រធាក្រុមការងារចុះជួយស្រុកកំពង់ត្របែកបានសំណូមពរអោយប្រជាពលរដ្ឌកុំចាញ់បោកក្រុមទណ្ឌិតរត់ចោលស្រុកសម រង្សីដែលប៉ុនប៉ងផ្តួលរលំរាជរាដ្ឌាភិបាលស្របច្បាប់ ។

ឯកឧត្តមឧកញ្ញ៉ាបានបន្តថាសូមបងប្អូនត្រូវទៅបោះឆ្នោតនៅថ្ងៃទី២៩ខែកក្កដាឆ្នាំ២០១៨នាពេលខាងមុខហើយត្រូវបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាដែលមានរូបសញ្ញាទេវតាបាចផ្កានិងមានលេខរៀងទី២០ងាយចាំងាយគូសនិងងាយសំគាល់ដើម្បីបន្តអោយសម្តេចតេជោហ៊ុន សែនធ្វើជានាយករដ្ឌមន្ត្រីដើម្បីប្រទេសជាតិមានសុខសន្តិភាព ជ៌យយោគណបក្សប្រជាជនកម្ពុជា ជ៌យយោសម្តេចតេជោហ៊ុន សែន។ដោយឆាយ ចាន់ថន
IMG_20180715_120220_368

IMG_20180715_120213_327

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com