ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវក្រាលខ្សាច់ភ្នំចំនួន ២ ខ្សែប្រវែង ៣៧៨៨ ស្ថិតនៅក្នុងភូមិចំនួន ៤ គឺភូមិចេក ភូមិទទា ភូមិចំបក់ និងភូមិស្វាយ នៅសង្កាត់ចេក ក្រុងស្វាយរៀង ខេត្តស្វាយរៀង

នៅព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែអាសាឍឆ្នាំកុរ ឯកស័ក ព ស២៥៦៣ ត្រូវនឹងថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០១៩ នេះនៅភូមិចេកសង្កាត់ចេកក្រុងស្វាយរៀងមានរៀបចំពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៅផ្លូវក្រាលខ្សាច់ភ្នំចំនួន ២ ខ្សែប្រវែង ៣៧៨៨ម៉ែត្រ ក្រោមអធិបតីភាពឯកឧត្តម ជុក មុន្នី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈនិងជាប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងឯកឧត្តមសំ សិរីរតន៍ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀង ។

នៅក្នុងពិធីនោះដែលមានការអញ្ជើញចូលរួមពី លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀងឯក ឧត្តម លោកជំទាវ លោក លោកស្រី ក្រុមការងារថ្នាក់ជាតិចុះជួយក្រុងស្វាយរៀង លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរជុំវិញខេត្ត សមាជិកក្រុមប្រឹក្សាក្រុង កងកំលាំងទាំងបី មន្ត្រីរាជការ សាលាក្រុង ចំណុះសាលាក្រុង ក្រុមប្រឹក្សាសង្កាត់ចេកថ្នាក់ដឹកនាំភូមិ និងប្រជាពលរដ្ឋសរុប ៦០០នាក់ ។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តមអភិបាលខេត្ត បានថ្លែង ការកោតសរសើរចំពោះក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋាន អាជ្ញាធរពាក់ព័ន្ធ រួមទាំងសប្បុរសជនទាំងអស់ដែលបានរួមសហការគ្នាក្នុងការគៀងគរកសាង បាននៅផ្លូវក្រាលខ្សាច់ ភ្នំមួយខ្សែនេះ ទុកជាចំណងដៃសម្រាប់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរ។

ឯកឧត្តមបានបន្តថាផ្លូវក្រាលខ្សាច់ភ្នំចំនួន ២ ខ្សែដែលសម្ភោធនៅពេលនេះគឺជាសមិទ្ធផលថ្មីមួយទៀត ដែលកើតចេញពីការចូលរួមចំណែក ចែករំលែកសហការ សម្រាប់ប្រយោជន៍រួមរបស់ប្រជាពលរដ្ឋ សរបញ្ជាក់ឲ្យឃើញពី វប្បធម៌ នៃការចែករំលែក និងការរួមសហការយ៉ាងល្អប្រសើររវាងរដ្ឋក្រុមការងារ និងប្រជាពលរដ្ឋក្នុងរៀបអភិបាលខេត្តសូមលើកទឹកចិត្តនិងគាំទ្រឲ្យបងប្អូនបន្តនូវសកម្មភាពនេះដើម្បីអភិវឌ្ឍន៍ថារបស់យើងហើយចំពោះការស្ថាបនាផ្លូវនេះមិនមែនជាគម្រោងចុងក្រោយនោះទេ។នៅថ្ងៃនេះយើងសម្រេចបានជាផ្លូវក្រាលខ្សាច់ភ្នំ ប៉ុន្តែទៅថ្ងៃមុខខេត្ត ក៏នឹងប្រែក្លាយផ្លូវនេះពី ផ្លូវការខ្សាច់ភ្នំ ទៅជាផ្លូវចាក់បេតុង ឬផ្លូវកៅស៊ូតែម្ដងស្របទៅនឹងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ ក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ។

ជាចុងបញ្ចប់ឯកឧត្តមអភិបាលខេត្តបានផ្ដាំផ្ញើ ដល់បងប្អូនប្រជាពលរដ្ឋ ត្រូវចូលរួមថែរក្សាផ្លូវរបស់យើង ដើម្បីធានាឲ្យប្រើប្រាស់បានគង់វង្ស យូរអង្វែងសម្រាប់ជាប្រយោជន៍សាធារណៈ និងចូលរួមគោរពច្បាប់ចរាចរណ៍អោយបានគ្រប់ៗគ្នា។

IMG_20190711_141618_541

IMG_20190711_141616_252

IMG_20190711_141613_565

IMG_20190711_141606_268

IMG_20190711_141611_374

IMG_20190711_141606_268

IMG_20190711_141608_365

IMG_20190711_141602_849

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com