ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ស្បៃមុង រាប់គីឡូ ចាប់ពីបឹងតូច រហូតដល់ក្អមសំណរ ត្រូវបានបើកដៃ ពីមន្រ្តីជំនាញ ?

ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36
ផ្សាយ ថ្ងៃទី 13 សីហា 2018 ។

ខេត្តកណ្តាល ៖ បទល្មើសនេសាទ ប្រភេទស្បែមុង ( សៃយឿន ) បានកើតជាធម្មតាដូចឆ្នាំមុនៗ នៅតំបន់បឹងញ៉រ លាតសន្ធឹងដល់ ក្អមសំណរ ក្នុងទឹកដីស្រុកកោះធំ និង ស្រុកលើកដែក ខេត្តកណ្តាល ដោយមិនមាន ការបង្រ្កាប ដុំកំភួន ។

សេចក្តីរាយការណ៏ នៅព្រឹកថ្ងៃទី 13 សីហា ឆ្នាំ 2018 នេះ បានអោយដឹងថា ល្បៃមុង បានដាក់ពេញផ្ទៃបឹងញ៉រ បឹងតូចនេះ បានកកើតជាយូរឆ្នាំមក បើគិតជាគីឡូជាង៤គីឡូ ម៉ែត្រ មានមាត់លូ ប្រមាណ ១០០មាត់ ។

ប្រភពបានបញ្ជាក់ថា ការដែលពួកគេបាន រកស៊ីយ៉ាងសុខស្រួលនេះ គឺ មានការលក់ដូរ ពីលោក ម៉េង លី ប្រធានសហគមន៍ឡូលេខ ១១ និង មេឃុំ គួន ទៅអោយអាយ៉ុង ជាជនជាតិវៀតណាម ក្នុង១រដូវ ១២០០០ ដុល្លា សហរដ្ឋអាមេរិក ។ ហើយអាយ៉ុង យកទៅលក់ ជាម៉ែត្រ ជាគីឡូ ទៅអោយក្រុមពួកវា ។

ប្រភពបានបញ្ជាក់ថា បន្ទាប់ពីរដូវទឹកសំរក វិញ តំបន់នឹងបង្កើតជា យ៉ ដោយក្នុង ១យ៉ លក់ក្នុងតំលៃ ៤ ៥០០០ ដុល្លាសហរដ្ឋអាមេរិក ?

នៅរសៀលថ្ងៃនេះ យើងមិនអាចរកការបំភ្លឺ ពីមន្រ្តីជំនាញ និង លោក ម៉េង លី លោកមេឃុំ បាននោះទេ ?

ប្រជាពលរដ្ឋមិន សង្ឃឹមថា នឹងមានវិធាន រឺ ចំណាត់ការ អោយបានស៊ីជំរៅនោះទេ ពោលគឹគេធ្វើរូបភាពតែកំប៉ិចកំប៉ិក ចាប់នឹងដុតបំផ្លាញ តែ១ភ្លេត ហើយ ក៏កើតឡើងវិញ ជារឿងធម្មតា ទៅហើយ ។
IMG-20180813-WA0035

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com