ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោកស្នងការកំពង់ឆ្នាំងថាការចាប់ប្រជាជននៅឃុំជៀប ស្រុកទឹកផុស គឺមកពីពួកគាត់ឈូសឆាយដីគំរបព្រៃឈើ តែប្រជាជនថា គាត់កាន់កាប់តាំងពីឆ្នាំ 2005 លុះឆ្នាំ2008 មេឃុំទទួលដឹងលឺ !

ចេញផ្សាយថ្ងៃទី 2 ខែកក្កដា ឆ្នាំ 2019
ការិយាល័យ៖ ព្រះនរាយណ៍ 017 45 27 36

កំពង់ឆ្នាំង ៖ បន្ទាប់ពីការផ្សាយ របស់អង្គភាពគេហទំព័រ ព្រះនរាយណ៍កាលពីថ្ងៃទី ១ ខែកក្កដា ឆ្នាំ ២០១៩ ក្រោមចំណងជើងថា តើស្នងការខេត្តកំពង់ឆ្នាំងយកតួនាទីនិង អំណាចមកបំរើប្រជាពលរដ្ឋ រឺ យកមកបំភិតបំភ័យ និង បំផ្លាញសេចក្តីសុខប្រជាជន ? រួចមកនៅព្រឹកថ្ងៃទី 2 ខែកក្កដា នេះ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាល ខេត្តកំពង់ឆ្នាំង បានទំនាក់ទំនងមកការិយាល័យ ព្រះនរាយណ៍ យើងដោយបានស្នើអោយជួយកែសំរួល អត្ថបទដែលបានផ្សាយកន្លងមក ។លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា លោកជាអ្នកបំរើរាស្រ្ត មិនធ្វើបាបរាស្រ្ត ហើយការចាប់ប្រជាជនប៉ុន្មាននាក់កន្លងមក នោះ គឺ តាមការបញ្ជា ពីលោកអភិបាលខេត្ត ដែលមានគេរាយការណ៍ ថាមានប្រជាជនកំពង់ឈូសឆាយដីគំរបព្រៃឈើ ។លោកថា ពេលចុះចាប់នោះ គឺខាងប្រជាជនមិនព្រមសហការ ខ្លះមានកាំបិត ផ្កាក់ ជាដើម តវ៉ាមិនអោយប៉ូលីសធ្វើការ ។សូមស្តាប់ ការបំភ្លឺ ពីលោក ស្នងការខេត្តកំពង់ឆ្នាំង តាមរយៈសំលេងទូរសព្ទ ដូចតទៅ។

ដោយឡែក លោកស្រី មេឃុំជៀប កន្លងមកធ្លាប់ផ្តល់បទសំភាស មកក្រុមការងារយើង ដោយលោកស្រី បានបញ្ជាក់ដី របស់ប្រជាជនដែលកំពុងឈូសឆាយនោះមានចំនួន ៥ហិកតា ដោយមានការទទួលស្គាល់ពីលោកមេឃុំចាស់ ចាស់ពីឆ្នាំ ២០០៨ មកម្លេះ ។ សូមស្តាប់សំដី លោកស្រី មេឃុំជៀប ដូចតទៅ ។

សម្តេចនាយករដ្ឋមន្រ្តីធ្លាប់បានមានប្រសាសន៍ហើយ ថា ប្រជាជនដែលបានដាំដុះ និង រស់នៅនឹង ចែកអោយគាត់ទៅ ។សូមស្តាប់ប្រសាសន៍សម្តេច ។

មតិមហាជនបានលើកជាចំងល់ថា លោក ជួន ឌិប រស់នៅស្រែរបង ឃុំជៀប ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដែលបានអាស្រ័យផល នៅលើដីចំនួន ៥ហិកតា តាំងពីឆ្នាំ ២០០៥មកឆ្នាំ ហើយបើគិត មកដល់ឆ្នាំ ២០១៩ នេះមានរយៈពេល ១៤ឆ្នាំទៅហើយ និងមានការទទួលស្គាល់ពីអាជ្ញាធរភូមិ ឃុំ ទៀត ។តើគាត់ អាចសុំល្មម ទទួលបានប្លង់កម្មសិទ្ធិបានរឺនៅ ?

សូមបញ្ជាក់ថា នៅព្រឹកថ្ងៃទី 2 ខែកក្កដា នេះ ម្ខាស់អាត្រាក់បានយកលិខិតទៅ ដាក់នៅខាងតុលាការខេត្តកំពង់ឆ្នាំង ។ តែខាងតុលាការថាមិនដឹង ដោយមកអោយសួររដ្ឋបាលព្រៃឈើវិញ ។តែខាងរដ្ឋបាលព្រៃឈើថា តុលាការ ជាអ្នកសំរេច ខាងលោក មិនមានសិទ្ធិទេ ៕

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com