ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើមន្រ្តីណាខ្លះ ហ៊ានបើកដៃ អោយមានបទល្មើសយ៉ាងពេញបន្ទុក នៅតំបន់ឡូលេខ ៧ យកលុយរាប់ម៉ឺនដុល្លា ដាក់ក្នុងហោប៉ាវ ?

ខេត្តកណ្តាល ៖ រឿងបទល្មើសដុះស្លែរ ដោយមានមន្រ្តីមួយចំនួនបានបើកអោយក្រុមឈ្មួញ ធ្វើអ្វីតាមអំពើចិត្ត ពិសេសបញ្ហាទាក់ទិននឹងរឿងសហគមន៍ពាមឃ្លាំង អតីតឡូត៍លេខ7នៅឃុំលើកដែក ស្រុកកោះធំ ខេត្តកណ្តាល ។

ប្រជាពលរដ្ឋបានរាយការណ៍មកថា ប្រធានសហគមន៍បានលក់គន្លងដាយមួយកន្លែងនៅចំណុចភូមិទួលស្លែង ឃុំលើកដែក តម្លៃ 5000 $ ( ប្រាំពាន់ដុល្លារ  ) ការលក់ដាយនេះមានការឃុបឃិតជាប្រព័ន្ធ រវាងសហគមន៍ អាជ្ញាធរឃុំនិងស្រុក។

ប្រជាពលរដ្ឋបានរាយការណ៍បន្ថែមទៀតថា កាលពីពីរសប្តាហ៍កន្លងមកនេះ គណៈកម្មការសហគមន៍បានលក់វេនត្រីរស់ឲ្យឈ្មួញចំនួន10វេន ក្នុងមួយវេនៗតម្លៃ 2000$ ( ពីរពាន់ដុល្លារ ) សរុបទឹកប្រាក់ 20000$ ( ពីរម៉ឺនដុល្លារ ) ហើយប្រាក់ទាំងលក់គន្លងដាយផង ឈ្មួញបានប្រគល់ជូនគណៈកម្មការសហគមន៍ហើយសរុបទាំងអស់ 25000$ ( ពីរម៉ឺនប្រាំពាន់ដុល្លារ ) នេះមិនទាន់និយាយដល់វេនបង្កង ត្រីឆ្លាត ត្រីសណ្តាយ ត្រីកេះ និង វេនត្រីចំរុះរួមមានត្រីខ្ពិន ត្រីអំពិលទំ ត្រីចាកែង ត្រីលិញ ។ ល ។ ក្នុងមួយឆ្នាំៗប្រាក់ចំណូលពីការនេសាទដោយប្រើរបាំងធ្នួសដាក់ចាប់ត្រីនេះគឺរាប់ម៉ឺនដុល្លារ  ប្រជាពលរដ្ឋសួរថា ប្រាក់ទាំងនេះយកទៅណា បានជាមិនដែលឃើញអភិវឌ្ឍអ្វីនៅក្នុងឃុំ ។ នេះជាសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋកាលព្រឹកម៉ិញនេះ ។ វេនត្រីរស់10វេន20000$ ចុះក្នុងមួយឆ្នាំមានប៉ុន្មានវេនទៅ ហើយយកលុយទៅណា ?

តាមប្រភពបានបញ្ជាក់ថា នៅឆ្នាំ 2016-2017 ក្រុមសហគមន៍ មិនមានលុយចែកអោយប្រជាជនទេ ដោយសំអាងថា ខាត ។

ដូច្នេះ តើលុយដែលពួកគេ បានពីការលក់ដាយ និង យកលុយកក់ពីឈ្មួញ ទាំងនោះយកទៅណា ?

គេថា ក្រុមសហគមន៍ គឹយកប្រជាជន ជាខេល នឹង ដោយមានការបើកដៃ អាជ្ញាធរជលផល និង មន្រ្តីពាក់ព័ន្ធ មួយចំនួនទៀត ទើបធ្វើអោយ បទល្មើសកើតមានពេញពាស លើផ្ទៃទឹក យ៉ាងដូច្នេះ ? ។

រង់ចាំ តាមដាន កិច្ចសំភាស ប្រជាពលរដ្ឋ ដែលអស់សង្ឃឹមក្រុមសហគមន៍ពាមឃ្លាំង ( ឡូលេខ៧ ) ។

2018-05-02-13.56.15

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com