ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36
ភ្នំពេញ ៖ ប្រជាពលរដ្ឋរស់នៅម្លុកបុរីប៉េងហួត ច្បារអំពៅ ផ្ទះលេខ ៧២៤ ផ្លូវលេខ ៣៤ ឈ្មោះ ជា ស៊ិនហ៊ែល បានប្រតិកម្មខ្លាំងៗ មកលើបុគ្គលិករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលបានកាត់ផ្តាច់ទឹកមិនបានប្រាប់មុន ។
លោក ជា ស៊ិនហ៊ែល បាននិយាយប្រាប់ក្រុមការងារ វេបសាយ ទូរទស្សន៍ ព្រះនរាយណ៍ កាលពីថ្ងៃទី ២៤ ខែកក្កដា ឆ្នាំ ២០១៨ តាមទួរសព្ទថា លោកពិតជា ក្តៅក្រហាយនឹងក្រុមបុគ្គលិក ដែលចុះមកកាត់ផ្តាច់ទឹកគាត់ ហើយអាសូរថា ទឹកប្រាក់រាប់លាន គឺត្រឹមតែ ៧ពាន់រៀលសោះ មិនប្រាប់មុន និង យោគយល់ ដោយចុះកាត់ផ្តាច់ទឹកនៅ ថ្ងៃសុក្រ ។
លោកថា ទំរាំបានទឹកមកប្រើវិញ រហូតដល់ថ្ងៃច័ន្ទ អញ្ចឹងរយៈពេល ថ្ងៃសុក្រ ថ្ងៃសៅរ៍ ថ្ងៃអាទិត្យ គឺត្រូវអត់ទឹកប្រើ គឺពិតជាអាក្រក់ណាស់ សូម្បីសេវា ទូរសព្ទ ដែលបានដាក់នៅវិក័យបត្រទឹក មាន២ខ្សែ តេចង់ឆេះ
ទូរសព្ទរាប់រយដង មិនចូល តែបើចូលគ្មានអ្នកលើក ហើយដាក់សុទ្ធ ២៤ម៉ោង ។២៤ម៉ោង តែទូរសព្ទ ។
ដោយអត់ទ្រាំ មិនបានលោក ក៏បានសសេរសារ ចូលទៅកាន់ទូរសព្ទរបស់បុគ្គលិក បិទ បើកទឹក លេខ 012 739 311 នៅថ្ងៃទី 28 ខែមិថុនា ឆ្នាំ 2018 ដោយបានសសេរថា ៖ នែមន្រ្តីជើងដប់ តើនេះជាលេខទូរសព្ទធ្វើសេវា ទឹកស្រុកយក្សឬអី 012 739 311 ? បានជាហៅមិនចូល ដល់ហៅចូលជាង 10 ដងហើយមិនព្រមលើកអីក៏ឬក សាហាវម្លេះ មិនដូចជំនាន់ លោក ឯក ស៊ុនចន្ទទេ ត្រូវខំរៀនសូត្ររបៀបធ្វើសេវាពី EDC ទៅ ! កុំជិះសេះលែងដៃ ប្រយ័ត្នធ្លាក់បាក់កណា !!
ប្រយោគនៃសារ ទី២ បានសសេរថា ៖ធ្វើសេវាទឹកអន់ណាស់ បំណុលទឹកតែ ១០២៥០រៀល ( 1ម៉ឺន រៀល ) សោះ កាត់ទឹកមិនអោយឯងជុះអាចម៌បាន ហើយដាក់លេខទូរសព្ទអោយឯងតេ ទៅស្រុកយក្ស ហៅមិនចូល ហួសហេតុពេកហើយ ។ ពួកជិះសេះលែងដៃ មិនល្អដូចកាលគ្រប់គ្រងដោយ លោក ឯក ស៊ុនចន្ទ នោះទេ !
លោកបាននិយាយថា ប្រសិនបើទឹកនេះជារបស់ឯកជនវិញ លោកខ្ពើមប្រើ សុទ្ធចិត្តបុកអណ្តូងអស់តែជាង 1ពាន់ដុល្លាល្អជាង មកតឹងទ្រូងជាមួយពួកវា ។
សូមបញ្ជាក់ថា នៅលើប្រអប់នៃនាឡិកាទឹក បានសសេរថា យើងខ្ញុំបានបិទវ៉ានផ្អាកការផ្គត់ផ្គង់ទឹកបណ្តោះអាសន្ន ដោយលោក លោកស្រីអនុវត្តន៍ខុសពីកិច្ចសន្យាជាវទឹក ។សូមលោក លោកស្រីអញ្ជើញទៅទំនាក់ទំនងជាមួយ រ-ទ-ស-ក ដើម្បីបានទទួលការផ្គត់ផ្គង់វិញ ។ បើលោក លោកស្រី បើកទឹកប្រើប្រាស់វិញដោយខ្លួនឯង រ-ទ-ស-ក នឹងផ្អាកការផ្គត់ផ្គង់ទឹកជាស្ថាពរ ។
នៅម៉ោង 12 និង 15 នាទី ថ្ងៃទី 25 ខែកក្កដា នេះក្រុមការងារយើងបានតេ ទៅលេខ 012 739 311 គឺតេចូល មានអ្នកលើក ជាបុគ្គលិកប្រុស បាននិយាយថា បងខ្ញុំនៅខាង បិទ បើកទឹក នៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ខាងពួកខ្ញុំធ្វើការពីថ្ងៃច័ន្ទដល់ថ្ងៃ សុក្រ ចាប់ពីម៉ោង 8ព្រឹកដល់ ម៉ោង 4-30នាទីល្ងាច ។ ឯចំពោះលេខ 023 ពីរខ្សែ នៅលើវិក័យបត្រ ក្រុមគាត់ជាអ្នកផ្តល់ព័ត៌មាន ទូទៅ ។
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ សព្វថ្ងៃនេះ ដឹកនាំដោយ លោក ស៊ឹម ស៊ីថា ជា អគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ៕