ដោយ ៖ ព្រះនរាយណ៍ (017 45 27 36 )
កណ្តាល ៖ លោក លី សាម៉េត ដែលជា អគ្គនាយក ក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ និងបានប្រសិទ្ធិនាមខ្លួនឯង ជាគ្រូមា គ្រូមើលបាតដៃ មើលវាសនា យូរឆ្នាំមកហើយនោះ បានចេញមុខតាមបណ្តាញសង្គមហ្វេសបុក ដោយសុំដល់សម្តេចតេជោ ហ៊ុន សែន មេត្តាពិនិត្យមើល លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ដែលបានធ្វើរបាយការណ៍កុហក់ ពីវត្តមានប្រជាជន៦០គ្រួសារ នៅឃុំកំពង់អុស គឺសុទ្ធជាឈ្មួញ ពិសេស មានកូន លោក ម៉ៅ ភិរុណ នៅក្នុងនោះផងដែរ ។
លោក លីសាម៉េត បានចេញមុខផ្សាយបន្តផ្ទាល់ ជាមួយ លោក ឧកញ៉ា ឌី ប៉ូ នៅយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០១៨នេះ តែត្រូវបានលុបចោលទៅវិញភ្លាមៗ ហើយលោកបានសន្យាថា នឹងបង្ហោះឡើងវិញបន្ទាប់ពីបោះឆ្នោតហើយ ។ ទោះជាយ៉ាងណា ខ្លឹមសារដែលក្រុមការងារយើងស្រង់បាន ចំណុចធំបំផុត គឺលោក លី សាម៉េត តែងតែលើកដៃថ្វាយបង្គំសម្តេចតេជោ ហ៊ុន សែន ពីចំងាយ ដោយសុំសម្តេច ពិនិត្យរឿងនេះឡើងវិញ ព្រោះក្រុមហ៊ុនលោក ដែលមានភាគហ៊ុន ជាមួយ ឧកញ៉ា ឌី ប៉ូ បានធ្វើស្រែនៅទីនោះ ជាង១០ឆ្នាំមកហើយ ហើយកម្មករមានរាប់រយនាក់ ដែលបានកំពុងបំពេញការងាររបរកសិកម្ម ស្រូវនេះ ។
លោកថា ប្រសិនបើ ដូចសំដីលោក អភិបាលស្រុកពញាឭ បានព្រលយពាក្យថា ដីរបស់ក្រុមហ៊ុនមិនមាន១ចង្អាមនោះ តើអោយក្រុមហ៊ុនរើ សំភារៈកសិកម្ម រាប់រយលានដុល្លា យកទៅចោលនៅទីណា ? ហើយលុយដែលជំពាក់គេ នរណាជាអ្នកចេញសង ? ។
នៅក្នុងការឡាយវិដេអូនោះ លោកក៏បានបង្ហាញឯកសារទិញពីប្រជាពលរដ្ឋ នៅឃុំកំពង់អុស រាប់រយគ្រួសារ តែដោយឡែក ៦០គ្រួសារនោះមិនមែន ជាប្រជាជនកំពង់អុស នោះទេ គឺតាមពិតអ្នកទាំងនេះគឺជាឈ្មួញ និង ជាឧកញ៉ានៅភ្នំពេញទាំងអស់នេះជារឿងពិត មានទាំងឯកសារ ភស្តុតាង ផងដែរ ។
លោក លី សាម៉េត និយាយដោយមិនខ្លាចស្លាប់ និង ខ្លាចចូលគុក ដោយសារថា ការខិតខំប្រឹងប្រែង វិនិយោគលុយរាប់លានដុល្លា ដើម្បីវិស័យកសិកម្ម កន្លងមកនេះត្រូវខ្ទេចខ្ទី អស់ ដោយសាររបាយការណ៍ របស់លោក ម៉ៅ ភិរុណ។ ខុសពីអភិបាលខេត្ត ៣ ជំនាន់មកហើយ មានតែលើកទឹកចិត្ត នឹងផ្តល់បណ្ណសសើរ អោយខិតខំ ការងារកសិកម្មស្រូវនេះ អោយបានខ្លាំងក្លាថែមទៀត ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ។
ទោះជាវិដេអូ របស់លោក លី សាម៉េត ត្រូវបានលុបទៅវិញយ៉ាងណាក្តី ក៏លោក នៅតែផុសរូបភាពនិង សសេរអក្សរជាបន្តបន្ទាប់ ដូចជា ល្ងាចនេះខ្ញុំបាទ លី សាម៉េត នឹងផ្សាយផ្ទាល់អំពី ឈ្មួញខិលខូចដែលលោកអភិបាលខេត្តកណ្តាល វាស់ដីបែងចែកអោយគ្នាលើដីក្រុមហ៊ុន។ទាំងនេះសុទ្ធតែឈ្មោះពួកឈ្មួញខិលខូចដែលលោក ម៉ៅ ភិរុណ ធ្វើរបាយការណ៍អះអាងដាក់ជូន សម្តេចតេជោ នោះថាជាប្រជាពលរដ្ឋ នៅឃុំកំពង់អុស មានឈ្មោះ នួន សារី, គីម គឹមហាច, វ៉ា សារិទ្ធ, ភឹម រីរ៉ា, ម៉ៅ គឹមឡាយ, ជឹម ម៉េងអាន, ម៉ឹង សុខលាភ, នួន ស្រីលីស, នួន ស្រីរដ្ឋ, រស់ គង់, អ៊ូ ប៊ន…….។ល។
នៅក្នុងក្លិបវិដេអូ មួយផ្សេងទៀតក៏បានបង្ហាញ បុគ្គលម្នាក់ ដែល លោក លី សាម៉េត បានសសេរថា នេះ ហើយបុគ្គល នួន សារី ដែលជាកូនជឹងរបស់ លោកអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ ហើយបុគ្គលម្នាក់នេះក៏ធ្លាប់ជាពិរុទ្ធជនពាក់ព័ន្ធនិងរឿងដីធ្លីដែរដែលលោក លី សាម៉េត លើកបង្ហាញនៅក្នុងវីដេអូផ្សាយផ្ទាល់ នៅម៉ោង៨:០០មុននេះ។សូមមើលវីដេអូខាងក្រោមនេះ បុគ្គល នួន សារី នេះ ស្លៀកពាក់ឯកសណ្ឋានយោធាមកបញ្ជាអោយមន្ត្រីជំនាញសុរិយោដីវាស់វែងដីអោយខ្លួន។
ទោះជាមានការចោទប្រកាន់ ធ្ងន់ៗ ទៅលោកអភិបាលខេត្តកណ្តាលក្តី លោកនៅតែរក្សាសំដី ខ្លី ខ្លឹម មកដល់ក្រុមការងារយើងវិញ នៅយប់ថ្ងៃទី ២២ ខែកក្កដា ឆ្នាំ ២០១៨ ដោយបានភ្ជាប់ចំនួន៣ប្រយោគ ទី១ ៖រឿងដីធ្លីបើមិនច្បាស់កុំនិយាយប្រថុយប្រថាន អាជ្ញាធរធ្វើអ្វីតាមច្បាប់និងតាមនិតិវិធី !។ទី២ ៖ក្រុមហ៊ុនឌីប៉ូអះអាងថាខ្លួនវិនិយោគរយះពេល១០ឆ្នាំ តើក្រុមហ៊ុននេះមានច្បាប់រឺអត់ តើក្រុមហ៊ុនបានអនុវត្តន៍តាមនិតិវិធីវិនិយោគរឺអត់ អស់លោកដែលនិយាយបានយល់ដឹងនិតិវិធីនិងល័ក្ខន្ធវិយោគតើក្រុមហ៊ុនត្រូវឆ្លងកាត់ប៉ុន្មានដំណាក់កាលដែលក្រុមហ៊ុនអាចទទួលបានភាពស្របច្បាប់សំរាប់ការវិនិយោគដីសម្បទានសេដ្ឋកិច្ច។ និង ទី៣ លោកអភិបាលខេត្ត សសេរថា
គាត់គ្មានឯកសារអ្វីមកធ្វើសំអាងក្នុងកាប្តឹងតវ៉ានោះទេ បើគាត់មានមិនមែនគាត់ខំឡាំប៉ាតាមបណ្តាញសង្គមនោះទេ គាត់និយាយតាមអារម្មណ៍របស់គាត់ ការនិយាយគ្មានមូលដ្ឋានច្បាស់ដើរចោទគេឯងអាចនិងមានកំហុសក្នុងការនិយាយជៀសមិនផុតចុងក្រោយប្រឈមនិងកំហុសនិងការនិយាយពីបទបរិហាកេរ្តិ៍ មិនខាន!។
សូមបញ្ជាក់ថា រឿងរ៉ាវមិនសុខនេះបានកើតឡើងបន្ទាប់ពីមាន ស ជ ណ មួយ របស់ទីស្តីការគណៈរដ្ឋមន្រ្តី លេខ ៣៤៦ ស ជ ណ , ឧស ចុះថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០១៨ ស្តីការផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋនៅឃុំកំពង់អុស ស្រុកពញាឭ ខេត្តកណ្តាល ។ សាលាខេត្តកណ្តាល ក៏បានរៀបចំក្រុមការងារចុះបញ្ជីផ្តល់បណ្ណកម្មសិទ្ធិ មានចំនួន ៦០ គ្រួសារ ដែលមាន ទំហំដីសរុប ចំនួន ១៦៣៣, ៦៦ ហិកតា ៕