ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឧកញ៉ា ឃុន សៀនិងយាយហេង ដែលមានកូនជឹង ឧកញ៉ា លី វុទ្ធី អាចគាំងបេះដូង ខណៈក្រសួងរៀបចំដែនដី ចេញលិខិតទប់ស្កាត់មួយ !

ការិយាល័យ ៖ ព្រះនរាយណ៍ -017 45 27 36
ចេញផ្សាយថ្ងៃទី 20 សីហា 2018

កណ្តាល ៖ បញ្ហាដីធ្លី ពិតជាច្របូកច្របល់ រកនិយាយមិនចេញ ដោយសារមានមន្រ្តីខិលខូច មួយចំនួន បានឃុបឃិតគ្នាប្រព័ន្ធ ជាមួយអ្នកមានលុយ ដែលគេនិយមហៅ លោកឧកញ៉ា លោកឧកញ៉ា នាំប្លន់ដីរដ្ឋ ប្លន់បឹងរដ្ឋ ប្លន់ព្រៃរដ្ឋ មកធ្វើកម្មសិទ្ធិ ដោយប្រើរូបភាពផ្សេងៗ ដូចជាប្រើរូបភាពទិញពីប្រជាពលរដ្ឋតិចតួច និងច្បាមយកភាគច្រើន រឺក៏ជួលប្រជាពលរដ្ឋដែលមានប័ណ្ណក្រីក្រ មកយាមដី ដោយសន្យាអោយមួយចំណែក ប្រសិនបើ គេបានចុះបញ្ជី មានប្លង់ត្រឹមត្រូវ ។ ហើយក្រុមឧកញ៉ា ទាំងនោះអាចប្រើវិធីតុលាការ ដើម្បី កុំអោយក្រសួងនានាមិន អាចលូកដៃចូលបាន ។

ដោយមានបញ្ហាមិនចេះអស់ មិនចេះហើយនោះ នៅថ្ងៃទី 18 សីហា 2018 នេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានចេញលិខិតមួយច្បាប់ ជំរាបទៅ ឯកឧត្តម លោកជំទាវ អភិបាល រាជធានី ខេត្ត ។ លើកម្មវត្ថុ នៃតំរូវការនៃគំនូសប្លង់ទីតាំងដី សំរាប់បំពេញបែបបទផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី ។

លិខិតរបស់ក្រសួង បានបញ្ជាក់ទៅអភិបាលរាជធានី ខេត្តទាំងអស់ថា កន្លងមកមានវិវាទដីធ្លីជាច្រើនពាក់ព័ន្ធនឹងលិខិតផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជី ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំងមាននិយាមការច្បាស់លាស់ បញ្ជាក់ទទួឡស្គាល់ដោយរដ្ឋបាលសុរិយោដី ដែលជាអង្គភាពមានសមត្ថកិច្ចក្នុងការវាស់វែង ។

លិខិតនេះ ក៏បានស្នើអោយអោយអភិបាល រាជធានី ខេត្ត ចាត់វិធានការទៅរដ្ឋបាល ឃុំ សង្កាត់ និង រដ្ឋបាលក្រុង ស្រុក ខណ្ឌ បញ្ឃប់ការពិនិត្យ និង បញ្ជាក់លើឯកសារផ្ទេរសិទ្ធិកាន់កាប់អចលនទ្រព្យមិនទាន់ចុះបញ្ជីរណា ដែលពុំមានភ្ជាប់គំនូសប្លង់ទីតាំងមាននិយាមកា ច្បាស់លាស់បញ្ជាក់ទទួលស្គាល់ដោយរដ្ឋបាលសុរិយោដី ។

គេមិនទាន់ដឹងថា លិខិតរបស់ង ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ នេះអាចមានឥទ្ធិពលអ្វីខ្លះដល់ លិខិតបង្គាប់ការរបស់អាជ្ញាធរ ស្រុកស្អាងខេត្តកណ្តាល បានសំរេចបង្កើតក្រុមការងារមួយលេខ១៤៥/១៨សជណចុះថ្ងៃទី០៦ខែសីហាឆ្នាំ២០១៨របស់ក្នុង ការចាត់តាំងក្រុមការងាររបស់ស្រុកដើម្បីចូលរួមវាស់វែងដីរបស់ក្រុមហ៊ុន(អេកូមេហ្គាប៉ូលិស ឌីវើឡុបមែនខបភើរេសិនឯ.ក (តំណាងដោយឃុន សៀ)ដែលនៅចំណុចភូមិវាលឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល នោះ ?។

ប្រភពបានបង្ហើបថាពេលថ្មីនេះគេសង្កេតឃើញមានឈ្មួញមួយក្រុមបានមកទិញដីយ៉ាងគំហ៊ុកសម្រុក អនាធិបតេយ្យនៅ ចំណុចខ្សែស្រប៩៤នឹង៩៦ដែល ស្ថិតនៅក្នុងភូមិវាលនឹងភូមិទួលសាលាឃុំស្អាងភ្នំស្រុកស្អាងខេត្តកណ្តាល តែអ្វីដែលហួសចិត្តនោះមានក្រុមឧកញ៉ាពីទៅបីនាក់ចាប់ផ្តើមទិញដីពីប្រជាពលរដ្ឋពីកណ្តាលស្ទឹងយ៉ាង ប្រថុយប្រថានហើយបញ្ជាមន្ត្រីជំនាញចុះវាស់វែងលើផ្ទៃទឹកធ្វើប្លង់កម្មសិទ្ធិនៅស្រុកស្អាងទៅវិញ។

ការចុះវាស់វែងលើបេសកម្មដែលគណកម្មការចម្រុះស្រុកធ្វើអោយមជ្ឈដ្ឋានឃើញហើយហួសចិត្តត្បិតមន្ត្រីជំនាញស្រុកជិះទូកកាណូតពីទៅបីគ្រឿងដើម្បីវាស់វែងលើផ្ទៃទឹកបឹងយ៉ាងសប្បាយ ខណៈដីក្រោមទឹកមានម្ចាស់កាន់កាប់។

លោក ឧកញ៉ា លី វុទ្ធី គឺត្រូវបានគេស្គាល់ច្បាស់ជាងថ្ងៃ ពីសកម្មភាពដើររៀបចំដីអោយ លោកឧកញ៉ា ឃុន សៀ និង យាយ ហេង ដែលសព្វថ្ងៃ កំពុងមានបញ្ហាខ្លាំងជាមួយប្រជាពលរដ្ឋ ឃុំព្រែកស្លែង ឃុំបឹងខ្យាង ឃុំអំពៅព្រៃ ឃុំកណ្តោក ស្រុកកណ្តាលស្ទឹង និង ឃុំស្អាងភ្នំ ស្រុកស្អាង ពោលគឺមិនទាន់ដោះស្រាយជាមួយប្រជាជនចប់សព្វគ្រប់នៅឡើយទេ រហូតមកដល់ថ្ងៃនេះ ។
IMG-20180819-WA0217

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com