ទូរទស្សន៍ ព្រះនរាយណ៍( prahnoreay tv ) ផ្សាយតាម www.prahnoreaytv.com ដោយទទួលបានអាជ្ញាប័ណ្ណពីក្រសួងព័ត៌មានខែធ្នូ ឆ្នាំ 2016 *** បាវនារបស់ ទូរទស្សន៍ ព្រះនរាយណ៍ គឺអាណាចក្រ ពុទ្ធចក្រ រួមគ្នា អភិវឌ្ឍន៍សង្គម ) | ទំនាក់ទំនងតាមទូរសព្ទលេខ 066 860 997 -087 860 997 ឬតាមសារអេឡិចត្រូនិច Email: prahnoreaytv@gmail.com
0

ឧត្ដមសេនីយ៍ទោ នៅ សុវណ្ណារិទ្ធិយកផ្កាយដើរបោកលុយរាស្ត្រ!!!

ភ្នំពេញ ៖លោក ផ្កាយ2នៅសុវណ្ណារិទ្ធិអនុប្រធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃ បានយកតួនាទីនិងផ្កាយដើរបោកលុយរាស្រ្ត រាប់ពាន់ដុល្លារ រឿងនាំកូនគេចូលប៉ូលីស។
លោកឧត្ដមសេនីយ៍ទោ បោកលុយរាស្រ្តហើយគ្មានការទទួលខុសត្រូវឈ្មោះនៅ សុវណ្ណារិទ្ធិ ថែមទាំងមានងារជាអនុប្រធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃកាលពីថ្ងៃទី14 ខែមីនា ឆ្នាំ2016បានធ្វើកិច្ចសន្យាយកលុយពីរាស្ត្ររឿងរត់ការឲ្យកូនគេបានចូលប៉ូលីសក្រសួងមហាផ្ទៃ តែលទ្ធកូនរាស្ត្រក៏មិនបានចូលប៉ូលីស លុយរាស្ត្ររាប់ពាន់ដុល្លារក៏លោកផ្កាយ2បោកនោះអត់ព្រមសងវិញដែរ។

រហូតដល់ថ្ងៃទី03ខែឧសភាឆ្នាំ2019 បុគ្គលជាផ្កាយ2បោកលុយរាស្ត្ររូបនោះបានយល់ព្រមធ្វើកិច្ចសន្យាថាសងម្ចាស់លុយពាក់កណ្ដាលនៅថ្ងៃទី03 ខែកក្ដដា ឆ្នាំ2019 តែរហូតមកទល់ពេលនេះគឺថ្ងៃទី30 ខែកក្ដដា ឆ្នាំ2019ទៅហើយ បុគ្គលផ្កាយ2បោកនោះក៏មិនព្រមសងលុយរាស្ត្រដដែល។

តើក្រសួងមហាផ្ទៃគិតគូរយ៉ាងម៉េចចំពោះបុគ្គលជាឧត្ដមសេនីយ៍ពាក់ផ្កាយ2នៅសុវណ្ណារិទ្ធ ឬមួយបោកលុយរាស្រ្តរាប់ពាន់ដុល្លារហើយ ទុកឲ្យស្ងាត់ឈឹងដូចចោរលួចសេះយ៉ាងដូច្នេះទៅ???

ជម្រាបថាផ្កាយ2នៅសុវណ្ណារិទ្ធបាន
យល់ព្រមធ្វើកិច្ចសន្យាសងលុយម្ចាស់គេវិញនៅមុខលោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋានបង្ការនិងពន្លត់អគ្គីភ័យក្រសួងមហាផ្ទៃកាលពី03 ខែឧសភា ឆ្នាំ2019 ថាយកលុយមកទូទាត់សងម្ចាស់គេវិញនៅថ្ងៃទី03 ខែកក្ដដា ឆ្នាំ2019 តែរហូតមកទល់ពេលថ្ងៃទី30 ខែកក្ដដា ឆ្នាំ2019ហើយ កិច្ចសន្យាបានត្រឹមតែនៅក្នុងក្រដាស់ប៉ុណ្ណោះគឺគ្មានប្រសិទ្ធិភាពអ្វីឡើយ..។

ប្រសិនបើព័ត៌មាន បើលោក នៅ សុវណ្ណារិទ្ធ មិនយល់នូវអត្ថបទនេះ សូមទាក់ទង មកការិយាល័យ យើងខ្ញុំ ។

IMG_20190730_180402_893

IMG_20190730_180148_040


IMG_20190730_180355_289

Filed in: Uncategorized

Leave a Reply

Submit Comment

©២០១៣ រក្សាសិទ្ធិ​ដោយ​សារព័ត៌មាន PRAHNOREAYTV.com| ទូរស័ព្ទ៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com

សហការផ្តល់ព័ត៌មាន៖ 066 860 997 / 087 860 997 | អ៊ីម៉ែល៖ prahnoreaytv@gmail.com