ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

លោក​អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​ បញ្ជា​ឱ្យ​កម្លាំង​សមត្ថកិច្ច​តាម​ចាប់ខ្លួន​ម្ចាស់​ទីតាំង​ផលិត​ទឹកក្រូច​យីហោ​ លឹ​ម​ ភ័​ណ្ឌ​

(​កំពង់ធំ)​៖​ ទី​តាំ​សិប្បកម្ម​ផលិត​ទឹកក្រូច​ក្លែងក្លាយ​ យី​ ហោ​ លឹ​ម​ ភ័​ណ្ឌ​ ត្រូវ​បាន​កម្លាំង​ប៉ូលិស​សេដ្ឋកិច្ច​ក្រសួង​ ចុះ​បង្ក្រាប​និង​បិទ​ការ​ផលិត​បណ្តោះអាសន្ន​ ដោយ​មានការ​សម្របសម្រួល​ដោយ​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ នៅ​វេលា​ម៉ោង​១១​នឹង​៣០​នាទី​ ព្រឹក​ថ្ងៃ​ទី​១០​ ខែកក្កដា​ ឆ្នាំ​២០១៩​ ស្ថិត​នៅ​ សង្កាត់​ព្រៃ​ពន្លិច​ ក្រុង​ស្ទឹង​សែន​ ខេត្តកំពង់ធំ​។​

​ការ​ចុះ​បិទ​ទីតាំង​សិប្បកម្ម​ផលិត​ទឹកក្រូច​ ដោយ​មានការ​ចូលរួម​ពី​សំណាក់​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ អម​ដោយ​លោក​ព្រះរាជអាជ្ញា​រង​ ដួង​ សា​រ៉​ន​ លោក​ឧត្តមសេនីយ៍ត្រី​ កាន​ វ​ឌ្ឍ​នា​ អនុប្រធាន​លេខាធិការដ្ឋាន​ រួម​ទាំង​សមត្ថកិច្ច​ អធិការ​ក្រុង​ស្ទឹង​សែន​ និង​ប៉ុស្តិ៍​រដ្ឋបាល​ បាន​ចុះ​ពិនិត្យ​ការ​ផលិត​មាន​ទឹកក្រូច​ជា​ច្រើន​មុខ​ ដែល​ការ​ផលិត​ ខុស​បច្ចេកទេស​ និង​គ្មាន​អនាម័យ​ បាន​ផលិត​លក់​ចែកចាយ​ទូ​ទាំង​ប្រទេស​ ដែល​ត្រូវ​បាន​គេ​ស្គាល់​ម្ចាស់​សិប្បកម្ម​ឈ្មោះ​ លឹ​ម​ ភ័​ណ្ឌ​ ត្រូវជា​អនុប្រធាន​សភា​ពា​ណិ​ជ្ឋ​កម្ម​កំពង់ធំ​ និង​ព្រះ​វិហារ​។​

​ខណៈ​ពេល​ដែល​សមត្ថកិច្ច​បាន​ ចុះ​ទៅ​ពិនិត្យ​រោង​សិប្បកម្ម​ លឹ​ម​ ភ័​ណ្ឌ​ លោក​លឹ​ម​ ភ័​ណ្ឌ​ ម្ចាស់​សិប្បកម្ម​បាន​រត់គេច​ខ្លួន​បាត់​ ដោយ​មិន​បាន​មក​ចូលរួម​ក្នុង​សកម្មភាព​ ត្រួតពិនិត្យ​នោះ​ទេ​ ខណៈ​នេះ​លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្តកំពង់ធំ​ បាន​បញ្ជា​កម្លាំង​ជំនាញ​ឲ្យ​តាម​ចាប់ខ្លួន​ដើម្បី​មក​ចាត់ការ​តាម​និ​តិ​វិធី​ច្បាប់​។​

​លោក​ឧត្តមសេនីយ៍ត្រី​ កាន​ វ​ឌ្ឍ​នា​ បាន​ឲ្យ​ដឹង​ថា​ ដោយ​មានការ​ចង្អុលបង្ហាញ​ ពី​សំណាក់​ឯកឧត្តម​ នាយ​ឧត្ត​មេ​នី​យ៍​ មៀ​ច​ សុ​ផា​ន់​ណា​ រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ​ និង​ជា​ប្រធាន​គណៈកម្មាធិការ​ប្រយុទ្ធ​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​(​ គ​.​ប​.​ផ​.​ក​ )​ ឲ្យ​ដឹកនាំ​កម្លាំង​ចុះ​ឆែក​ការ​ពិនិត្យ​ទឹកក្រូច​របស់​សិប្បកម្ម​ លឹ​ម​ ភ័​ណ្ឌ​ ដែល​សង្ស័យ​ថា​ មានការ​ផលិត​ខុស​បច្ចេកទេស​ ដែល​ជា​ហេតុ​នាំ​ឲ្យ​ ប៉ះពាល់​ដល់​សុខភាព​ ដល់​ប្រជាពលរដ្ឋ​ និង​សិស្ស​ ខណៈ​ទឹកក្រូច​ ដែល​មាន​ស្លាក​សញ្ញា​ LP​ កំពុង​តែ​ចរាចរណ៍​ យ៉ាង​គគ្រឹកគគ្រេង​ និង​ចែកចាយ​យ៉ាង​ ទូលំទូលាយ​ ក្នុង​ខេត្តកំពង់ធំ​ សៀមរាប​ និង​ព្រះ​វិហារ​ និង​ខេត្ត​មួយ​ចំនួន​ទៀត​។​

​លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​ និង​លោក​ លោក​ ឧត្តមសេនីយ៍ត្រី​ កាន​ វ​ឌ្ឍ​នា​ បាន​ដឹកនាំ​កម្លាំង​ពិនិត្យ​ក្នុង​ រោច​ក្រ​ផលិត​ទឹកក្រូច​ និង​បាន​រក​ឃើញ​ផលិតផល​មាន​សារធាតុ​គីមី​ជា​ច្រើន​មុខ​ សម្រាប់​លាយ​ផ្សំ​ក្នុង​ទឹកក្រូច​ និង​រក​ឃើញ​ចំណុច​មិន​ប្រក្រតី​ចំនួន​៦​មុខ​ ទី​១-​មិន​បាន​សុំ​ច្បាប់​ចុះបញ្ជី​ផលិតផល​ នៅ​លើ​សំបក​វេច​ខ្ចប់​ មិន​មាន​ ច​.​ប​.​ផ​,​ ទី​២-​នៅ​លើ​សំបក​វេច​ខ្ចប់​ដាក់​អាសយដ្ឋាន​មិន​ពិតប្រាកដ​,​ ទី​៣-​មិន​មាន​វិញ្ញាបនបត្រ​បញ្ជាក់​ គុណភាព​,​ ទី​៤-​ប្រើប្រាស់​សារធាតុ​គីមី​ (​សម្រាប់​ផលិត​ទឹកក្រូច​ ),​ ទី​៥-​ទំនិញ​នាំ​ចូល​គ្មាន​ប្រភព​ច្បាស់លាស់​,​ ទី​៦-​រក្សា​ទុក​ទំនិញ​ខូចគុណភាព​ និង​ ហួស​កាលបរិច្ឆេទ​ ទី​៧​ នៅ​លើ​សំបក​វេច​ខ្ចប់​ទឹក​សុទ្ធ​មិន​មាន​ចុះបញ្ជី​(​ CS)​។​

​សកម្មភាព​ការ​ផលិត​ទឹកក្រូច​ ក្លែងក្លាយ​របស់​ សប្ប​កម្ម​ផលិត​ទឹកក្រូច​ គឺ​គ្រប់​ដប​នីមួយៗ​ ដាក់​មេ​និង​ពណ៌​ ដោយ​បង្ហូរ​ចេញពី​ធុង​ស៊ីទែន​ ហើយ​ប​ញ្ជូ​ល​ទៅ​ក្នុង​ដប​ ក្រោយមក​យក​ដប​ដែល​ ដាក់​មេទឹក​ក្រូច​ទី​ច្រ​ល​ ទឹក​ពី​ក្បាល​រ៉ូ​ម៉េ​នេ​ និង​បាន​តាម​ពណ៌​ដែល​តម្រូវការ​ ហើយ​យក​មក​វិច​ខ្ចប់​ ដឹក​លក់​តាម​ទីផ្សារ​ ក្នុង​នោះ​ក៏​រក​ឃើញ​ សារធាតុ​គីមី​ និង​ ជី​អី​រ៉េ​ និង​ម្សៅ​សម្រាប់​លាយ​ទឹកក្រូច​ជា​ច្រើន​មុខ​ទៀត​ សមត្ថកិច្ច​បាន​នាំ​យក​វត្ថុ​ តាង​មួយ​ចំនួន​មក​ពិនិត្យ​នៅ​ស្នងការ​នគ​បាល​ខេត្តកំពង់ធំ​ ដើម្បី​រក​សារធាតុ​ហាមឃាត់​ និង​ធ្វើ​កំណត់ហេតុ​។​

​សម្រាប់​រោង​សិប្បកម្ម​ ត្រូវ​បាន​ លោក​ អ៊ិ​ត​ សុធា​ ព្រះរាជអាជ្ញា​ និង​លោក​ លោក​ឧត្តមសេនីយ៍ត្រី​ កាន​ វ​ឌ្ឍ​នា​ ព្រមទាំង​គណៈកម្មការ​ឯកភាព​គ្នា​ បិទ​ទីតាំង​បណ្តោះអាសន្ន​ និង​ផ្អាក​ការ​ផលិត​ និង​ចែកចាយ​ ដោយ​ រង​ចាំ​ឲ្យ​ភាគី​ម្ចាស់​សិប្បកម្ម​ចូល​មក​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​ ៕

photo_2019-07-10_15-35-47

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com