ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ទឹកស្អាត​ក្រុមហ៊ុន​តាយសេង​រតនគីរី​ប្រជាពលរដ្ឋរ​អូរ​ទាំ​ថាយកទៅហូបមិនកើត ?

​រតនគីរី៖ ក្រុមហ៊ុន តា​យ សេង មិន​ទទួលខុសត្រូវ ចំពោះ​ការបំរើ​សេវា​ទឹកស្អាត​ក្នុង​ក្រុង​បាន​លុង ខេត្ត​រតនគីរី​បើទោះជា​ទឹក​នោះ បូម​កម​ពី​ប្រភព​ណា​ក៏​ដោយ​។​ក្រោយ​ពី​ក្រុមហ៊ុន​ទឹកស្អាត តា​យ សេង បាន​បូមទឹក​ក្នុង​បឹង​កំសាន្ត​រីង​មក​នោះ ក្រុមហ៊ុន​នេះ​ត្រឡប់​មក​បូមទឹក​ក្នុង​បឹង​កន្សែង​វិញ ដោយ​មិន​មាន​លិខិត​អនុញ្ញាតិ​ណាមួយ ចេញ​ពី​អាជ្ញាធរ​នោះទេ​។ត្រូវបាន​ប្រជាពលរដ្ឋ​ចំនួន​៣៩​គ្រួសារ ក្នុង​ក្រុង​បាន​លុង នាំគ្នា​ផ្ដិតមេដៃ ទាមទារ​ឲ្យ​ក្រុមហ៊ុន​មួយ​នេះ​ផ្អាក ការ​បូមទឹក​ក្នុង​បឹង​កន្សែង​។​
        
យោង​តាម​ការ​រអ៊ូរទាំ របស់​ប្រជាពលរដ្ឋ​ក្នុង​ក្រុង​បាន​លុង​ថា ក្រុមហ៊ុន​ម៉ៅការ​បំរើសេវា​ទឹកស្អាត​មួយ មិនគួរ​អត់​ប្រភព​ទឹកស្អាត​ដោយ​ខ្លួន​អញ្ចឹង​សោះ​។ កាលពីមុន​ពួកគាត់​មិនដឹង​ថា​ក្រុមហ៊ុន​នេះ​បូមទឹក​ក្នុង​បឹង​កំសាន្ត អញ្ចឹង​សោះ ទើបតែ​ពេលនេះ​ទឹក​រីង ពួក​គាត​ឃើញ​ទុយ​យោ​ក្នុង​បឹង​កំសាន្ត គាត់​ភ្ញាក់​ព្រើត ហើយ​លាន់មាត់​ថា មិន​គួរប្រើ​សោះ ពីព្រោះ​លើ​ផ្ទៃ​ទឹក​បឹង​កំសាន្ត និង​នៅ​មាត់​បឹង មាន​ភូមិគ្រិះ ផ្ទះសំណាក់ ព្រមទាំង​មាន​មី​កាដេន​លើ​នោះ​ទៀត​ផង​។ ឥឡូវ​គេ​ផ្លាស់​មក​បូមទឹក​បឹង​កន្សែង​ទៀត ក៏​កាន់តែ​លើស​មុន​ទៅទៀត​។ ម្យ៉ាងទៀត​អាច​ទឹក​បឹង​ប្រឈម​និង​ការ​រីង ហើយ​បឹង​តាំង​ពី​ដូ​នតា មក មិន​ដែល​មាន​ប្រវត្តិ។​
ប្រជាពលរដ្ធមួយគ្រួសារសុំមិនបញ្ចេញឈ្មោះ រស់នៅក្នុងភូមិភ្នំស្វាយសង្កាត់បឹងកន្សែងក្រុងបានលុងបានអោយភ្នាក់ងារទូរទស្សន៍ព្រះនរាយណ៍ដឹងនៅព្រឹកថ្ងៃទី31/07/2018នេះអំពីសេវ៉ាកម្ម បង់ប្រាក់ តំកល់ប្រាក់ជូនដល់ក្រុមហ៊ុនទឹកស្អាតតាយសេង :
ទី១: គុណភាពទឹកស្អាតក្រុមហ៊ុនតាយសេង មានប្រមាណ50%ប៉ុណ្ណោះ ពេលខ្លះទឹកចេញមកល្អក់ ភក់សុទ្ធ ពេលដែលមុជធ្វើអោយរមាសពេញខ្លួន ចំពោះស្ត្រីភេទអាចបណ្តាលអោយអាឡាក់សុីស្បែក។
ទី២: ទឹកនេះពុំអាចយកមកដាំស្លបានទេ។
ទី៣: វិក័យបត្តិគិតក្នុង១ម៉ែត្រគូបស្មើ(1900រៀល)។
ទី៤: សេវ៉ាសុំតភ្ជាប់តំបូងតម្រូវអោយតំកល់ប្រាក់ចំនួន50,0000រៀលក្នុងក្រុមហ៊ុនតាយសេង។
ទី៥: ការចំណាយក្នុង១ខែ មានចាប់ពី8មុឺនរហូតដល់20មុឺនរៀលតាមការប្រើប្រាស់តិចច្រើន។
ទី៦: ក្នុង១សប្តាហ៍ប្រព័ន្ធទឹកស្អាតក្រុមហ៊ុនមួយនេះមានដាច់ទឹកចំនួនពីរដងទៀងទាត់ជានិច្ច។
ជាចុងក្រោយប្រជាពលរដ្ធធ្វើការសំណូមពរដល់ក្រុមហ៊ុនតាយសេងទឹកស្អាតមេត្តាចុះពិនិត្យនាឡិការស្ទង់ដល់ពួកគាត់ផង ដោយសារវាដើរលឿនខុសប្រក្រតីស្ទើរតែមិនអាចទទួលយកបាន។ពាក់ព័ន្ធនិងបញ្ហានេះ      
លោក ចាន់ ប៊ុនធឿន ប្រធាន​មន្ទីរ ធនធានទឹក និង​ឧតុនិយម ថា អោយ​គេ​បូម​បណ្ដោះអាសន្ន​សិន ដើម្បី​ដោះ​ទា​ល់ ឆ្នាំ​ក្រោយ​មិន​អនុញ្ញាតិ​ទៀត​ទេ ត្រូវ​អោយ​ក្រុមហ៊ុន​នេះ ដោះស្រាយ​ប្រភព​ទឹក​ដោយ​ខ្លួនឯង​។​
        
លោក ងិនណែលអភិបាលក្រុង​បាន​លុង​ថា ចំពោះ​លូ ដែល​គេ​ឃើញ​បង្ហូរ​ចូល​បឹង​កន្សែង​នោះ ជា​លូ​បញ្ជៀ​ស​ទឹកភ្លៀង ក្នុង​ក្រុង បើ​ចង់​ច្បាស់​ទាល់តែ​សួរ​ទៅ ខាង​ស​ធា​រណៈ​ការណ៍ ពីព្រោះ​ប្រព័ន្ធ​លូ​ក្នុង​ក្រុង គឺ​សាធារណៈកា​រណ៍​ជា​អ្នក​សាងសង់​។​
        
ដើម្បី​បញ្ជាក់​ពី​លូ​ទឹក​បង្ហូរ ចូល​បឹង​កន្សែង​នោះ អ្នក​សា​ព័ត៌មាន​យើង​មិនអាច​សុំ​ការបំភ្លឺ ពី​លោក ស៊ុន ប៉ូលិន ប្រធាន​មន្ទីរ​សាធារណៈ​ការណ៍​បាន​ទេ ដោយ​ទូរស័ព្ទ​ចូល ពុំ​មាន​អ្នក​លើក​។​
        
ដោយឡែក​លោក សយ សូណា ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត ក៏​មិន​អាច​សុំ​ការបំភ្លឺ​បានដែរ ដោយ​លោក​ថា ជាប់រវល់​ប្រជុំ មិនដឹងថា ប៉ុន្មាន​ថ្ងៃ​ចប់​នោះ​ទេ​។​
        
ជុំវិញ​ការបូមទឹក​ក្នុង​បឹង​កន្សែង​នេះ ឯក​ឧត្ដ​ន ប៊ូ ឡាំ តំណាងរាស្ត្រ​មណ្ឌល​រតនគិរី បានអោយដឹងថា: ចំពោះ​ឯក​ឧត្ដម មិន​ឯកភាព​ក្នុងការ​បូមទឹក​នេះ​យក​ទៅ​ប្រើប្រាស់​ទេ ពីព្រោះ​ទឹក​នេះ មាន​ជាតិពុល បើ​តាម​ការសិក្សា​ស្រាវជ្រាវ​របស់​ជនជាតិ​ជប៉ុន កាលពី​ឆ្នាំ​២០០៦​។ ហើយ​ក្រុមហ៊ុន តា​យ សេង គ្រាន់តែ​បូមទឹក​លក់​យកលុយ​ដាក់​ហោប៉ៅ មិន​គិត​ពី​សុខភាព​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​នេះ មិន​មាន​លក្ខណៈ​បច្ចេកទេស​គ្រប់គ្រាន់​ក្នុង​ការបំរើ​សេវា​ទឹកស្អាត​ជូន​ ប្រជាពលរដ្ឋ​នោះទេ។ ម្យ៉ាងវិញទៀត នៅ​ជុំវិញ​មាត់​បឹង​កន្សែង​នោះ មាន​ភូមិគ្រឹះ ផ្ទះសំណាក់ បំរើ​សេវា​ផ្សេងៗ ជាពិសេសនិង មាន​មន្ទីរពេទ្យផងដែរ។   
    
ទោះជា​យ៉ាងណា​ក៏ដោយ ក្រុមហ៊ុន តា​យ សេង ដែល​ទទួល​សិទ្ធិ ម៉ៅការ បំរើ​សេវា​ទឹក​ក្នុង​ក្រុង​បានលុង ត្រូវតែ ទទួលខុសត្រូវ ចំពោះ​បញ្ហា​កង្វា​ស់ទឹក​ហើយទឹកនោះ​ត្រូវ​មាន​គុណភាព​ខ្ពស់ជូន​ប្រជាពលរដ្ឋ បើ​ទោះជា​ក្នុង​កាលៈទេសៈ ណាក៏ដោយ ពីព្រោះ​ក្រុមហ៊ុន បំរើ​សេវា​ទឹក​ស្អាត​ក្នុង​ក្រុង​បាន​លុង ជាច្រើន​ឆ្នាំ​មកហើយ ៕ រាយការណ៍ ពីក្រុងបានលុង ខ្ញុំបាទ លី វណ្ណះ ទូរទស្សន៍ព្រះនរាយណ៍
IMG_20180731_160800_529
IMG_20180731_160734_517

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com