ភ្នំពេញ ៖៖ បន្ទាប់ពីផ្ទុះការរិះគន់ សរសើរបែបចំអក លោកផ្កាយ១ ស្រេង សុខា ស្នងការរងនគរបាលខេត្តកណ្ដាល ពាក់ព័ន្ធជូនថ្លៃទឹកដោះ ក្នុងពិធីភ្ជាប់ពាក្យ រហូតដល់លុយ១០ម៉ឺនដុល្លារ និងរថយន្តលុចស៊ីស ៥៧០មួយគ្រឿង ដែលមានតម្លៃ ២២ម៉ឺនដុល្លារអាមេរិកថែមទៀតនោះ ស្រាប់តែលោកឧកញ៉ា ហ៊ុន ជា នៅថ្ងៃទី២៥ ខែកុម្ភៈ បានបង្ហោះរូបភាពមួយសន្លឹករបស់លោកផ្កាយ១ ស្រេង សុខាអមដោយសារថា «ដឹងតើថាមនុស្សយើងស្រលាញ់មាសនឹងពេជ្រ តែស្រលាញ់ដល់ថ្នាក់ណឹង ដូចពែកទេដឹង លោកបង ផ្កាយ (ក្បាលខ្សែក្រវ៉ាត់ ) »
តាមសំណេររបស់លោកឧកញ៉ា ហ៊ុន ជា អមដោយរូបភាពផងនោះគឺមិនបានបង្ហាញចំណាបឮអារម្មណ៍ជាមួយលោកផ្កាយ១ ស្រេង សុខា ដែលបានបង្ហាញភាពហ៊ឺហារ ក្នុងភ្ជាប់ពាក្យនោះទេ គឺលោកឧកញ៉ា សំដៅទៅលើ លោកផ្កាយ១ ស្រេង សុខា ពាក់ឯកសណ្ឋានប៉ូលីស ដែលក្បាលខ្សែក្រវ៉ាត់ស្រោបសុទ្ធមាស នឹងពេជ្រ តំលៃប្រមាណ 3ម៉ឺនដុល្លា ។
ដោយឡែកមេឈ្មួញឈើដែលមានឈ្មោះបោះសំលេង ប្រចាំទឹកដីខេត្តក្រចេះ ឈ្មោះ ថន ប៊ុនធី ( ហៅ ធីបាញ់ ) កាលពីថ្ងៃទី 25 កុម្ភៈ ឆ្នាំ 2019 ក៏បានបង្ហោះសំណេរ នៅក្នុងក្រុបឈ្មោះចេកមាស ដោយបានសសេរថា « មើលៗទៅ ម្នាក់ៗ ដូចជាឈឺឆ្អាល ចំពោះ ការមានបាន របស់គេណាស់ ! ឧទាហណ៍ថា ចុះបើ លុយគេបានមកពីការរកស៊ី ត្រឹមត្រូវ ឬក៍ ថា គេមានដីលក់បានរាប់សែន តើគេខុសដែរអី! ទោះបី ការចំណាយរបស់គេ យ៉ាងណាក៍ដោយ ក៍វា ជាសិទ្ធរបស់គេដែរ អស់លោកអើយអស់លោក! »
មជ្ឈដ្ឋាននានា ពិសេសមន្រ្តីរាជការ និង អ្នកសារព័ត៌មាន ប្រចាំខេត្តកណ្តាលមួយចំនួន បានអោយដឹង ថា លោកផ្កាយ១ ស្រេង សុខា ក្រៅមានថានៈតួនាទីខ្ពស់ក្នុងជួរប៉ូលីស ក៏នៅមានមុខរបរបើកផ្ទះសំណាក់នៅក្រុងតាខ្មៅឈ្មោះ សុខា ។ លោកជាថៅកែតុកការ និង ជាអ្នកគួកជេរដី ។ដោយឡែកផ្ទះសំណាក់របស់លោកវិញកាលពីអំឡុងខែតុលា ឆ្នាំ២០១៨ ត្រូវកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ ការិយាល័យ ក8 សហការជាមួយកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនស្នងការខេត្តកណ្តាល និងកម្លាំងនគរបាលអធិការក្រុងតាខ្មៅ បានធ្វើការចុះបង្ក្រាបករណីជួញដូរគ្រឿងញៀននៅក្នុងផ្ទះសំណាក់របស់លោក ដោយធ្វើការឃាត់ខ្លួន មនុស្សប្រុស ស្រី ជាមុខសញ្ញាមេខ្លោងជួញដូរគ្រឿងញៀនជាច្រើននាក់រួមនិងថ្នាំញៀនជាច្រើន តែផ្ទះសំណាក់របស់លោក និង រូបលោកផ្ទាល់មិនមានបញ្ហាអ្វីនោះទេ ។
ប្រភពផ្សេងមួយទៀត បានបង្ហើបថា លោកក៏មានភាគហ៊ុនរកស៊ីឈើ នៅទឹកដីក្រចេះផងដែរ ?
ទោះជាយ៉ាងណា លោកផ្កាយ មួយ រូបនេះ មិនបានបញ្ចេញប្រតិកម្មណាមួយ នៅឡើយទេ រហូតដល់ព្រឹកថ្ងៃទី 26 ខែកុម្ភៈ នេះ ?។
ប្រជាជន រួមនឹងមន្រ្តីរាជការ មួយចំនួនបានស្នើដល់គណៈបក្សខ្មែរ ក្រោក មេត្តា ជួយពិនិត្យប្រវត្តិការងារ លោកផ្កាយមួយ នេះផង ព្រោះល្បីថា ឡើងតាមជើងខោ? ៕