ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

មន្រ្តីនគរបាល2នាក់ខ្លាំងក្នុងពេលផឹកស៊ី រហូតផ្ទុះហឹង្សា ដាក់គ្នា

ខេត្តកណ្តាល ៖ ពាក្យសំដីបញ្ចើចគ្នាក្នុងផឹកសុីតិចច្រើនរហូតមន្ត្រីនគរបាលក្រុងតាខ្មៅម្នាក់និងនាយផ្នែកនគរបាលចរាចរខេត្តក ណ្តាលម្នាក់ផ្ទុះកំហឹងដាក់គ្នាប្រតាយប្រតប់គ្នាបង្កឲ្យភ្ញាក់ផ្អើលដល់ម្ចាស់ហាង និងភ្ញៀវកំពុងសប្បាយក្នុងការផឹកស៊ីទីបញ្ចប់មន្ត្រីនគរបាលរូបនោះដេកពេទ្យ និងនាយផ្នែកត្រូវបានគេហៅទៅសាកសួរ ។ ហេតុការនេះ កើតឡើងកាលពីរសៀលថ្ងៃទី២០ខែ មេសា ឆ្នាំ២០១៩ នៅចំណុចហាងជំនោធម្មជាតិភូមិក្រពើហាកើត សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះ
ឈ្មោះស៊ាង រិទ្ធី ភេទប្រុស អាយុ៣៧ឆ្នាំ មានទីលំនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមានមុខរបរនាយរងប៉ុស្តិតាខ្មៅ។ ចំណែកជនសង្ស័យឈ្មោះ ខៀវ ប៊ុនធឿន ភេទប្រុស អាយុ៣៧ឆ្នាំមានទីលំនៅភូមិតាខ្មៅ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាលមានមុខរបរនាយរងការិយាល័យចរាចរជើងគោក។

ប្រភពព័ត៌មានបានឲ្យដឹងទៀតថា មុនពេលកើតហេតុជនរងគ្រោះ និងជនសង្ស័យរួមនិងមិត្តភក្តិចំនួននាក់ទៀតបានត្រូវរ៉ួវគ្នាទៅផឹកស៊ីនៅក្នុងហាងផឹកស៊ីជំនោធម្មជាតិ ។
លុះផឹកABCអស់ម្នាក់ប្រហែល១០កំប៉ុងក៏ស្រាប់តែជនរងគ្រោះនិងមិត្តភក្រ័ម្នាក់ឈ្មោះឆៃយ៉ា បានទាក់ពាក្យសំដីគ្នារឿងផឹកតិចផឹកច្រើន ពេលនោះមិត្តភក្រ័ម្នាក់ក៏បានចាប់ទាញជនរងគ្រោះចេញក្រៅកញ្ចុះ ហើយជនល្មើសក៏បានចេញមកហាមជនរងគ្រោះកុំអោយឈ្លោះប្រកែកគ្នា ។ ដោយសារអំណាចស្រារចូលខ្លួនស្ពឹកអស់ លែងស្តាប់គ្នាបាន ក៏ធ្វើឲ្យស្ថានភាពផ្លូវចិត្តកើតធ្ងន់ៗទៅ ។ រហូតប្រតាយប្រតប់គ្នា បណ្តាលអោយជនរងគ្រោះមានរបួសត្រង់លើភ្នែកខាងឆ្វេងនិងក្រោមភ្នែកខាងឆ្វេង។

ក្រោយកើតហេតុជនរងគ្រោះត្រូវបានគេបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីព្យាបាល ចំណែកជនសង្ស័យត្រូវបានឃាត់ខ្លួននាំយកទៅសាកសួរ ដើម្បីកសាងសំណុំរឿង តែគេមិនដឹងថា ចំណាត់យ៉ាងណានោះទេ ចំពោះនគរបាលខេត្តកណ្តាលឈ្លោះគ្នា នេះ ៕

IMG_20190423_075206_344

IMG_20190423_075159_048

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com