ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

តើស្នងការខេត្តកំពង់ឆ្នាំងយកតួនាទីនិង អំណាចមកបំរើប្រជាពលរដ្ឋ រឺ យកមកបំភិតបំភ័យ និង បំផ្លាញសេចក្តីសុខប្រជាជន ?

 

ចេញផ្សាយថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩
ការិយាល័យ ៖ ព្រះនរាយណ៍ 017 45 27 36

កំពង់ឆ្នាំង ៖ ដកដង្ហើមធំ ដេកមិនលក់ បក់មិនល្ហើយ និងមានអារម្មណ៍ភិតភ័យមួយខ្លាចគេចាប់ចង និង មួយទៀតគ្មានលុយបង់ធនាគារ ។ អារម្មណ៍ទាំងនេះ បានដក់ជាប់និងប្រជាជន ប៉ុន្មាននាក់ រស់នៅភូមិស្រែរបង និង ភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។កាលពីថ្ងៃទី 22 ខែមិថុនា ឆ្នាំ 2019 កន្លងមក ប៉ូលីសស្នងការខេត្តកំពង់ឆ្នាំង បានចុះមកចាប់ពួកគាត់ នៅចំណុចដី របស់លោក ជួន ឌិប ភូមិស្រែរបង ឃុំជៀប ស្រុកទឹកផុស ដែលកំពុងឈូសឆាយដី សំរាប់ធ្វើស្រូវពង្រោះ ចំនួន៥នាក់ ក្នុងនោះមានក្មេងអាយុ ៧ខែ និង អាត្រាក់១ ដោយបញ្ជូនទៅស្នងការខេត្តកំពង់ឆ្នាំងទាំងយប់ ។

អស់រយៈពេល ៣យប់ ៤ថ្ងៃ ទើបស្នងការខេត្ត បានដោះលែងប្រជាជនមកវិញ តែអាត្រាក់ ត្រូវបញ្ជូនទៅរដ្ឋបាលព្រៃឈើ ។ ខាងរដ្ឋបាលព្រៃឈើថា បញ្ជូនអាត្រាក់នេះទៅតុលាការហើយ ។

ដោយអារម្មណ៍ភិតភ័យផង និង អារម្មណ៍គ្មានលុយបង់ធនាគារផង ប្រជាជនដែលពាក់ព័ន្ធរឿងខាងលើនេះ បានជិះម៉ូតូពីខេត្តកំពង់ឆ្នាំងមកដល់ភ្នំពេញ នៅល្ងាចថ្ងៃទី 1 ខែកក្កដា ឆ្នាំ 2019
ដោយរៀបរាប់អំពីរឿងឈឺចិត្ត រកលេខដាក់គ្មាន នៅចំពោះមុខ ក្រុមសារព័ត៌មាន ព្រះនរាយណ៍ យើងខ្ញុំ ។

លោក ស៊ី វិច្ឆ័យ អាយុ២៦ឆ្នាំ រស់នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលជាម្ចាស់អាត្រាក់ និងបានជាប់គុក ប៉ុន្មានថ្ងៃ នឹងគេដែរនោះបានរៀបរាប់ និង បានប្រគល់លិខិតមួយ ដែលបានសសេរស្នើសុំអាត្រាក់ពីតុលាការកំពង់ឆ្នាំង ។ នៅក្នុងលិខិត នោះបានសសេរថា ខ្ញុំបាទ ស៊ី វិច្ឆ័យ អាយុ២៦ឆ្នាំ រស់នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។គោរពជូនតុលាការខេត្តកំពង់ឆ្នាំង។កម្មវត្ថុ ៖ សំណើសុំ អាត្រាក់ ដែលស្នងការខេត្តកំពង់ឆ្នាំង ចាប់ពីថ្ងៃទី ២២ ខែមិថុនា ឆ្នាំ ២០១៩ ។តបតាមកម្មវត្ថុ ខាងលើ ខ្ញុំបាទសូមជំរាបថា អាត្រាក់ដែលស្នងការចាប់ទៅនោះ គឺខាងលោក មេភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ឈ្មោះ គុយ ថេន បានជួលអាត្រាក់ខ្ញុំបាទ ទៅធ្វើផ្លូវ ប្រវែង៨គីឡូម៉ែត្រ ដោយអោយតំលៃ ក្នុង១ម៉ោង ១១ម៉ឺនរៀល ។ខ្ញុំបាទ ឈូសពង្រាបផ្លូវ ចាប់ពីថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០១៩ រហូតដល់ថ្ងៃទី ២២ ខែមិថុនា ឆ្នាំ២០១៩ ក៏ខាងប៉ូលីសស្នងការកំពង់ឆ្នាំង បានចុះមកចាប់ប្រជាជនចំនួន៤នាក់រួមនឹងអាត្រាក់របស់ខ្ញុំបាទផង នៅចំណុចដីលោក ជួន ឌិប ។

រយៈពេលនៃការចាប់របស់ប៉ូលីសស្នងការ យកទៅឃុំប្រជាជន៤នាក់នោះ មានរូបខ្ញុំបាទ ទី១-(ស៊ី វិច្ឆ័យ) ទី២- ជួន ឌិប ម្ចាស់ដី -ទី៣ លោកស្រី ស៊ី វណ្ណា (កូនតូចអាយុ៧ខែផង) និង ទី៤ -ឈ្មោះ សុង វណ្ណា អស់រយៈពេល ៣យប់ ៤ថ្ងៃ ទើបខាងស្នងការដោះលែង អោយមកផ្ទះវិញ ។តែអាត្រាក់ខ្ញុំបាទត្រូវស្នងការបញ្ជូនទៅរដ្ឋបាលព្រៃឈើ ខេត្ត ហើយ រដ្ឋបាលព្រៃឈើ បានបញ្ជូនទៅតុលាការកំពង់ឆ្នាំង ។

សូមជំរាបថា ខ្ញុំបាទ បានទិញអាត្រាក់ចាស់នេះ ក្នុងតំលៃ ៨ពាន់ដុល្លាសហរដ្ឋ អាមេរិក ដោយបានខ្ចីលុយពីធនាគារ ស្ថាបនា ដើម្បីយកមកប្រកបមុខរបរចិញ្ចឹមជីវិត បានរយៈពេល២ខែ ដោយមិនបានសងលុយ ធនាគារផង ក៏ប៉ូលីសចាប់ បញ្ជូន ទៅតុលាការ តែម្តង ។

អាស្រ័យហេតុនេះ សូមតុលាការខេត្តកំពង់ឆ្នាំង មេត្តា ប្រគល់អាត្រាក់ មកអោយខ្ញុំវិញ ដើម្បីយកមកចិញ្ចឹមជីវិត និង ដោះបំណុល ធនាគារ ដោយក្តីអនុគ្រោះ ។ លោក ស៊ី វិច្ឆ័យ ប្រាប់ថា ទូរសព្ទ N ចុចពិល និង លុយ មួយចំនួនរបស់ប្អូន ត្រូវប៉ូលីសដកហូត ។ ដោយឡែក លោក មេភូមិតានៃ ដែលបានជួលអាត្រាក់មកធ្វើផ្លូវដើម្បីបំរើផលប្រយោជន៍ក្នុងឃុំ និង
លោក ជួន ឌិប ជាម្ចាស់ដី បានជួលអាត្រាក់មកឈូសឆាយដី សំរាប់ធ្វើស្រូវពង្រោះ និងដែលជាអ្នកបានជាប់គុកដូចគ្នា បាននិយាយថាដោយមានការឯកភាពពីប្រជាជនក្នុងឃុំជៀប ក្នុងការធ្វើផ្លូវ និងមានការយល់ព្រមពីលោកស្រីមេឃុំជៀប ទើបពួកគាត់បានជួលអាត្រាក់មកឈូសឆាយផ្លូវអោយបានស្អាត។

លោកមេភូមិថា ការធ្វើផ្លូវនេះ ខាងស្រុកទឹកផុស មិនទាន់បានឯកភាព នៅឡើយទេ ។ ដោយឡែក លោក ជួន ឌិប ដែលបានជួលអាត្រាក់ ប្អូន ស៊ី វិច្ឆ័យ មកឈូសឆាយដីគាត់ ដែលមានកម្មសិទ្ធិតាំងរដ្ឋកម្ពុជា មកនោះ បានប្រមាណ ២ម៉ោង ក៏មានប៉ូលីស មកចាប់តែម្តង ។ លិខិតដែលលោក មេភូមិ និង លោក ជួន ឌិប បានផ្តិតមេដៃ រួមគ្នា នៅថ្ងៃទី 1 ខែកក្កដានេះ បានរៀបរាប់ថា ខ្ញុំបាទឈ្មោះ គុយ ថេន អាយុ ៧៤ឆ្នាំ ជាមេភូមិតានៃ ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។សូមបញ្ជាក់ថា យើងខ្ញុំបានជួលអាត្រាក់ដែលមានម្ចាស់ឈ្មោះ ស៊ី វិច្ឆ័យ អាយុ២៦ឆ្នាំ រស់នៅភូមិក្រសាំងដុះឡើង ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង អោយមកឈូសឆាយធ្វើផ្លូវ នៅក្នុងឃុំជៀប ប្រវែង ៨គីឡូម៉ែត្រ សំរាប់អោយប្រជាជនធ្វើដំណើរ បានងាយស្រួលជាងមុន។

ខ្លឹមសារនោះ បន្តថានៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ ២០១៩ លោកក្មួយ ស៊ី វិច្ឆ័យ ទំនេរពីឈូសផ្លូវក៏ឈ្លៀតមកឈូសដីស្រែអោយលោក ជួន ឌិប ដើម្បី ស្រូវ ពង្រោះ ដែលជាដីរដ្ឋអំណាចទទួលស្គាល់តាំងពីមេឃុំចាស់ នោះមក ក៏ ត្រូវប៉ូលីសចាប់មនុស្សចំនួន៥នាក់ មានទាំងកូនក្មេងអាយុ៧ខែ និង អាត្រាក់ទៅស្នងការ អស់ចំនួន ៣យប់ ៤ថ្ងៃ ទើបដោះលែងមកវិញ។
អាស្រ័យហេតុនេះ សូមសម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី មេត្តាជ្រាប និង សុំដោះលែងអាត្រាក់ មកអោយម្ចាស់ដើមវិញ ដើម្បីអោយគាត់បានប្រកបមុខរបរចិញ្ជឹមជីវិត ពិសេសដោះបំណុល ធនាគារស្ថាបនា ដោយអនុគ្រោះផងចុះ ។

IMG_20190701_195337_308

ពាក់ព័ន្ធរឿងនេះ លោកមេឃុំធ្លាប់បានបញ្ចាក់ហើយថា ដីរបស់ ជួន ឌុប នេះមានចំនួន ៥ហិកតា ដែលមានកម្មសិទ្ធិ តាំងពីឆ្នាំ ២០០៨ មក ម្លេះ។

ចំណែកឯ ខាងប៉ូលីស ឯណោះវិញ បាននិយាយថា ប៉ូលីសចាប់ពួកគាត់ មកពីឈូសព្រៃ ។

ទោះជាយ៉ាងណា អង្គភាព ព្រះនរាយណ៍ យើងខ្ញុំ នៅរង់ចាំការបំភ្លឺ ច្បាស់លាស់ណាមួយ ដើម្បីកុំមានពាក្យថាតើស្នងការខេត្តកំពង់ឆ្នាំងយកតួនាទីនិង អំណាចមកបំរើប្រជាពលរដ្ឋ រឺ យកមកបំភិតបំភ័យ និង បំផ្លាញសេចក្តីសុខប្រជាជន ?។

IMG_20190701_195335_195

សម្តេចនាយករដ្ឋមន្រ្តី បានបញ្ជាក់ហើយថា សូមអោយមន្រ្តីទាំងអស់បំរើប្រជាជនអោយស្មោះត្រង់បំផុត ហើយថាកុំធ្វើជាមន្រ្តីរុញអោយខ្លោច រោលអោយឆៅ ដែលពួកនេះ ជាមនុស្សបក្សផ្សេង ដែលធ្វើអោយខូចដល់មន្រ្តីល្អៗ ដ៏ទៃទៀត ៕

IMG_20190701_195348_498

 

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com