ព្រះសីហនុ ៖ អ្នកដឹងបាន ដឹងបាន អ្នកមិនដឹង នៅតែមិនដឹង ពីល្បិចកល ជនខិលខួច មួយចំនួន ដែលបានកសាងជាបញ្តាញដ៏រឹងម៉ាំ ក្នុងលេបត្របាក់ បឹង ទន្លេ សមុទ្រ ដីព្រៃ ជាច្រើនឆ្នាំ សឹងទូទាំងប្រទេស បានធ្វើអោយប្រមុខរាជរដ្ឋាភិបាល ដោះមិនចេះចប់ មិនចេះហើយ ។
ពួកគេដែលមានបទពិសោធន៍ រួមនឹងប្រព័ន្ធការពារដោយមន្រ្តីឃ្លានលុយ មួយចំនួនបានសំងំរករួចខ្លួន រឺហៅម៉្យាងទៀតថា គ្នាឯង គេធំជាង ជាដើមនោះ បានធ្វើអោយពួកគេសំរេច បានយ៉ាងជោគជ័យក្នុងលួចទ្រព្យសម្បត្តិរបស់រដ្ឋ ដោយស្របច្បាប់ ។
ល្បិចកល របស់ពួកគេ រួមនឹងមន្រ្តីធំៗ មួយចំនួន ផងនោះ បានប្រើវិធីសាស្រ្ត ជួលប្រជាជនក្រីក្រ ពិសេសប្រជាជនដែលមានប័ណ្ណក្រីក្រ ប្រភេទ១ អោយមកចាំទ្រព្យខុសច្បាប់ របស់ពួកគេ មានដីព្រៃដែលបានឈូសឆាយរួចហើយ -តំបន់សមុទ្រ – តំបន់បឹង បួរ ដោយសន្យាអោយដីមួយចំណែកតូច ប្រសិនបើ រាជរដ្ឋាខ្វៀលអោយ ចេញប្លង់រឹងនោះ ។តែទោះជាយ៉ាងនេះក្តី ក៏មានប្រជាជនក្រីក្រពិតប្រាកដ បានមកចាំដីទំហំតូចនឹងគេ ផងដែរ ។ ដែលជាហេតុជនឳកាសនិយម ធ្វើការងារច្បាមដីរដ្ឋបានសំរេច ។
លើករណីពុះកញ្រ្ជោល ផ្នែកដីធ្លីនេះ ខេត្តព្រះសីហនុ ក៏មិនអន់នោះដែរ ។ ពោលគឺចាប់ពីជនជាតិចិន បានមកបណ្តាក់ទុនរកស៊ី យ៉ាងគគ្រឹកគគ្រេង ធ្វើអោយតំលៃដីនៅទីនោះហក់ឡើងមិនគួរអោយជឿ ដោយមានកន្លែងខ្លះឡើងដល់ 1ការ៉េ 3000 ដុល្លា ។ ដោយ ដីមានតំលៃ យ៉ាងនេះ ហើយធ្វើអោយក្រុមខិលខូច បាននាំគ្នា ប្រើរូបមន្តខាងលើ ដើម្បីបំភ័នរបាយការណ៏បញ្ជូនទៅថ្នាក់ ដើម្បីអោយខ្វៀលដីអោយពួកគេ ។
ជាជាក់ស្តែង តំបន់ពយកំពេញ ជាដើម ប្រជាជនក្រីក្រពិតប្រាកដ ដែលសម្តេចនាយករដ្ឋមន្រ្តីបានប្រកាសខ្វៀលអោយតាំងពីឆ្នាំ 2016 មក គឺមិនទាន់បានប្លង់កម្មសិទ្ធិ នោះទេ ។ តែបើមកបានសុទ្ធតែមន្រ្តីជាន់ខ្ពស់ និង លោកឧកញ៉ា ក្នុងម្នាក់រាប់ពាន់ និង ក្បែរម៉ឺនម៉ែត្រការ៉េ ទៅវិញ ?
ចុះចំពោះបឹងព្រែកទប់វិញ ដែលរាជរដ្ឋាភិបាលចេញអនុក្រិត្យមួយ ចុះថ្ងៃទី23 កុម្ភៈ 2018 ចុះហត្ថលេខាដោយសម្តេចនាយករដ្ឋមន្រ្តី ដែល បានកាត់ផ្ទៃដីទំហំ 11.50 ហិកតា ( 11ហិកតា 50អា ) ចេញពីតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ ក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយរក្សាផ្ទៃដី 4.80 ហិកតា ជាតំបន់អភិរក្សទឹកសាបបឹងព្រែកទប់ នោះមកតើមានប្រតិកម្មអ្វីខ្លះពីមហាជន ?
ប្រតិកម្មចេញពីប្រជាពលរដ្ឋខេត្តព្រះសីហនុ តែម្តងដែល មានការព្រួយបារម្ភ យ៉ាងខ្លាំងពីកាតអត់ទឹកប្រើប្រាស់ ព្រោះ ពួកគេគាត់សព្វថ្ងៃ បានពិបាករួចទៅហើយ អំពីកង្វះទឹកស្អាតប្រើប្រាស់ ដល់ពេលលុបបឹងអោយកាន់តែរួញតូចទៀតនោះ តើវានឹងមានបញ្ហាអី កើតឡើង ?
ប្រជាជនថា អ្នកដែលរំលោភ យកបឹងព្រែកទប់ ភាគច្រើនសុទ្ធតែ ឧកញ៉ា មន្រ្តីធំៗ និង មានក្រុមហ៊ុនផងដែរ ។ ដែលពួកគេបានប្រើរូបភាពបំភ័ន តាំងពីដើមទីមក សូម្បីតែបាតុកម្ម ក៏យ៉ាងដូច្នេះដែរ ( ជួលប្រជាជន ) ។
សូមបញ្ចាក់ថា បឹងព្រែកទប់កាលដើមឡើយ មិនទាន់មានការរំលោភ យកមានផ្ទៃដីទាំងមូល ចំនួន ២៧០ហិកតា (ផ្ទៃបឹង រួមទាំងដីផ្ទៃ រងទឹកភ្លៀងក្រវាត់ការពារជុំវិញបឹង) ក្រោយមកក៏មានការទន្ទ្រាន យកដីផ្ទៃរងទឹកភ្លៀង កាន់កាប់ដោយគ្មានច្បាប់ ក៏នៅសល់តែ ៩២ហិកតាប៉ុណ្ណោះ (ជំនាន់លោក សាយ ហាក់) ។ លុះដល់ជំនាន់លោក ស្បោង សារ៉ាត អភិបាលខេត្តព្រះសីហនុ ដីផ្ទៃរងទឹកភ្លៀង ដែលនៅសល់ចំនួន ៩២ហិកតា ។ ដោយលោក ស្បោង សារ៉ាត បានសំរេចការពារតែផ្ទៃបឹងព្រែកទប់ ចំនួន ១៤ហិកតា ។ដល់ជំនាន់ លោក យន្ត មីន នៅសល់ ៤.៨ ហិកតា ៕