ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36
ចេញផ្សាយថ្ងៃទី 16 សីហា 2018
ខេត្តកណ្តាល ៖ រឿងរ៉ាវជំពាក់វាក់វិន ដូចអំបោះជំពាក់មុខ រកស្រាយមិនចេញ រវាងក្រុមហ៊ុន អេង ឌីប៉ូ អភិវឌ្ឍន៍ និង លោក ម៉ៅ ភិរុណ អភិបាលខេត្តកណ្តាល ។ ហើយរឿងកាន់តែក្តៅទៀតនោះ គឺ លោក លី សាម៉េត ដែលជាអគ្គនាយករងក្រុមហ៊ុន អេង ឌី ប៉ូ បានត្រូវលោក អភិបាលខេត្តកណ្តាល ប្តឹងមកតុលាការភ្នំពេញ ពីរឿង បរិហារកេរ្តិ៍ និង បទប្រមាទ ដែលត្រូវតុលាការកោះហៅ អោយទៅបំភ្លឺ នៅរសៀលថ្ងៃទី ២២សីហា ខាងមុខនេះ ផងដែរ ។
លោក លី សាម៉េត នៅរសៀលថ្ងៃទី ១៥ សីហា បានចេញវិដេអូ ឡាយផ្ទាល់១ក្លិបទៀត បាននិយាយដល់ការស្បថស្បែរ ហើយបានស្នើអោយ លោកម៉ៅ ភិរុណ អភិបាលខេត្តមេត្តាបំភ្លឺ អោយបានច្បាស់លាស់ ពីប្រជាជន៦០គ្រួសារ ។ លោក លី សាម៉េត បានឆ្ងល់ថា ហេតុអី មានកូន លោក ម៉ៅ ភិរុណ និង មានក្រុមឃ្មួញ ១ ចំនួនទៀត ថាមានដីនៅកំពុងអុស ដោយមិនដឹងថា ដីខ្លួននៅ កន្លែងណាផងនោះ ?
លោក លី សាម៉េត បាននិយាយថា ដីនៅកំពុងអុស ភាគច្រើនលើសលុប ក្រុមហ៊ុនបានទិញអស់ហើយ តើប្រជាជន ៦០គ្រួសារនោះ ទិញពីប្រជាជនខាងណា សូមយកមកផ្ទៀងផ្ទាត់គ្នាដើម្បី អោយអស់ចិត្តរៀងៗ ខ្លួន ?
លោកបានបកស្រាយ ជាហូរហែរ ពីការចោទប្រកាន់ថា ក្រុមហ៊ុនបិទផ្លូវ ក្រុមហ៊ុនឃាត់ឃាំងប្រជាជនមិនអោយរកត្រី ទាំងនោះជាការមិនពិត ព្រោះក្រុមហ៊ុន មានតែជួយប្រជាជន បូមទឹកសង្រ្គោះស្រួវ ឃាត់ឃាំងក្រុមរកត្រី មានឆក់ត្រី ជាដើមនៅក្នុងអាងទឹក ។
នៅក្នុងវិដេអូ នោះ លោក លី សាម៉េត ក៏បានបកស្រាយ ទៅលោក ផែង វណ្ណៈ ផងដែរ អោយយល់ការពិត ថាប្រជាជន មានតែ៦០គ្រួសារ ហេតុដូចម្តេច មានស្នាមមេដាយ រហូតជាង ១ពាន់ប្តឹង ទៅសម្តេច តេជោ នោះ ?
ទាក់ទងបញ្ហានេះ លោក ម៉ៅ ភិរុណ មិនមានអីឆ្លើយតប ច្រើនមកអ្នកសារព័ត៌មាន នោះទេ ដោយលោក បានលើកឡើងថា ខុស រឺ ត្រូវ ទុកអោយច្បាប់ ជាអ្នកអារកាត់ចុះ ។
ការិយាយល័យ យើងសូមភ្ជាប់ វិដេអូក្លិប របស់លោក លី សាម៉េត – លោក ផែង វណ្ណៈ និង លោក នួន សារី សំរាប់ការពិចារណា ទាំងអស់គ្នា ។
បែរមកស្តាប់ សំដី ប្រជាជន នៅតាមហាងកាហ្វេ ដែលបានចាប់អារម្មណ៍រឿងនេះ បាននិយាយថា បើសម្តេច នាយករដ្ឋមន្រ្តី ចង់ អោយភាគីទាំងពីរ អស់ចិត្ត រឺ រកយុត្តិធម៌ ពិត គឺត្រូវបង្កើត គណៈកម្មការ១ ដែលអាចជឿទុកចិត្តបាន សំរាប់ការចុះស្រាវជ្រាវ រឿងនេះ ៕