ខេត្តបាត់ដំបង:បុរសជាកសិករម្នាក់តែងឆ្លៀតឨកាសរកមុខរបរផ្សេងដោយសុច្ចរឹតក្រៅពីដំណាំកសិកម្មពិតជាធ្វើអោយអ្នកភូមិមានការកោតសសើររួមនិងចម្ងល់ផង។ តើមុខរបរបុរសជាកសិករម្នាក់នោះជាអ្វីទៅដែលធ្វើអោយអ្នកភូមិមានចម្ងល់គ្រប់ៗគ្នាទៅលើគ្រួសារកសិករមួយគ្រួសាដែលរស់នៅតំបន់ព្រៃភ្នំក្រៅពីរដូវដាំដុះដំណាំស្រូវប្រជាកសិករដែលជាមេគ្រួសារម្នាក់នោះតែងតែចេញពីផ្ទះបាត់រាល់ថ្ងៃរយះពេលពី៤ទៅ៥ម៉ោងទើបឃើញបុរសជាកសិករម្នាក់នោះបានវិលមកផ្ទះវិញហើយក៏បានត្រីខ្ជឹងមកជាមួយផងដើម្បីទុកអោយគ្រួសារគាត់ធ្វើម្ហូបជូនកាលអ្នកភូមិជិតខាងសុំចែកទិញទៀតផងតែគាត់មិនលក់ដូរនោះទេគាត់ទុកគ្រាន់ធ្វើម្ហូបប្រចាំថ្ងៃផងនិងប្រឡាក់ហាលទុកសម្រាប់បរិភោគថ្ងៃមុខផងដើម្បីកាត់បន្ថយការចំណាយថវិការប្រចាំថ្ងៃសម្រាប់ទិញម្ហូបធ្វើអោយអ្នកភូមិមានចម្ងល់ជាខ្លាំងថាតើបុរសជាកសិករម្នាក់នេះបានត្រីខ្ជឹងរាល់ថ្ងៃតាមរបៀបណាដែលបានទ្រទ្រង់ដល់ជីវភាពប្រចាំថ្ងៃរបស់គាត់បានល្អប្រសើយ៉ាងនេះ។
ចម្លល់របស់អ្នកភូមិត្រូវបានបុរសជាកសិករម្នាក់នោះដែលមានឈ្មោះវិន.វ៉ាន់អាយុ៥៩ឆ្នាំរស់នៅក្នុងភូមិចក្រីឃុំបាសាក់ស្រុករុក្ខគីរីខេត្តបាត់ដំបងត្រូវបានអ្នកភូមិមានចម្ងល់នោះបានទម្លាយដើម្បីស្រាយចម្ងល់របស់អ្នកភូមិប្រាប់ដល់អ្នកសារពត៌មានអោយដឹងកាលពីរសៀលថ្ងៃទី២៥ខែមិថុនាឆ្នាំ២០១៩ថ្មីៗនេះថាក្រៅពីការងារកសិកម្មជាពិសេសរដូវទឹកសម្រកឬអាកាសធាតុប្រែប្រួលដាច់ទឹកភ្លៀងលោកបានចាប់យកបុខរបរស្ទូចត្រីខ្ជឹងដែលអ្នកភូមិមិនសូវចាប់អារម្មទើបធ្វើអោយមានចម្ងល់បែបនេះ។លោកបន្តថាទីតាំងដែលលោកទៅស្ទូចត្រីខ្ជឹងរាល់ថ្ងៃនោះគឺមានចម្ងាយពីផ្ទះលោកប្រមាណជា៥គីឡូម៉ែត្រគឺជាកន្លែងអាងស្តុកទឹកបាសាក់ឋិតនៅក្នុងភូមិចក្រីឃុំបាសាក់ស្រុករុក្ខគីរីខេត្តបាត់ដំបង។លោកបានរៀបរាប់បន្តថាការងារស្ទួចត្រីខ្ជឹងនេះលោកបានប្រកាន់យកជាច្រើនឆ្នាំមកហើយដែលអ្នកភូមិមិនចាប់អារម្មព្រោះការស្ទូចត្រីខ្ជឹងនេះត្រូវការអំណត់និងស្ងៀមស្ងាត់ទើបសម្រេចផលបានហើយការស្ទូចត្រីខ្ជឹងនេះដែរធ្វើឡើងនៅរដូវប្រាំងឬរដូវរាំងស្ងួតនៅពេលដែលទឹកស្រកជិតពាក់កណ្តាលជ្រលងថ្មនៃបាតអាងទើបត្រីខ្ជឹងវាចេញរកចំណីនិងស្ទូចវាបាន។លោកបន្តថាការងារនេះមិនពិបាកពេកហើយក៏មិនស្រួលពេកដែរទាមទាអោយមានការអត់ធ្មត់ក្រោមកំដៅថ្ងៃនិងត្រូវចំណាយពេលវេលាច្រើនម៉ោងទំរាំត្រីស៊ីនុយម្តងៗហើយសម្រាប់ការស្ទូចនេះលោកតស៊ូអត់ធ្មត់ក្នុងមួយថ្ងៃៗលោកត្រូវចំណាយពេលប្រមាណជា៤ទៅ៥ម៉ោងគឺចាប់ពីម៉ោង១១:០០នាទីទៅដល់ម៉ោង៤:០០នាទីរសៀលទើបត្រឡប់ទៅកាន់លំនៅដ្ឋានវិញហើយជាមធ្យមត្រីដែលលោកស្ទួចបានចាប់ពី១៥ទៅ២០ត្រីហើយត្រីនេះមិនសូវមានធំៗទេទំហំត្រឹម២ធ្នាប់ដៃប៉ុណ្ណោះ។លោកបញ្ជាក់ថាត្រីខ្ជឹងដែលបានមកពីការស្ទួចគ្រួសារលោកមិនបានយកទៅលក់ដូរទេដោយគ្រាន់តែទុកសម្រាប់តែផ្គត់ផ្គង់លើការហូបចុកក្នុងគ្រួសារប៉ុណ្ណោះពេលខ្លះធ្វើជាម្ហូបស្ងោរជ្រក់និងភាគច្រើនប្រពន្ធរបស់លោកហាលទុកសម្រាប់ហូបបានរយះពេលយូរផងដែរ។លោកបានពន្យល់អំពីរបៀបស្ទូចថាការស្ទួចត្រីខ្ជឹងក្នុងជ្រលងថ្មតូចៗនេះនៅពេលដែលត្រីស៊ីនុយហើយរបៀបវាត់សន្ទួចមិនអាចវាត់ដូចការស្ទួចត្រីនៅក្នុងទឹកធម្មតានោះឡើយបើពុំនោះទេនឹងត្រូវទាក់ថ្មដាច់ផ្លែសន្ទួចរបូតទាំងត្រីអស់ថែមទៀតផង។
លោកថារបរស្ទួចត្រីខ្ជឹងនេះមិនចំណាយដើមទុនច្រើនទេដោយគ្រាន់តែមានសន្ទួចចាប់ពី២ទៅ៣ដងសន្ទួចរួមជាមួយនុយសត្វជន្លេនមួយកូនថង់ប៉ុណ្ណោះនឹងបានត្រីខ្ជឹងងាយៗយកទៅធ្វើម្ហូបយ៉ាងឆ្ងាញ់ពិសារនិងបានកាត់បន្ថយថវិការសម្រាប់ចំណាយលើម្ហូបទៀតផង។
ចុងក្រោយលោកបានសំណូមពរដល់ប្រជាកសិករក៏ដូចជាពលរដ្ឋទាំងអស់ផងដែរត្រូវបញ្ឈប់រាល់ការឆក់ត្រីព្រោះវាធ្វើអោយកូនៗរបស់វាឬត្រីដែលនៅតូចៗផ្សេងទៀតនិងងាប់ផុតពូជមិនអាចបន្សល់ទុកសម្រាប់មនុស្សជាតិជំនាន់ក្រោយៗបានទៀតទេអាចនិងធ្វើអោយប្រទេសកម្ពុជាយើងប្រឈមនិងការខ្វះខាតត្រីពេលនោះប្រាកដជាសង្ឃឹមលើការនាំចូលពីប្រទេសជិតខាងមិនខានឡើយ៕សៅ សារិទ្ធ
0
អ្នកភូមិចេះតែឆ្ងល់ថាបុរសជាកសិករម្នាក់តែងតែបានត្រីខ្ជឹងពីណាតាមពិតចឹងសោះ
Filed in: Uncategorized