ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រើយស្លា ស្រុកស្អាងចុះសួរសុខទុក្ខមន្ត្រីរបស់ខ្លួនកំពុងសំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា

ខេត្តកណ្តាល: កាលពីថ្ងៃទីសុក្រ ១៣រោច ខែពិសាខ ឯកស័ក ព.ស ២០៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែឩសភាព ឆ្នាំ២០១៩ លោក អនុសេនីយ៍​ឯក​ ពុយ ទ្រី ជា នាយប៉ុស្គិ៍នគរបាលត្រេីយស្លា​ នៃអធិការដ្ឋាននគរបាលស្រុកស្អាង

បានដឹកនាំនាយរង និងមន្ត្រីប៉ុស្គិ៍​ ត្រេីយស្លាទាំងអស់មកសួរសុខទុក្ខ​ លោកអនុសេនីយ៍ត្រី​ សឿន ចាន់ស៊ី​ ដែលមានជម្ងឺ​ ហេីយបានវះកាត់​ សំរាកព្យាបាលនៅមន្ទីរពេទ្យព្រះកេតុមាលា
និងបាននាំយកថវិការចំនួន១០០០០០០៛(មួយលានរៀល)​ ។
លោកអនុសេនីយ៍ឯកបានបញ្ជាក់ថា អំណោយឩបត្ថម្ភដែលលោកបានយកទៅ ប្រគល់ជូននៅពេលនេះ គឺបានមក ពីថវិកាផ្ទាល់ខ្លួនរបស់លោក រួមនឹង ថវិការៃអង្គាសមន្ត្រីប៉ុស្តិ៍នគរបាល ត្រើយស្លាទាំងអស់។
ក្រោយពីការប្រគល់អំណោយរួចរាល់ លោកក៏បានសំណូមពរអោយ លោក សឿន ចាន់សុី ថែទាំសុខភាព និងជូនពរឆាប់បានជាសះស្បេីយត្រឡប់ទៅបំរេីការជូនអង្គភាពវិញ៕

IMG-20190531-WA0189

 

IMG-20190531-WA0190

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com