(ក្រចេះ)៖ ល្បីកក្រើក ចេញពីខេត្តក្រចេះ ខណៈដែល សមត្ថកិច្ចPM ចាប់ឈើ៦ម៉ូតូទម្ងន់ជាង២តោន រួចប្រគល់ឲ្យ មេព្រៃស្រុកស្នួល។
ស្រាប់ស្អែកឡើងឈើមួយចំនួនធំបានហោះទៅដល់វៀតណាម ?
អ្នករកស៊ីដឹកឈើតាមម៉ូតូបាននិយាយ ថាឈើដែលពួកខ្លួនដឹក ជញ្ជូន ពីស្រុកស្នួល ខេត្តក្រចេះ ។បំរ៉ុងចេញទៅវៀតណាម ត្រូវបានលោក ឯម វណ្ណា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តក្រចេះ ចាប់ចំនួន៦ម៉ូតូ នៅចំណុចជិតផ្លូវកែង៨៨ ស្ថិតនៅក្នុងភូមិជើងឃ្លេ ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ កាលពីវេលាម៉ោង៣ រសៀលថ្ងៃទី២០,០២,២០១៩ ដោយពេលនោះគេមិនឃាត់មនុស្សនិងម៉ូតូទេ ប៉ុន្តែដកហូតឈើទាំងអស់ យកប្រគល់ឲ្យមេព្រៃ,,,។
ហើយឈើដែលពួកខ្លួនដឹកទាំងអស់មានម្ចាស់ចំនួន២នាក់ ជាជនជាតិវៀតណាម ដូចគ្នាសរុបទម្ងន់ជាង២តោន។រាល់ម្ចាស់ឈើនិមួយៗ គឺគេបាញ់ថ្នាំនិងឈ្មោះយ៉ាងជាក់លាក់ ដើម្បីកុំឲ្យច្រឡំគ្នាឬបន្លំបាត់។លុះដល់ព្រឹកថ្ងៃទី២១ ខែដដែល ម្ចាស់ឈើជាជនជាតិវៀតណាមនោះ។បានប្រទះឃើញ ឈើរបស់ខ្លួនដែលគេចាប់នៅស្រុកស្នួល គឺនៅឃ្លាំងនៃប្រទេសវៀតណាម ។
ហើយម្ចាស់ឃ្លាំងបានប្រាប់ថា ឈើនេះគាត់ទិញពីឈ្មួញផ្សេងទៀត ដែលគេដឹកមកលក់តាមច្រកព្រំដែន នៃស្រុកមេមត់ ខេត្តត្បូងឃ្មុំ កាលពីយប់មិញ,,។
ក្រោយពេលស្ដាប់ថៅកែឈើវៀតណាម រៀបរាប់ប្រាប់បែបនោះ អ្នកបើកម៉ូតូដឹកឈើដែលត្រូវគេចាប់។បានទៅពិនិត្យឈើនៅកន្លែងមេព្រៃរក្សាទុក។
ហើយជាក់ស្ដែងពិតជាបាត់ឈើពីកន្លែង អស់មួយចំនួនធំមែន ដោយនៅតែកំណាត់ឈើខ្លីៗមិនល្អប៉ុណ្ណោះ។
លោក ជា បញ្ញា នាយសង្កាត់រដ្ឋបាលព្រៃឈើស្រុកស្នួល មិនអាចទាក់ទងរកការបកស្រាយបានទេ។