ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36 ។
ចេញផ្សាយថ្ងៃទី 5 វិច្ឆិកា 2018
កណ្តាល ៖ អស់រយៈពេល ១៥ថ្ងៃមកហើយ ដែលអភិបាលខេត្តកណ្តាល បានផ្តល់ពន្លឺថា”សំណង់អាណាធិបតេយ្យគ្មានច្បាប់ ចាំបាច់ត្រូវអោយយកចេញពីច្រាំងទន្លេ! ។គ្រានោះ(ថ្ងៃទី២១ តុលា ២០១៨)លោក ក៏បានបន្ថែមថាមន្ទីរដនសស ត្រូវសហការជាមួយសាលាក្រុងតាខ្មៅរៀបចំបែបបទនិតិវិធីប្តឹងទៅតុលាការ វាយយកចេញនូវសំណង់រំលោភចូលក្នុងទន្លេ និងគ្មានច្បាប់នេះដោយមិនលើកលេងជាដាច់ខាត។!
ដោយឡែកយោងតាមសំដី លោកអភិបាលក្រុង តាខ្មៅ ដែលក្រុមការងារ ព្រះនរាយណ៍ សាកសួរតាមទូរសព្ទព្រឹកថ្ងៃទី ៥ វិច្ឆិកា នេះថា រឿងនោះលោក កំពុងអោយក្រុមជំនាញចុះធ្វើការ ហើយ ។ចំពោះការវ៉ៃចោល ទាល់មានសាលក្រមពីតុលាការ ។
គេនៅចាំបានថា កញ្ញា ធី សុវណ្ណ នៅពេលកន្លងមក បានប្តឹងម្ចាស់សំណង់សង់ចូលព្រែកមួយកន្លែង នៅក្នុងឃុំត្រើយស្លា ខេត្តកណ្តាល ដោយម្ចាស់ វិឡានោះ យល់ព្រមវ៉ៃចោល ខ្លួនឯង ។
ខុសឆ្ងាយពីសំណង់របស់លោក ឧកញ៉ា សុផា ខាងលើនោះគឺត្រូវអោយមន្រ្តីនានា រវល់ពីការដាក់ពាក្យបណ្តឹង ហើយត្រូវនាំកំលាំងជាច្រើន ទៅវ៉ៃយកចេញនូវអ្វីដែលហៅថា ល្មើសច្បាប់ ។បានន័យថា រឿងនេះគឺត្រូវចាយលុយរដ្ឋ ទាំងស្រុង រឺក៏យ៉ាងណា ?
តាមប្រភពបានបង្ហើបថា ម្ចាស់សំណង់ខាងលើ មិនខ្វល់ ពីការវ៉ៃចោល នោះទេ ព្រោះគេជាអ្នកមានលុយ និងមានផ្កាយពាក់លើស្មា ហើយ ពិសេសជាមនុស្សស្និទ្ធ នៅក្នុងបន្ទាយផងដែរ ៕