ការិយាល័យ ៖ ព្រះនរាយណ៍ ( 017 45 27 36 )
ចេញផ្សាយថ្ងៃទី 8 សីហា 2018 *
ខេត្តកណ្តាល ៖ បន្ទាប់ពីមានព្យុះ ភ្លៀង នៃសេចក្តីរាយការណ៍មួយ របស់អ្នកសារព័ត៌មាន ទាំងទូរទស្សន៍ -កាសែតកម្ពុជាថ្មី និង វេបសាយរឺអនឡាញតូចៗ មួយចំនួន បានធ្វើការចុះផ្សាយព្រមៗគ្នា កាលពីថ្ងៃទី6 ទី7 និង ទី8 សីហា នេះ ដោយបានលើកឡើង នៃ សេចក្តីរាយការណ៌ប្រជាពលរដ្ឋនៅក្នុងខេត្តកណ្ដាល បានបង្ហើបឲ្យដឹងថា:ដែលទៅបង់ពន្ធដីធ្លី អចលនវត្ថុ នៅក្នុងមន្ទីរពន្ធដារខេត្តកណ្ដាល បានរិះគន់យ៉ាងខ្លាំងទៅលើទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់មន្ត្រីពន្ធដារដែលប្រើល្បិចគាបយកលុយពីពួកគាត់តាមអំពើចិត្ត។ ប្រភពខ្លះបានលើកឡើងថា ការដែលមន្ត្រីពន្ធដារទាំងនោះហ៊ានធ្វើអ្វីៗតាមអំពើចិត្ត គឺមានការឃុបឃិតបើកដៃពីសំណាក់លោក នុត វុត្ថា ប្រធានសាខាគយពន្ធដារខេត្តកណ្ដាល ផងដែរទើបអ្វីៗអាចប្រព្រឹត្តទៅដោយរលូន។ ប្រការនេះគឺជារឿងដែលលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច គួរពិនិត្យឡើងវិញជាបន្ទាន់ចំពោះទង្វើមិនប្រក្រតីនិងអំពើពុករលួយរបស់មន្ត្រីពន្ធដារនៅអង្គភាពពន្ធដារខេត្តកណ្ដាល ដើម្បីកុំឲ្យពួកគេធ្វើអ្វីៗតាមអំពើចិត្តទៀត។ ។
ប្រការមួយ ក្នុងចំណោមនោះ ប្រជាជនបាននិយាយថា ឯកសារ ទាំងឡាយ ដែលយកទៅបង់ពន្ធ គឺ មានស្ទាយនៅខ្វះនេះ ខ្វះនោះ ? ទាល់មានអ្នកកែ អស់ ២ម៉ឺន ទៅ៤ម៉ឺនរៀលទៀត បានត្រូវ ? ។
សូមបញ្ជាក់ថា:ប្រភពពីប្រជាពលរដ្ឋដែលទៅបង់ពន្ធអាករឬមិនជាប់ពន្ធអាករបាននិយាយដូចៗគ្នាថា មន្ត្រីពន្ធដារខេត្តកណ្ដាល ធ្វើលិខិតសរសេរដៃឧទ្ទេសនាមក្លែងក្លាយដើម្បីទារលុយដាក់ហោប៉ៅផ្ទាល់ខ្លួនស្រេចតែអំពើចិត្តពីប្រជាពលរដ្ឋដែលស្នើសុំបង់ពន្ធអាករលើវិញ្ញាបនបត្រ សម្គាល់អចលនវត្ថុ ផ្ទុយពីគោលការណ៍របស់អគ្គនាយកដ្ឋានពន្ធដារ។ ប្រភពបានឲ្យដឹងទៀតថា មន្ត្រីនៅអង្គភាពសាខាពន្ធដារខេត្តកណ្ដាល បានយកលិខិតសរសេរដៃមួយច្បាប់មកឲ្យពួកគាត់ហើយប្រាប់ថា ត្រូវបង់លុយ២០០ដុល្លារឬអ្នកខ្លះ៣០០ដុល្លារឡើងទៅក្នុងក្បាលដីបន្តិចបន្តួចដែលជាអំណោយផ្ដាច់ពីឪពុកម្ដាយទៅកូន។ ប្រជាពលរដ្ឋខ្លះបានលើកឡើងថា មន្ត្រីសាខាពន្ធដារខេត្តកណ្ដាល បានយកក្រដាស់ឯកសារស្នើសុំបង់ពន្ធដែលចេញដោយមន្ទីររៀបចំដែនដីខេត្តកណ្ដាល ដោយមានដីកាអមបញ្ជូនមកសាខាពន្ធដារខេត្តកណ្ដាល បែរជាមន្ត្រីពន្ធដារសុំលុយចំនួន១០ដុល្លារហើយយកឯកសារទាំងនោះទៅគរទុកមិនចាត់ការតាមច្បាប់ឡើយ។
បានបន្តទៀតថា:ប្រជាពលរដ្ឋដែលទៅបង់ពន្ធនៅអង្គភាពសាខាពន្ធដារខេត្តកណ្ដាល មួយចំនួនបានលើកឡើងថា នៅពេលពួកគាត់ទៅសួរនាំគឺមន្ត្រីពន្ធដារខ្លះបានប្រើពាក្យសំដីគំរោះគំរើយដាក់ពួកគាត់យ៉ាងអសីលធម៌ គឺពួកគេមិនធ្វើការងារបម្រើប្រជាពលរដ្ឋតាមតួនាទីរបស់ខ្លួននោះឡើយ។ ប្រភពខ្លះបានឲ្យដឹងទៀតថា មន្ត្រីសាខាពន្ធដារខេត្តកណ្ដាល នៅក្នុងបន្ទប់លេខ២៦ ជាន់ទី២ មិនយកចិត្តទុកដាក់ធ្វើការងារបម្រើប្រជាពលរដ្ឋតាមតួនាទីរបស់ខ្លួននោះទេ ហេតុនេះហើយទើបប្រជាពលរដ្ឋរិះគន់កាន់តែច្រើនឡើងៗចំពោះទង្វើមិនប្រក្រតីរបស់ពួកគេ។ ដូច្នេះលោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល គួរពិនិត្យឡើងវិញចំពោះបញ្ហាទាំងនេះដើម្បីកុំឲ្យមន្ត្រីក្រោមឱវាទរបស់ខ្លួនធ្វើអ្វីៗស្រេចតែអំពើចិត្តតទៅទៀត។ ទន្ទឹមនឹងនេះលោក គង់ វិបុល អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ គួរចាត់វិធានការទៅលើភាពអសកម្មនិងអំពើពុករលួយរបស់លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល និងបក្ខពួកជាបន្ទាន់ដើម្បីឲ្យពួកគេយកចិត្តទុកដាក់ធ្វើការងារបម្រើប្រជាពលរដ្ឋតាមតួនាទីរបស់ខ្លួនឲ្យបានត្រឹមត្រូវតាម ។
រាងដូចក្តៅស្លឹកត្រចៀក លោក នុត វុត្ថា ប្រធានសាខាពន្ធដារខេត្តកណ្ដាល បានឆ្លើយតប មកវិញកាលពីថ្ងៃទី៧ ខែសីហា នេះថាដោយខ្លីថា សូមអ្នកកាសែត ទូរទស្សន៍ រកភស្តុតាង សាក្សី អោយឃើញថាមន្រ្តីមួយណា អត្តលេខ ប៉ុន្មាន លោកនឹងសហការជាមួយ ហើយ កុំចេះតែចោទ ?
សូមបញ្ជាក់ថា ករណីការចែករំលែក ព័ត៌មានដ៏រស៊ើបរបស់ពន្ធដា ខេត្តកណ្តាលនេះ ត្រូវបានគេនិយាយតៗគ្នាថា មានអគ្គនាយកទូរទស្សន៍មួយ បានគំរាមដក បុគ្កលិក របស់ខ្លួនចេញ ដោយសំអាងថាធ្វើការមិនស្គាល់ធំ តូច ? ។
ប្រភពពីមន្រ្តីនៅខេត្តកណ្តាល បាននិយាយថា កុំទៅប៉ះ លោកប្រធានសាខាពន្ធដា រូបនេះមិនបានទេ ។ ព្រោះគាត់មានខ្សែធំណាស់ (ការិយាល័យ យើង សូមមិនបញ្ចេញឈ្មោះ ) ស្រួលមិនស្រួលអាចអត់ការងារធ្វើ នឹងនាំរឿងដាក់ខ្លួន ព្រោះថារឿងពិត មិនពិត នៃអំពើភាពមិនប្រក្រតី ជាភារកិច្ចរបស់ស្ថាប័នសាមី និង អង្គភាពប្រឆាំងអំពើ ពុករលួយ ៕