ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មេភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរ រងការចោទប្រកាន់ថាបានក្លែងឯកសាររំលោភយកដីប្រជាពលរដ្ឋ ទៅលក់ និងជួលឲ្យប្រជាពលរដ្ឋផ្សេងទៀតធ្វើស្រែ

ខេត្តកំពង់ឆ្នាំង៖លោក ប៉ែន ប៊ុនថន មេភូមិកងមាស ឃុំគោកបន្ទាយ ស្រុករលាប្អៀរកំពុងរងការចោទប្រកាន់ពីប្រជាពលរដ្ឋថាបានឃុបឃិតជាមួយឈ្មួញបន្លំក្លែងឯកសារដើម្បីរំលោភយកដីទៅលក់និងជួលឲ្យប្រជាពលរដ្ឋផ្សេងទៀតអាស្រ័យផល ។ ការចោទប្រកាន់នេះ បន្ទាប់ពី
អាជ្ញាធរឃុំគោកបន្ទាយ ស្រុករលាប្អៀរ នៅព្រឹកថ្ងៃទី 01 ខែមីនា ឆ្នាំ 2019 បានធ្វើការកោះអញ្ជើញភាគីទំនាស់ និងប្រជាពលរដ្ឋពាក់ពន្ធ័មកប្រជុំដោះស្រាយទំនាស់ដីធ្លី ក្នុងរឿងភាគីលោក ផង់ សុភឿនរស់នៅខេត្តកណ្តាល ជាម្ចាស់ដីស្រែ ប្តឹងលោក ប៉ែន ប៊ុនថន និងលោក យ៉ាន់ ជាង នៅក្នុងឃុំគោកបន្ទាយបានឃុបឃិតគ្នា លួចយកដីស្រែគាត់ចំនួន 18 ,50 ហិកតា ទៅជួលឲ្យប្រជាពលរដ្ឋធ្វើស្រែក្នុងឆ្នាំ2017, និង 2018 កន្លងមកនេះ។ ការដោះស្រាយ គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ឃុំបានរកឃើញឯកសាររបស់ភាគីលោក ប៉ែន ប៊ុនថន មេភូមិកងមាស និង លោក យ៉ាន់ ជាង មួយចំនួនធំសុទ្ធសឹងជាឯកសារមិនប្រក្រតី ។ នេះបើយោងតាមកំណត់ហេតុរបស់គណៈកម្មការដោះស្រាយវិវាទដីធ្លីថ្នាក់ឃុំចុះថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០១៩ ។ នៅក្នុងកំណត់ហេតុនោះ លោក យឹម យ៉ុន មេឃុំគោកបន្ទាយ បានបញ្ជាក់ថា ឯកសារលក់ទិញរបស់ឈ្មោះ យ៉ាន់ ជាង មួយចំនួនធំមិនមានការបញ្ជាក់ទទួលស្គាល់ពីអាជ្ញាធរឃុំ និង នៅមានឯកសារខ្លះមិនប្រក្រតីដោយផ្ទៃដីសរសេរត្រួតនិងមានស្នាមទឹកលុបកែតម្រូវ ហើយក៏នៅមានឯកសារមួយចំនួនទៀត ទើបតែមានការបំពេញបន្ថែមថ្មី ។ ប៉ុន្តែទោះជាគណៈកម្មការបានរកឃើញថា ឯកសារដែលមានចុះហត្ថលេខាដោយលោក ប៉ែន ប៊ុនថន មេភូមិកងមាស មិនប្រក្រតីដោយផ្ទៃដីសរសេរត្រួត មានស្នាមទឹកលុប កែតម្រូវថ្មីៗនិយាយឲ្យចំគឺក្លែងឯកសារយ៉ាងនេះក្តីក៏គណៈកម្មការមិនបានឆ្លើយនិងសម្រេចថា មានចំណាត់ការយ៉ាងណាដែរ ចំពោះអ្នកឃុបឃិតគ្នាក្លែងឯកសារ បើទោះបីមានការជីកសួរពីសំណាក់ប្រជាពលរដ្ឋដែលជាភាគីរងគ្រោះយ៉ាងណាក៏ដោយចុះ ។

ទាក់ទងនឹងរឿងខាងលើនេះ លោក ផង់ សុភឿន អាយុ 54 ឆ្នាំ ជាម្ចាលើដីស្រែ មានទីលំនៅក្នុងខេត្តកណ្ដាល នៅព្រឹកថ្ងៃទី ០1 ខែមីនា នេះបាននិយាយឱ្យក្រុមអ្នកសារព័ត៌មានដឹងថា៖ នៅក្នុងឆ្នាំ 2005 , 2006 និង 2007 លោក ប៉ែន ប៊ុនថន លោក លសា់ ឡុន លោក យិន ឡន និងលោក អឹម អ៊ន រស់នៅក្នុងឃុំគោកបនទាយ បាននាំគ្នារៀបដីលក់ឲ្យលោកចំនួន 150 ហិកតា ដោយនៅក្នុងលិខិតលកើនិងទិញដីមានការចុះហត្ថលេខា លោកមេភូមិ និងលោកមេឃុំទទួលស្គាល់ត្រឹមត្រូវ ។ ក្រោយមកលោកក៏បានកាន់កាប់ធ្វើអាស្រ័យផលនៅលើដីនោះជាបន្តបន្ទាប់ ដោយឡែកដីស្រែទំនាស់ ចំនួន 18,50ហិកតា នៅក្នុងឆ្នាំ 2017 នឹង 2018 នេះ លោកមិនបានធ្វើស្រែឡើយព្រោះដីនោះខ្ពស់ទាបមិនទាន់ឈូសឆាយពង្រាបបានល្អនៅឡើយ។
ស្រាប់តែ នៅក្នុងឆ្នាំ 2017 នឹង 2018 នេះ  លោក ប៉ែន ប៊ុនថន បច្ចុប្បន្នជាមេភូមិកងមាស និងលោកយ៉ាន់ ជាងឃុបឃិតគ្នាយកដីចំនួន 18 ហិកតាកន្លះ ខាងលើ ទៅជួលឲ្យប្រជាពលរដ្ឋធ្វើស្រែ រំលោភយកដីដែលលោក ប៉ែន ប៊ុនថន បានរៀបអោយគាត់កន្លងមក ។ ហើយនៅពេលគាត់សួរនាំលោក ប៉ែន ប៊ុនថន បា នបង្ហាញលិខិតទិញលក់ដីស្រែ ដែលមានឯកសារចុះហត្ថលេខាទទួលស្គាល់ត្រឹមមេភូមិនៅក្នុងឆ្នាំ 2019 នេះតែប៉ុណ្ណោះ  ករណីនេះលោកសំណូមពរអាជ្ញាធរលោកមេឃុំគោកបន្ទាយ ជួយដោះស្រាយតាមច្បាប់ផ្ដល់យុត្តិធម៌ជូនលោក ។
ទាក់ទងនឹងរឿងខាងលើនេះ ភាគីលោក ប៉ែន ប៊ុនថន និងលោក យ៉ាន់ ជាង បានបញ្ជាក់អោយដឹងថា៖ ដីរបស់លោកបានទិញពីប្រជាពលរដ្ឋ និងមានប្រជាពលរដ្ឋម្ចាស់ដីស្រែជាសាក្សី និងដែលមានឯកសារត្រឹមត្រូវ មិនមែនជាដីរបស់លោក ផង់ សុភឿន ដែលគាត់បានរៀបលក់ឲ្យកាលពីមុននោះ ។
ក្នុងរឿងនេះ លោក យឹម យ៉ុន មេឃុំគោកបន្ទាយ នៅល្ងាចថ្ងៃទី ០1 ខែមីនា ឆ្នាំ2019 នេះ បាននិ យាយឱ្យដឹងថាការប្រជុំរបស់អាជ្ញាធរឃុំនៅថ្ងៃនេះ គឺគ្រាន់តែត្រួតពិនិត្យកត់ត្រាទំហំឯដីធ្លីក្នុងឯកសារដែលមានការទំនាស់តែប៉ុណ្ណោះ បន្ទាប់មកនៅថ្ងៃបន្ទាប់ក្រុមការងាររបស់ឃុំ និងចុះទៅពិនិត្យផ្ទៀងផ្ទាត់ឯកសារជាមួយនឹងដីទំនាស់ជាក់ស្ដែងបន្តទៀតជាមួយមន្ត្រីសុរិយោដី  ទើបចុងក្រោយអាជ្ញាធរឃុំធ្វើការបូកសរុប ហើយនឹងកោះហៅភាគីទំនាស់២មកប្រជុំដោះស្រាយគ្នាសម្រេច ។ គួរបញ្ជាក់ថា នៅព្រឹកថ្ងៃទី ១ ខែឆ្នាំខាងលើនៃការដោះស្រាយនោះ គេក៏បានឃើញប្រជាពលរដ្ឋប្រមាណជាង១០នាក់បានទៅដល់សាលាឃុំគោកបន្ទាយផងដែរ ។ ប្រជាពលរដ្ឋទាំងនោះខ្លះបាននិយាយថា ពួកគាត់មកនេះមិនដឹងរឿងទេ ហើយដីធ្លីរបស់គាត់មិនមានពាក់ព័ន្ធជាមួយឈ្មោះ ផង់ សុភឿននោះទេ ភាគីឈ្មោះ យ៉ាន់ ជាង បានហៅពួកគាត់មកសាលាឃុំដោយប្រាប់ពួកគាត់ថា ប្រយ័ត្នគេយកដីអស់បើមិននាំគ្នាទៅតវ៉ា ។ ចំណែកប្រជាពលរដ្ឋខ្លះទៀតនិយាយថា ពួកគាត់ជាអ្នកជួលដីរបស់ឈ្មោះ យ៉ាន់ ជាង ធ្វើស្រែ ហើយម្ចាស់ដីបានកៀងគរពួកគាត់ឡើងឡានមកកាន់សាលាឃុំ ។ ពួកគាត់បានលក់ដីឲ្យទៅឈ្មោះ យ៉ាន់ ជាង ប៉ុន្តែដីរបស់ពួកគាត់មិនពាក់ព័ន្ធជាមួយឈ្មោះ ផង់ សុភឿនដែរ ពួកគាត់ក៏មានការងឿងឆ្ងល់ដែរហេតុអ្វីបានជាឈ្មោះ យ៉ាន់ ជាង ហៅពួកគាត់មកសាលាឃុំ ៕(រាំុបូរ)

IMG-20190302-WA0373

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com