ប៉ោយប៉ែត ៖ សណ្ឋាគារកំពស់១០ជាន់មួយកន្លែងក្នុងក្រុងប៉ោយ ប៉ែត សាងសង់ជិតរួចរាល់ហើយ ។ ម្ចាស់សំណង់មានឈ្មោះតាទឹម។ ប្រភពពលរដ្ឋដែលរស់នៅក្បែរខាងមានការព្រួយបារម្មយ៉ាងខ្លាំងអំពីសំណង់ដ៏ខ្ពស់មួយនេះខ្លាចមានការបាក់ស្រុតដូចខេត្តព្រះសីហនុដែលបានឆក់ យកជីវិតមនុស្សជាង២០នាក់និងរងរបួសជាង២០នាក់ផងដែរ។
ប្រជាពលរដ្ឋបានរាយការណ៍ថា សណ្ឋាគារតាទឹមកំពុង សាងសង់ជិតរួចរាលៈនេះពុំមានច្បាប់អនុញាតឡើយ។
លោក គាត ហ៊ុល អភិបាលនៃគណៈអភិបាលក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា លោកមិនបានដឹងថាមានច្បាប់ឬអត់ច្បាប់នោះទេ លោកសន្យាថានិងពិនិត្យមើលឯកសារលើការសាងសង់ខាងលើនេះ។
លោក ចូវ សុភើតប្រធានការិយាល័យនគររូបនីយកម្មដែនដីនិងសំណង់ក្រុងប៉ោយប៉ែតបានមានប្រសាសន៍ថា សំណង់ខាងលើនេះពុំច្បាប់អនុញាតនោះទេមន្ទីរបានចុះទៅធ្វើកិច្ចសន្យាជាច្រើនលើកមកហើយដើម្បីបញ្ឈប់ការសាងសង់នេះ។
ឯកឧត្តម ជា សុផារ៉ា ទេសរដ្ឋមន្រ្តីនិងរដ្ឋមន្រ្តីក្រសួងនគររូបនីយកម្មដែនដីនិងសំណង់បានចេញសេចក្តីប្រកាស់ថ្មីៗនេះអោយផ្អាកការសាងសង់សំណង់ដែល ពុំមានច្បាប់អនុញាតនិងហាមធ្វើអាជីវកម្មផងដែរដើម្បីត្រួតពិនិត្យគុណភាពសំណង់អោយត្រូវតាមបទដ្ឋានបច្ចេកទេស។
ប្រជាពលរដ្ឋដែលរស់នៅក្បែរសណ្ឋាគារតាទឹមដែលកំពុងសាងសង់ជិតរួចរាល់នេះសំណួមពរដល់ឯកឧត្តម ជា សុផារ៉ាមុននិងចេញច្បាប់អោយសំណង់ខាងលើនេះត្រូវធ្វើការត្រួតពិនិត្យអោយបានម៉ត់ចត់បំផុតជៀសវាងកើតគ្រោះមហន្តរាយនៅថ្ងៃក្រោយ៕