ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក កេរ ជនជាតិវៀតណាម កាងបទល្មើសនេសាទនៅអង្គរបុរី ដោយមានលោក ឡេះ នៅពីក្រោយ ។

តាកែវ ៖ បទល្មើសនេសាទនៅក្នុងទឹកដីខេត្តតាកែវ ហាក់ក្លាយជាមហារីក ដែលគ្មាននរណា អាចព្យាបាលបាន ។ ពីមួយឆ្នាំ ទៅ មួយឆ្នាំ ល្បិចកលក្រុមប្រព្រឹត្តបទនេសាទ តែងប្រើរូបភាព ផ្លាស់ប្តូរ មនុស្ស អោយមកទទួលខុសត្រូវក្នុងការចុះប្រមូលលុយពីកូនក្រុមរបស់គេ បានរាប់សែនដុល្លាក្នុងមួយឆ្នាំៗ យកទៅចែកគ្នា តាមថានានុក្រម តូចតាមតូច ធំ តាមធំ ។

នៅឆ្នាំនេះ ដោយមានការផ្លាស់ប្តូរចៅហ្វាយខេត្តថ្មី សកម្មភាពហាក់លាក់បំពូនអ្នកនៅក្រោយខ្នង ដោយគេមិនចេញមុខ តែអោយកូនចៅគេចេញរកស៊ីជំនួស ។ ជាជាក់ស្តែងនៅស្រុកអង្គរបុរី ដែលក្រុមសារព័ត៌មានបានចុះផ្តិតរូបភាព និង សាកសួរព័ត៌មានពីប្រជាជននៅទីនោះថា លោក កេរ ជាអ្នកជិះទូកប្រមូលលុយ ពីក្រុមបទល្មើសទាំងនោះ ។

ប្រជាពលរដ្ឋថា លោក កេរ នេះមានខ្នងរឹងមាំ នៅពីក្រោយ គឺនៅ ឡេះ ដែលជាស្តេចក្រាញ់ លើជំនួញសំរបសំរួល អោយមានបទល្មើសនេសាទ ប្រកបដោយភាពរលូន ។

មជ្ឃដ្ឋាន ទូទៅបាននិយាយបើ មន្រ្តីពាក់ព័ន្ធនានា ក្នុងខេត្តតាកែវ បាននាំគ្នាបិទភ្នែកនោះទេ ប្រាកដជាគ្មានរឿងនេះកើតឡើងនៅក្នុងទឹកដី របស់ខ្លួននោះឡើយ ។

IMG_20181104_094231_852

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com