ការិយាល័យ : ព្រះនរាយណ៍ 017 45 27 36 ចេញផ្សាយ ថ្ងៃទី ១៤ សីហា ២០១៨
ភ្នំពេញ ៖ លោក លី សាម៉េត អគ្គនាយករងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ ត្រូវបានរងពាក្យបណ្តឹង
បទបរិហារកេរ្តិ៍ និង បទ ប្រមាទ ពីលោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល។
ដីការកោះ ១ច្បាប់ របស់ អយ្យកាអម សាលា ដំបូងរាជធានីភ្នំពេញ ( សំណុំរឿងព្រហ្ម លេខ ៤៧២៧ ចុះថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០១៨ ចេញដោយ ព្រះរាជអាជ្ញារងនៃ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ ។ ដោយអញ្ជេីញលោក លី សាម៉េត មកកាន់ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី ២២ ខែសីហា ២០១៨ វេលាម៉ោង ៣ នៅជាន់ទី២ បន្ទប់ ក ។
ដីការ នោះបានបញ្ជាក់ថា អញ្ជេីញមក ដេីម្បីបំភ្លឺ ពីដំណេីររឿង បរិហារកេរ្តិ៍ជាសាធារណៈ និង បទ ប្រមាថ តាមបណ្តឹង របស់ ឈ្មោះ ម៉ៅ ភិរុណ ។
ទាក់ទងរឿងនេះ លោក លី សាម៉េត ដែលបានបង្ហោះ ទាំងដីការ រួមនិង សសេរ
បរិយាយ នៅលេីផេក របស់លោក នៅថ្ងៃទី ១២ សីហា ២០១៨ នេះ ដោយ បានពោលទៅកាន់ លោក ម៉ៅ ភិរុណ យ៉ាងដូច្នេះថា ៖ ខ្ញុំបាទ លី សាម៉េត និង ឧកញ៉ា ឌីប៉ូ សូមជំរាបលោកអភិបាលខេត្តកណ្តាល ម៉ៅ ភិរុណ អោយបានជ្រាបថា លោកបានយកដីក្រុមហ៊ុនខ្ញុំទៅលក់ ធ្វើរបាយការណ៍កុហក់
សម្តេច លោកបានយកស្នាមមេដៃប្រជាពលរដ្ឋទៅកុហកសម្តេច ឥ
ឡូវ ប្រជាជននៅឃុំកំពង់អុសទាំងមូលដឹងលឺ អស់ហើយ ហើយប្រជាជនទាំងអស់ព្រមមកធ្វើជា សាក្សីទាំងអស់គ្នា។ លោកបានកុហកប្រជាពលរដ្ឋ ហើយ ប្រជាពលរដ្ឋទាំងអស់ឆ្ងល់ថាយកស្នាមមេដៃពួកគាត់ធ្វើអ្វី ហើយខាងលោកអភិបាលខេត្ត ម៉ៅ ភិរុណ ថា យកស្នាមមេដៃទៅ គាំទ្រសម្តេច តែផ្ទុយទៅវិញ លោកបានយកស្នាមមេដៃប្រជាជន ធ្វើរបាយការណ៍កុហកសម្តេច ហើយលោកយកដីក្រុមហ៊ុន ទៅលក់ចែកអ្នកមាន និងឧកញ៉ា មួយចំនួន ។
ខ្ញុំបាទ លី សាម៉េត មានភ័ស្តុតាងគ្រប់គ្រាន់ មានទាំង វីដេអូក្លីប ដែលលោកបានបញ្ជាកូនចៅថ្នាក់ក្រោម ទៅប្រមូលស្នាមមេដៃប្រជាពលរដ្ឋ មិនតែប៉ុណ្ណោះ លោកចោទថា ក្រុមហ៊ុនខ្ញុំមិនអោយប្រជាពលរដ្ឋដើរ លោកធ្វើរបាយការណ៍កុហកថា ប្រជាជនដើរមិនបាន រកត្រីមិនបាន ។ រឿងទាំងអស់នេះ សុទ្ធតែលោកជាអ្នកប្រឌិតឡើងទាំងអស់ មិនតែប៉ុណ្ណោះលោកយកដីក្រុមហ៊ុនខ្ញុំទៅលក់អស់ហើយ លោកបែរមកប្តឹងខ្ញុំដាក់គុកទៀត ។ វាពិតជា អយុត្តិធម៌ណាស់សំរាប់រូបខ្ញុំបាទ ។ សូមប្រជាពលរដ្ឋទាំងអស់ពិចារណាទាំងអស់គ្នា ។
បើលោកអភិបាលខេត្តកណ្តាលថា ខ្លួនលោកមិនបានយកដីក្រុមហ៊ុនទៅ លក់អោយគេទេនោះ លោកហ៊ានមកស្បថ ជាមួយខ្ញុំបាទ នៅព្រះអង្គដងកើ បាន រឺ អត់ ។ តើលោកយកដី ក្រុមហ៊ុននោះពិត រឺមិនពិត? ។ ពីព្រោះឈ្មោះដែលលោកបានលក់អោយនោះ សុទ្ធតែជាពួកឈ្មួញខិលខូច និងអ្នកមានមួយចំនួន ហើយគ្មានឈ្មោះប្រជាជននៅឃុំកំពង់អុសទេ។ ខ្ញុំបាទមានភ័ស្តុតាងក្នុងដៃគ្រប់គ្រាន់ ។ ហើយលោកបានប្រមាថ ខ្ញុំបាទ និង ឧកញ៉ា ឌីប៉ូថា ពួកអាជនពាល ពីរនាក់ហ្នឹង ហ្នឹងចាត់ការវា ពេលបោះឆ្នោតហើយ (នេះជារឿងពិត )។
ខ្ញុំដឹងអាថ៌កំបាំងច្រើនណាស់ អ្វីដែលខ្ញុំហ៊ាននិយាយ ខ្ញុំបាទនឹងហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ ពីព្រោះ លោកម៉ៅ ភិរុណ បានយកដីក្រុមហ៊ុនទៅលក់យ៉ាងពិតប្រាកដ មិនអាចប្រកែកបាន ទេវតាដឹងលឺ មេឃដីដឹងលឺ ។
ហើយនៅថ្ងៃទី 15 រឺថ្ងៃទី16 សីហា នេះ ខ្ញុំបាទនឹងចេញក្លីបវីដេអូ ដើម្បី បញ្ជាក់ពីការពិត ចំពោះបុគ្គលលោកអភិបាលខេត្តកណ្តាល លោក ម៉ៅ ភិរុណ តែម្នាក់គត់។
សូមបញ្ជាក់ថា រឿងដី នៅកំពង់អុស ពិសេស ទាក់ទង នឹងក្រុមហ៊ុន អេង ឌី ប៉ូ អភិវឌ្ឍន៍ នេះ គួរថ្នាក់លេី ពិសេសសម្តេច បង្កេីត គណៈកម្មការ ច្បាស់លាស់ ណាមួយ ដេីម្បីអោយ ភាគីទាំងពីរ បានអស់ចិត្ត ? ។