ខេត្តរតនគិរី ៖ រយៈពេលជាង ៤ ខែ មកនេះសកម្មភាពមេឈ្មួញដែលល្បីឈ្មោះនៅខេត្តរតនគិរី ឈ្មោះវ៉ៃ និង ស៊ីនឿន ដែលមានមេក្លោងឈ្មោះ ណាក់ បាននាំគ្រឿងចក្រជាច្រើនគ្រឿងចូលទៅកាប់ព្រៃឈើសហគមន៍ភូមិបាលដលឃុំសេសាន្តស្រុកអូរយ៉ាដាវ យ៉ាងត្រជាក់ចិត្ត និង ដោយមិនមានរំខានដល់ស្ថាប័ន អង្គភាពជំនាញណាមួយនោះទេ ?
ប្រភពបានបង្ហើបថា តំបន់ព្រៃសហគមន៍នេះ គឺនៅក្បែរច្រកព្រំដែនប្រទេសវៀតណាមមិនដល់ ១០គីឡូនោះទេ ដែលជាភាពងាយស្រួលក្នុងការដឹកជញ្ជូនចេញទៅប្រទេសវៀតណាម ។
លោក រចំ ស្មើលប្រធានសហគមន៏ខាងលើ ក្រុមការងារយើងមិនអាចរកការបំភ្លឺបានទេ ?
គួររំលឹកថា បច្ចុប្បន្ន ចោរលួច ឈើ ដឹកតាមរថយន្តតួរីស ទៅប្រទេសវៀតណាម បាន កក្រើកឡើងវិញ នៅខេត្តរតនគិរី តែសមត្ថកិច្ច ហាក់មើលរំលង និង មិនមានវិធានការអ្វីទាំងអស់ ? ៕